ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកទឹក​បែប​ណា​ទើប​ល្អ? យល់​ដឹង​ពី​អត្ថ​ប្រ​​យោជន៍​ទឹក​ត្រជាក់ និង​ទឹក​ក្តៅ​សម្រាប់​រាង​កាយ​!

18 ម៉ោង មុន

ទឹក​គឺជា​កត្តា​ចម្បង​សម្រាប់​ទ្រទ្រង់​ជីវិត​។ វា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​មុខងារ​រាង​កាយ​ទាំងមូល ដូច​ជា​ជួយ​ដល់​ការ​រំលាយ​អាហារ​, ដឹក​ជញ្ជូន​អុកស៊ីហ្សែន និង​សារធាតុចិញ្ចឹម​, គ្រប់គ្រង​សីតុណ្ហភាព និង​រក្សា​លំនឹង​សម្ពាធ​ឈាម​។ ទោះបីជា​យើង​ដឹង​ថា​ត្រូវ​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ក៏​ដោយ ក៏​យើង​មិនសូវ​បាន​គិតដល់​សីតុណ្ហភាព​របស់​ទឹក​ដែល​យើង​ផឹក​នោះ​ទេ​។ ការ​ពិត​ទៅ…

ទឹក​គឺជា​កត្តា​ចម្បង​សម្រាប់​ទ្រទ្រង់​ជីវិត​។ វា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​មុខងារ​រាង​កាយ​ទាំងមូល ដូច​ជា​ជួយ​ដល់​ការ​រំលាយ​អាហារ​, ដឹក​ជញ្ជូន​អុកស៊ីហ្សែន និង​សារធាតុចិញ្ចឹម​, គ្រប់គ្រង​សីតុណ្ហភាព និង​រក្សា​លំនឹង​សម្ពាធ​ឈាម​។ ទោះបីជា​យើង​ដឹង​ថា​ត្រូវ​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ក៏​ដោយ ក៏​យើង​មិនសូវ​បាន​គិតដល់​សីតុណ្ហភាព​របស់​ទឹក​ដែល​យើង​ផឹក​នោះ​ទេ​។ ការ​ពិត​ទៅ ទាំង​ទឹក​ត្រជាក់ និង​ទឹក​ក្តៅ​សុទ្ធតែ​មាន​អត្ថប្រយោជន៍​រៀង​ៗ​ខ្លួន​អាស្រ័យ​លើ​ស្ថានភាព​។

អត្ថប្រយោជន៍​នៃ​ការ​ផឹកទឹក​ត្រជាក់

ទឹក​ត្រជាក់​មាន​ប្រយោជន៍​ពិសេស​នៅ​ពេល​រាង​កាយ​ឡើង​កម្ដៅ​ខ្លាំង ដូច​ជា​នៅ​ក្នុង​ស្ថានភាព​ខាងក្រោម​៖

នៅ​ពេល​អាកាសធាតុ​ក្ដៅ​: ការ​ផឹកទឹក​ត្រជាក់​ជួយ​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​តាម​ញើស​បាន​លឿន និង​លើកទឹកចិត្ត​ឱ្យ​យើង​ផឹកទឹក​បាន​ច្រើន​ជាង​មុន​។
បង្កើន​ការ​ប្រុង​ប្រយ័ត្ន​: ទឹក​ត្រជាក់​អាច​ជួយ​ជំរុញ​ការ​ផលិត​អ័រម៉ូន adrenaline តាម​ធម្មជាតិ ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ និង​ប្រុង​ប្រយ័ត្ន​ដូច​ជា​ផឹក​កាហ្វេ​អ៊ី​ន​ដែរ​។
អំឡុង​ពេល​ហាត់ប្រាណ​: ទឹក​ត្រជាក់​អាច​ជួយ​បន្ថយ​សីតុណ្ហភាព​ស្នូល​របស់​រាង​កាយ ធ្វើ​ឱ្យ​អ្នក​អាច​ហាត់ប្រាណ​បាន​យូរ​ជាង​មុន​ដោយ​មិន​មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង​។

អត្ថប្រយោជន៍​នៃ​ការ​ផឹកទឹក​ក្ដៅ​ឧណ្ហ​ៗ

ទឹក​ក្តៅ​ឧណ្ហ​ៗ​ក៏​មានគុណ​សម្បត្តិ​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព​ផង​ដែរ​៖

ជំរុញ​ការ​រំលាយ​អាហារ​: ការ​ផឹកទឹក​ក្តៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​, បំបាត់​ការ​ទល់លាមក និង​ជួយ​សម្រក​ទម្ងន់​។
បំបាត់​ការ​កកស្ទះ​ផ្លូវដង្ហើម​: ទឹក​ក្តៅ​ជួយ​រំលាយ និង​បណ្តេញ​ស្លេស្ម​ចេញពី​ច្រមុះ និង​បំពង់ក ជួយ​ឱ្យ​ដកដង្ហើម​បាន​ស្រួល​នៅ​ពេល​មាន​ផ្តាសាយ​។
ជួយ​ឱ្យ​គេង​លក់​ស្រួល​: ការ​ផឹកទឹក​ក្តៅ​មុន​ពេល​ចូល​គេង​ជួយ​បន្ធូរ​អារម្មណ៍​, សម្រាក​រាង​កាយ និង​ធ្វើ​ឱ្យ​គុណភាព​នៃ​ការ​គេង​កាន់តែ​ប្រសើរ​ឡើង​។
បំបាត់​ការ​ឈឺចាប់​ពេល​មក​រដូវ​: ទឹក​ក្តៅ​អាច​ជួយ​បន្ធូរ​សាច់ដុំ​ពោះ កាត់​បន្ថយ​ការ​រមួលក្រពើ និង​ការ​ឈឺចាប់​ពេល​មក​រដូវ​។

សេចក្ដីសន្និដ្ឋាន

ទាំង​ទឹក​ត្រជាក់ និង​ទឹក​ក្តៅ​សុទ្ធតែ​មានគុណ​សម្បត្តិ​រៀង​ៗ​ខ្លួន​។ ជម្រើស​ដ៏​ល្អ​បំផុត​គឺ​អាស្រ័យ​លើ​ស្ថានភាព​រាង​កាយ​, សុខភាព និង​បរិមាណ​ដែល​អ្នក​ផឹក​។ ដូច្នេះ​សូម​ស្តាប់​រាង​កាយ​របស់​អ្នក ហើយ​ជ្រើសរើស​សីតុណ្ហភាព​ទឹក​ដែល​ស័ក្តិសម​បំផុត​សម្រាប់​តម្រូវការ​របស់​អ្នក​នៅ​ពេល​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ