រាជធានីភ្នំពេញ ៖ នាវេលាម៉ោង៨ព្រឹកថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៥នេះ គេសង្កេតឃើញនៅតាមមហាវិថីឈ្នះឈ្នះ និងនៅគល់ស្ពានព្រែកព្នៅ បានកកស្ទះយ៉ាងខ្លាំង ខណៈពេលដែលប្រជាពលរដ្ឋបាននាំគ្នាចាកចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើតក្នុងថ្ងៃឈប់សម្រាក នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ការកកស្ទះនេះចាប់ពីខាងលិចស្តុបផ្លូវភ្នំពេញហាណូយ ។ ទោះបីជាយ៉ាងណា យានយន្តអាចទៅមុខបាន ដោយសមត្ថកិច្ចដាក់ពង្រាយកម្លាំងសម្រួលចរាចរណ៍។
គួរបញ្ជាក់ថា រយៈពេល៣ថ្ងៃមកហើយប្រជាពលរដ្ឋបាននាំគ្នាសម្រុកទៅស្រុកកំណើតនិងទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា បន្ទាប់ពីឈប់សម្រាក់ចាប់តាំងពីល្ងាចថ្ងៃសុក្រទី១៩ខែកញ្ញា កម្មករកម្មាការីនីបាននាំគ្នាចាកចេញពីរាជធានីភ្នំពេញបណ្តើរៗហើយថ្ងៃសៅរិ៍ទី២០និងថ្ងៃអាទិត្យទី២១ខែកញ្ញាឆ្នាំ២០២៥បានបន្តចាក់ចេញធ្វើអោយរាធានីភ្នំស្ទើរស្ងាត់ជ្រងំទៅហើយ៕
ចែករំលែកព័តមាននេះ