ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកមើលគេលេងជ.ល់មាន់ លុះឮសូរនគរបាលចុះចា.ប់ ស្រាប់តែ​យុវជនម្នាក់រត់ដួ.លស្លា.ប់

13 ម៉ោង មុន
  • កំពត

​ខេត្តកំពត ៖ ​យុវជនម្នាក់មកមើលគេលេងជល់មាន់ ​លុះឮ​សូរ​គេ​និយាយ​ថា​ នគរបាល​ចុះមក​ចាប់​អ្នក​ជល់​មាន់​ ​​ធ្វើឱ្យ​ជន​រង​គ្រោះ​​រត់​ចេញពី​កន្លែង​សង្វៀនបញ្ជល់មាន់​ចម្ងាយ​100​ម៉ែត្រ ​កាត់​វាល​ស្រូវ​ផង​ ក៏បណ្តាល​ឱ្យ​ដួល​​ស្លាប់​ក្នុងស្រែក្បែ​រ​ចម្ការ​អំពៅ​តែម្តង ។​ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពី​វេលា​ម៉ោង​11​ថ្ងៃត្រង់​ថ្ងៃ​ទី​21​…

​ខេត្តកំពត ៖ ​យុវជនម្នាក់មកមើលគេលេងជល់មាន់ ​លុះឮ​សូរ​គេ​និយាយ​ថា​ នគរបាល​ចុះមក​ចាប់​អ្នក​ជល់​មាន់​ ​​ធ្វើឱ្យ​ជន​រង​គ្រោះ​​រត់​ចេញពី​កន្លែង​សង្វៀនបញ្ជល់មាន់​ចម្ងាយ​100​ម៉ែត្រ ​កាត់​វាល​ស្រូវ​ផង​ ក៏បណ្តាល​ឱ្យ​ដួល​​ស្លាប់​ក្នុងស្រែក្បែ​រ​ចម្ការ​អំពៅ​តែម្តង ។​

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពី​វេលា​ម៉ោង​11​ថ្ងៃត្រង់​ថ្ងៃ​ទី​21​ ខែកញ្ញា​ ឆ្នាំ​2025​ នៅ​ភូមិ​ព្រៃធំ​ ឃុំ​ទូក​មាស​ខាងលិច ​ស្រុក​បន្ទាយមាស​ ខេត្តកំពត​។​

ជន​រង​គ្រោះ​ដែល​ភ័យ​នឹង​​​នគរបាល ​រត់​ចេញពី​កន្លែង​សង្វៀនមាន់បណ្តាលឱ្យដួល​ស្លាប់​នោះ​ឈ្មោះ​ស៊ិន ​រម្យ​ន្នី​កិត្យា ភេទ​ប្រុស​ អាយុ​16​ឆ្នាំ​ រស់នៅ​ឯរាជធានី​ភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជន​រង​គ្រោះ​មក​លេង​ផ្ទះ​មិត្ត​ភ​ក្តិ​នៅ​ភូមិ​ព្រៃធំ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ហើយ​ឮ​សូ​គេ​ជល់​មាន់ ​ក៍បាន​មក​មើល​គេ​លេង ​លុះឮ​សូរ​គេ​និយាយ​ថា​ នគរបាល​ចុះមក​ចាប់​អ្នក​ជល់​មាន់​ ហើយ​ជន​រង​គ្រោះ​បាន​រត់​ចេញពី​កន្លែង​សង្វៀនមាន់​ចម្ងាយ​100​ម៉ែត្រ​កាត់​វាល​ស្រូវ​ផង ក៏​​ទៅ​ដួល​ស្លាប់ក្នុងវាលស្រែ​​ក្បែ​រ​ចម្ការ​អំពៅ​តែម្តង ។​

នគរបាល​ក៍បាន​និយាយ​ប្រាប់​អ្នកកាសែត​ផង​ដែរ​ថា ​បន្ទាប់ពី​នគរបាល​បាន​ទទួល​បទបញ្ជា​ពី​ថ្នាក់លើ​មក​ប​ង្ក្រាប​​ល្បែង​ជល់​មាន់នៅ​ភូមិ​ព្រៃធំ​ តែ​នគរបាល​មក​មិន​ទាន់​ដល់​ផង ​ក្រុម​អ្នកលេង​មាន់​ម្នាក់​ៗ​បានរត់​ប្រ​សេក​​ប្រសាច​ពេញ​ភូមិ​ ។ ភ្លាម​ៗ​នោះ​មិន​ទាន់​ដឹង​ថា​មាន​មនុស្ស​ស្លាប់​ទេ ​ទាល់តែ​មិត្ត​ភ​ក្តិ​ដើរ​រក​ទើប​ដឹង​ថា​យុវជន​ស៊ិន​ រម្យ​ន្នី​កិ​ត្យា​ ដួល​ស្លាប់​នៅ​ក្នុង​ស្រែ​ក្បែ​រចម្ការ​អំពៅ​នោះ​តែ​ម្ដង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ