ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ឆែក​ទូរ​សព្ទ​ឃើញ​ប្ដី​មាន​ទំនាក់ទំនង​ស្ន​ហា​ជាមួយ​ស្រី​ផ្សេង ក៏​ឈ្លោះ​គ្នា ស្រាប់តែ​ប្ដី​ទៅ​សម្លា.ប់​ខ្លួន

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ស្នេហា​ត្រីកោណ បាន​ធ្វើ​ឲ្យ​បុរស​ជា​មេការ​ឃ្លាំង​សិប្បកម្ម​ផលិត​ទឹកកក​ម្នាក់​ស្លាប់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ក្លាយជា​ស្រី​មេម៉ាយ ហើយ​កូនកំព្រា​ឪពុក ដោយឡែក​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​ស្រី​ស្នហ៍ ឬ​ជា​ស្រី​សហាយ​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ព្រោះ​មិន​បាន​ស្នេហា​សមប្រកប​តាម​បំណង​។…

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ស្នេហា​ត្រីកោណ បាន​ធ្វើ​ឲ្យ​បុរស​ជា​មេការ​ឃ្លាំង​សិប្បកម្ម​ផលិត​ទឹកកក​ម្នាក់​ស្លាប់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ក្លាយជា​ស្រី​មេម៉ាយ ហើយ​កូនកំព្រា​ឪពុក ដោយឡែក​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​ស្រី​ស្នហ៍ ឬ​ជា​ស្រី​សហាយ​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ព្រោះ​មិន​បាន​ស្នេហា​សមប្រកប​តាម​បំណង​។ បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ ឆែក​ទូរ​សព្ទ​ឃើញ​ប្ដី​មាន​ទំនាក់ទំនង​ស្ន​ហា​ជាមួយ​ស្រី​ផ្សេង ក៏​មានការ​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង ស្រាប់តែ​បុរស​ជា​ប្ដី​តូចចិត្ត ជិះ​ម៉ូតូ​ចេញ​បាត់​ពី​ផ្ទះ រួច​ទៅ​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​សិប្បកម្ម​ផលិត​ទឹកកក បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត ។

ហេតុ​ករ​ណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ក្នុង​សិប្បកម្ម​ផលិត​ទឹកកក​គ្មាន​យីហោ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​នោះ​ឈ្មោះ ហោ ច​ន្ធូ ភេទ អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មេការ​ឃ្លាំង​ទឹកកក ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ឃុំ​រកា​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល បន​យក​ខ្សែ​ពាន​ម៉ាស៊ីន​ចង​.​ក ជាប់​ដែក​ជណ្ដើរ ក្នុង​សិប្បកម្ម​ទឹកកក​នោះ ។

បើ​តាម​យុវជន​ឈ្មោះ ហោ លី​ន​ដា អាយុ​២០​ឆ្នាំ ត្រូវជា​កូនប្រុស​បង្កើត​របស់​អ្នក​ស្លាប់​បាន​បំភ្លឺ​ប្រាប់​នគរបាល​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ដោយសារ​សិប្បកម្ម​ទឹកកក​ឈប់​សម្រាក ឪពុក​ខ្ញុំ​បាន​អង្គុយ​ផឹកស្រា​បៀរ​ជាមួយ​តៃកុង​រថយន្ត​ម្នាក់​ទៀត នៅ​ក្នុង​សិប្បកម្ម​ផលិត​ទឹកកក​នោះ​។ រហូត​ដល់​វេលា​ម៉ោង​ប្រហែល​១៣​និង​០០​នាទី ថ្ងៃ​ដដែល ឪពុក​ខ្ញុំ បាន​ទៅ​ដល់​ផ្ទះ​រួច​ក៏​រៀបចំ​ដេក លុះ​មួយសន្ទុះ​ក្រោយមក​ម្តាយ​ខ្ញុំ​ក៏​បាន​ឆែក​ទូរ​សព្ទ​ឃើញ​ឪពុក​ខ្ញុំ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ផ្សេង ។

យុវជន​ខាងលើ​បាន​រៀបរាប់​បន្ត​ទៀត​ថា ពេល​នោះ​ក៏​ឪពុក​ម្ដាយ​ខ្ញុំ ក៏​បាន​ឈ្លោះប្រកែក​គ្នា ក្រោយមក​ឪពុក​ខ្ញុំ ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ក្រៅ​បាត់​។ លុះដល់​វេលា​ម៉ោង​ប្រហែល​១៥​រសៀល​ថ្ងៃ​ដដែល ស្រាប់តែ​មាន​អ្នក​ស្គាល់គ្នា​ទំនាក់ទំនង​មក​ប្រាប់​ម្តាយ​របស់ខ្ញុំ​ថា ឪពុក​ខ្ញុំ​បាន​ខ្សែ​ពាន​ម៉ាស៊ីន​ចង​.​ក ជាប់​ដែក​ជណ្តើរ​ក្នុង​សិប្បកម្ម​ផលិត​ទឹកកក​ស្លាប់​បាត់​ទៅ​ហើយ​។ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ហើយ​រាយ​ការ​ណ៏​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ចុះ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រោយ​ពេល​កើតហេតុ នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ្ន​ង​ការដ្ឋាន​នគរ​បស​ល​រាជធានី​ភ្នំពេញ និង​គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​កោសល្យវិច័យ​តាម​ការ​បញ្ជាក់​ថា បុរស​នោះ​ពិតជា​ស្លាប់​ដោយសារ ចង​.​ក ប្រាកដ​មែន​រួច​ប្រគល់​ស​.​ព​ឲ្យ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ជម្ពូ​វ័​ន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ