ស្ថានទូតបារាំងប្រារព្ធខួបលើកទី១០៨ នៃយុទ្ធសន្តិភាព ១១ វិច្ឆិកា ១៩១៨
- ភ្នំពេញ
រាជធានីភ្នំពេញ៖ក្នុងឱកាសខួបលើកទី១០៨ នៃយុទ្ធសន្តិភាព ១១ វិច្ឆិកា ឆ្នាំ១៩១៨ ស្ថានទូតបារាំងនៅកម្ពុជា បានប្រារព្ធពិធីមួយត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដើម្បីឧទ្ទិសដល់អ្នកទាំងអស់ដែលបានបាត់បង់ជីវិត ដើម្បីប្រទេសបារាំងក្នុងអំឡុងសង្គ្រាមលោកលើកទី១ ។

យោងតាមបណ្តាញសង្គមរបស់ស្ថានទូតបារាំងបានលើកឡើងថា នៅក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូត Olivier Richard បានដឹកនាំពិធីខាងលើ នៅខាងមុខទង់ជាតិ នៅក្នុងបរិវេណស្ថានទូតបារាំង ។ ប្រទេសបារាំង ឧទ្ទិសជាពិសេសដល់ពលរដ្ឋកម្ពុជាទាំង១៥១នាក់ និងជនជាតិបារាំង៣៣ នាក់ ដែលបានបាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមលោកលើកទី១ ។ នៅឆ្នាំនេះ កងមួកខៀវកម្ពុជាមកពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងសិស្សសាលានាយទាហានសកម្មត្មាតពង បានមានវត្តមាននៅក្នុងពិធីខាងលើ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចសហប្រតិបត្តិការផ្នែកយោធា ប្រកបដោយទំនុកចិត្ត រវាងប្រទេសបារាំង និងប្រទេសកម្ពុជា ។

តាមរយៈពិធីរំលឹកខួបនេះ ប្រទេសបារាំងសូមគោរពដល់វិញ្ញាណក្ខន្ធរបស់ពួកគេ និងប្រកាសជាថ្មីម្តងទៀតនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះកាតព្វកិច្ចនៃការចងចាំ ៕

ចែករំលែកព័តមាននេះ