ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ បង្ក្រាប​ករណី​ចាប់​បង្ខាំង និង​ជួញដូរ​មនុស្ស ឃាត់ខ្លួន​ជនជាតិ​ចិន​០៤​នាក់ និង​រំដោះ​ជន​រង​គ្រោះ​០៣​នាក់​

1 នាទី មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១​និង​០០​នាទី មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា នៅ​ចំណុច​មុខ​កាស៊ីណូ ដាយ​មិន ស្ថិត​នៅ​ភូមិ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១​និង​០០​នាទី មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា នៅ​ចំណុច​មុខ​កាស៊ីណូ ដាយ​មិន ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ជា​ជនជាតិ​ចិន ០១​ក្រុម បាន​ធ្វើ​សកម្មភាព​ចាប់​ជនជាតិ​ចិន​ដូច​គ្នា ដាក់​ចូល​ក្នុង​រថយន្ត​រួច​គេចខ្លួន​បាត់ ។

ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុល​ដឹកនាំ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក ឆាយ សុ​ត្រា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ រហូត​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៦​និង​០០​នាទី​ព្រឹក ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៧​នាក់ ភេទ​ប្រុស ជនជាតិ​ចិន សង្ស័យ​ពាក់ព័ន្ធ​ករណី​ខាងលើ នៅ​ចំណុច​ផ្លូវជាតិ​លេខ​71A ស្ថិត​ក្នុងភូមិ​អន្លង់​ស្នូក ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សួរនាំ​ជុំវិញ​ករណី​ខាងលើ ។

បន្ទាប់​ពី​ធ្វើការ​សួរនាំ និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​មនុស្ស​ចំនួន ០៧​នាក់ មាន​ជនសង្ស័យ​ចំនួន ០៤​នាក់ ពិតជា​មាន​តម្រុយ​ពាក់ព័ន្ធ​បទល្មើស​ខាងលើ ពិតប្រាកដ​មែន ដោយ​ទ្បែ​ក​មនុស្ស​ចំនួន ០៣​នាក់​ទៀត គឺជា​ជន​រង​គ្រោះ​ក្នុង​ករណី​លក់ដូរ​មនុស្ស​ដោយ​មាន​គោលដៅ ពិតប្រាកដ​មែន ។

អត្តសញ្ញាណ​ជនសង្ស័យ​ចំនួន ០៤​នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖
១-​ឈ្មោះ ZHANG WEN HAI ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ ។
២-​ឈ្មោះ CUI LI ZHI ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៣-​ឈ្មោះ WANG JIAN WU ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​២ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៤-​ឈ្មោះ LU BO ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ ។

សម្ភារៈ​ចាប់​យក​បាន​ជាក់ស្តែង​រួម​មាន ទូរ​សព្ទ​ចំនួន ០៤​គ្រឿង រថយន្ត​ចំនួន ០២​គ្រឿង និង​លិខិតឆ្លងដែន ចំនួន ០៤​ក្បាល ។

ចំពោះ​ករណី​ខាងលើ​នេះ ពិតជា​ករណី​ជួញដូរ​មនុស្ស​ដោយ​មាន​គោលដៅ និង​ចាប់​ឃុំឃាំង បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ដោយ​ខុសច្បាប់ ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ និង​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ