ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនបរទេស​ម្នាក់ ពាក់ព័ន្ធ​ចាក់​ជន​រង​គ្រោះ​០២​នាក់ រង​របួសធ្ងន់

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ប្រជាពលរដ្ឋ​តាម​រយៈ​លេខ​ទូរ​សព្ទ​បន្ទាន់ ១២៩១ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​បុរស​ជនជាតិ​បរទេស​ម្នាក់ បាន​កាន់​កាំបិត​ចុង​ស្រួច…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ប្រជាពលរដ្ឋ​តាម​រយៈ​លេខ​ទូរ​សព្ទ​បន្ទាន់ ១២៩១ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​បុរស​ជនជាតិ​បរទេស​ម្នាក់ បាន​កាន់​កាំបិត​ចុង​ស្រួច និង​ប៉័ងតោ ចំនួន​០២​ដើម ធ្វើ​សកម្មភាព​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​០២​នាក់ (​ស្រី​០១​នាក់​) នៅ​ចំណុច​ខុន​ដូរ​ប៊ែ​ល​លី​៣ ផ្លូវ​កែវ​ចិន្តា ស្ថិត​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ខាងលើ​ភ្លាម​ៗ ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់ស្ដែង​បុរស​ជនជាតិ​បរទេស​ម្នាក់​ឈ្មោះ RANTAPAA MARKO ANTERO ជនជាតិ​បារាំង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ចំណុច​ខុន​ដូរ​ខាងលើ ក្នុង​បន្ទប់​លេខ​A១១ ជាន់​ទី​១១ បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ។

សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​០២​នាក់​ខាងលើ ដោយសារ​តែ​បុរស​បរទេស​រូប​នេះ បាន​ជិះ​កង់​បី​របស់​គេ​តែ​មិន​មាន​លុយ​ឱ្យ​ក៏​កើតជា​ទំនាស់​ទាស់ទែង​ជាមួយនឹង​ម្ចាស់​កង់​បី និង​បាន​ទៅ​ខ្ចីប្រាក់​ពី អ្នក​ទទួលភ្ញៀវ​ខុន​ដូ​ខាងលើ តែ​ត្រូវ​បាន​អ្នក​ទទួលភ្ញៀវ​របស់​ខុន​ដូ​មិន​ឲ្យ​ប្រាក់​ខ្ចី ក៏​មាន​ជម្លោះ​ទាស់​ពាក្យ​សម្ដី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​កើត​មាន​អំពើ​ហិង្សា​ដោយ​ជនបរទេស​រូប​នេះ បាន​រត់ឡើង​ទៅ​បន្ទប់​ខុន​ដូរ​របស់​ខ្លួន រួច​យក​កាំបិត​០២​ដើម មក​ធ្វើ​សកម្មភាព​ចាប់​អ្នក​ទទួលភ្ញៀវ​ខុន​ដូ​ខាងលើ​នោះ រួច​កាប់ និង​ចាក់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ដោយ​ឃើញ​ដូចនេះ​សន្តិសុខ​នៅ​ខុន​ដូ​ខាងលើ ក៏​រត់​ទៅ​ជួយ​ក៏​ត្រូវ​បាន​ជនបរទេស​នោះ យក​កាំបិត​កាប់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ