ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការផ្គើននឹងលោក​ត្រាំ៖សភាអាមេរិកអនុម័តសេចក្ដី​សម្រេច​ចិត្តជាប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សកម្ម​ភាពយោធាប្រឆាំងអ៉ីរ៉ង់

1 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ សភា​អា​មេ​រិ​ក​ កាលពី​ថ្ងៃ​ទី​៣​ មិថុនា ​បាន​អនុម័ត​ជា​លើក​ដំបូង​សេចក្ដី​សម្រេចចិត្ត​មួយ​ស្ដី​ពី​អំណាច​​សង្គ្រាម​ដែល​សំដៅ​បញ្ចប់​សកម្មភាព​យោធា​អា​មេ​រិ​ក​ប្រឆាំង​អ៉ី​រ៉​ង់ ​។ វិធានការ​នោះ ​ជា​ការ​ផ្គើន​ចំពោះ​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ ពេល​ដែល​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​ងាក​មក​ចូលរួម​ជាមួយ ពួក​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​បញ្ចប់​ជម្លោះ ដែល​កើត​មាន​ជាង​៣​ខែ​មក​ហើយ​ធ្វើ​ឲ្យ​ស្រអាប់​ដល់​នយោបាយ​ជាតិ​និង​អន្តរជាតិ​។

ប្រធាន​សភា​លោក​MIKE JOHNSON បាន​ប៉ុនប៉ង​រារាំង​លទ្ធផល​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រឆាំង​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​សង្គ្រាម ដោយ​លោក​កាត់​ផ្ដាច់​ភ្លាម​ៗ​ការ​ជជែក​ដេញដោល កាលពី​២​ស​ប្ដា​ហ៍​មុន ពេល​ដែល​សេចក្ដីសម្រេច​នោះ​ហៀបនឹង​អនុម័ត​ទៅ​ហើយ​។ ប៉ុន្តែ​ការ​រារាំង​នោះ​បាន​ត្រឹមតែ​បង្កើន​ការ​មិន​សប្បាយចិត្ត​ចំពោះ​សង្គ្រាម​ដែល​រក​ទី​បញ្ចប់​មិនឃើញ ហើយ​លោក​ត្រាំ​នៅ​មិន​អាច​ចរចា​បញ្ចប់សង្គ្រាម​បាន​ឆាប់​។

លោក​GREGORY MEEKS​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ​ញូ​វ​យ៉​ក ជា​សមាជិក​គណៈកម្មការ​កិច្ចការបរទេស​របស់​សភា ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ឲ្យ​មានការ​អនុម័ត​សេចក្ដី​សម្រេចចិត្ត​នោះ​ថ្លែង​ថា ដល់​ពេល​ដែល​ប្រធានាធិបតី​ត្រូវធ្វើ​នូវ​អ្វិ​ដែល​លោក​ត្រូវធ្វើ​ហើយ​។ មនុស្ស​ទាំងឡាយ​ជួប​ការ​ឈឺចាប់​ដោយសារ​សង្គ្រាម​ដែល​លោក​បាន​ជ្រើសរើស​។ ពួក​គេ​ជួប​ប្រទះ​ប្រេង​ឡើងថ្លៃ​និង​តម្លៃ​ទំនិញ​កាន់តែ​ឡើង​ខ្ពស់​។

ក្នុង​ការ​បោះ​ឆ្នោត​អនុម័ត​សេចក្ដី​សម្រេចចិត្ត​នោះ សមាជិក​សភា​២១៥​រូប​បោះ​គាំទ្រ​និង​២០៨​រូប​បោះ​ប្រឆាំង ប៉ុន្តែ​ដំណាក់កាល​ខាង​មុខ​នៅ​មិន​ទាន់​ច្បាស់លាស់​។ ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ ប្រហែលជា​បដិសេធ​រាល់​វិធានការ​របស់​សភា ដែល​សំដៅ​កម្រិត​អំណាច​របស់​លោក​ជា​អគ្គមេបញ្ជាការ​កងទ័ព​។ ទោះបី​យ៉ាងណា​លទ្ធផល​នេះ​ដែល​អ្នក​សាធារណរដ្ឋ​៤​រូប​ចូលរួម​បោះ​ឆ្នោត​គាំទ្រ រួម​ជាមួយ​បណ្ដា​អ្នក​ប្រជាធិបតេយ្យ គឺជា​គំនាប​លើ​យុទ្ធសាស្ត្រ​សង្គ្រាម​របស់​ប្រធានាធិបតី​ហើយ​ផ្ទុះ​ការ​ប្រឆាំង​ក្នុង​សភា​។

នេះ​ជា​លើក​ទី​៤​ហើយ​ដែល​សភា​អា​មេ​រិ​ក​ប៉ុនប៉ង​រារាំង​សង្គ្រាម​ប្រឆាំង​អី​ុ​រ៉​ង់ ។ ព្រឹទ្ធសភា​អា​មេ​រិ​កបាន​អនុម័ត​រួច​ហើយ​សេចក្ដីសម្រេច​របស់​ខ្លួន​ស្ដី​ពី​អំណាច​សង្គ្រាម​នេះ កាលពី​ខែ​មុន​ពេល​ដែល​ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនូ​ន បាន​ងាក​ចេញពី​ប្រធានាធិបតី​ដែល​នោះ​បង្ហាញ​ពី​ការ​តស៊ូ​នយោបាយ​ក្នុង​ផ្ទៃ​គណបក្ស​លោក​ផ្ទាល់​។

លោក​ដូ​ណា​ល់​ត្រាំ​លើក​ឡើង​កាលពី​ថ្ងៃ​ទី​៣​មិថុនា​ពី​ការ​ចរចា​ជាមួយ​អី​ុ​រ៉​ង់ ដោយ​លោក​អះអាង​ថា ការ​ចរចា​នោះ​អាច​សម្រេច​ជោគជ័យ​តាំងពី​ចុង​ស​ប្ដា​ហ៍​នេះ​ទៅ​តែ​ក៏​អាច​បរាជ័យ​ដែរ ខណៈ​ក្នុង​តេ​ហេ​រ៉​ង់​អះអាង​ថា​ពុំ​ទាន់​មានការ​រីក​ចម្រើន​ណាមួយ​នៅឡើយ​៕