ខេត្តកំពត ៖ ជនដៃដល់ម្នាក់ ដែលបានបាញ់ប្រហារទៅលើគ្រួសារមួយ បណ្តាលឱ្យស្លាប់3នាក់ និងរបស់ធ្ងន់ម្នាក់ នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស កាលពីវេលាម៉ោង8និង30នាទីយប់ថ្ងៃទី20ខែកញ្ញាឆ្នាំ2025នោះ ត្រូវបានកំលាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី22ខែកញ្ញាឆ្នាំ2025នៅស្រុកកំណើតរបស់ជនដៃដល់ នៅឯស្រុកបាទី ខេត្តតាកែវ។ គួររំលឹកថា បា.ញ់ប្រហារលើគ្រួសារ១កំពុងអង្គុយជុំគ្នាមុខផ្ទះនាបិណ្ឌភ្ជុំ ស្លា.ប់៣នាក់ របួសធ្ង.ន់ម្នាក់
ជនដៃដល់ឈ្មោះអុំ វទ្ធី ជាមន្ត្រីទាហានសក្កិបួន។ ចំណែកជនរងគ្រោះទាំង៣នាក់ រួមមាន១-ឈ្មោះញ៉ែត ជ្រឿន ភេទស្រី អាយុ65ឆ្នាំ ត្រូវជាម្តាយ បានស្លាប់ និង២-ឈ្មោះហួន ជ្រុយ ភេទស្រី អាយុ32ឆ្នាំ ត្រូវជាកូនស្រី បានស្លាប់ និង៣-ឈ្មោះឯម វី អាយុ53ឆ្នាំ ត្រូវជាកូនប្រសា បានស្លាប់ និង៤-ឈ្មោះរ៉ាសុខហេង ភេទប្រុស អាយុ21ឆ្នាំ ត្រូវជាចៅ បានរងរបួសធ្ងន់។
ដោយសារតែការគុំគួនគ្នាជាបន្តបន្ទាប់តាំងពីជម្លោះគ្នារឿងករណីហិង្សា និងទី2រឿងជះទឹកនៅផ្លូវមុខផ្ទះ និងទី3-រឿងយុវជនរ៉ា សុខហេង អង្គុយអាំងបបែលចុះហែតុអ្វីក៍ប្រពន្ធជនដៃដល់ជិះម៉ូតូមកមុខផ្ទះគេកំពង់អាំបបែង ហើយជនរងគ្រោះគប់សត្វឆ្កែក៏ទៅត្រូវអ្នកជិះម៉ូតូដែលត្រូវជាប្រពន្ធរបស់ជនដៃដល់ ហើយនាងប្រពន្ធនេះបានទូរសព្ឌប្រាប់រឿងរ៉ាវដល់បុរសជាប្ដីក៍ជិះម៉ូតូមកបាញ់ប្រហារ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសរណូករណែលតែម្ដង ។
សូមរំលឹកឡើងវិញថា គ្រួសារមួយកំពុងជួបជុំគ្នាក្នុងរដូវបិណ្ឌភ្ជុំអង្គុយនៅមុខផ្ទះ ស្រាប់តែត្រូវបានបុរសម្នាក់ជិះម៉ូតូមកដល់ឈប់មុខផ្ទះហើយដកកាំភ្លើងខ្លីបាញ់រះ បណ្ដាលអោយមានមនុស្សស្លាប់នៅនឹងកន្លែងចំនួន2នាក់ និង2នាក់ទៀតរងរបួសធ្ងន់ដឹកទៅកាន់មន្ទីរពេទ្យ តែទៅមិនទាន់ដល់ពេទ្យផង ក៍បានស្លាប់ម្នាក់ទៀត (សរុបអ្នកស្លាប់ក្នុងហេតុការបាញ់ប្រហានេះមានចំនួន3នាក់ និងរបួសធ្ងន់ម្នាក់)។
ករណីបាញ់ប្រហារខាងលើនេះបានកើតឡើងនៅវេលាម៉ោង8យប់ថ្ងៃទី20 ខែកញ្ញា ឆ្នាំ2025 នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ។
តាមការរៀបរាប់របស់ស្ត្រីឈ្មោះហួន ប្រាណ អាយុ37ឆ្នាំ ត្រូវជាសាច់ញាតិរបស់ជនរងគ្រោះខាងលើបានប្រាប់អោយដឹងថា ជនរងគ្រោះដែលបានស្លាប់និងរបួសក្នុងការបាញ់ប្រហានេះរួមមាន១-ឈ្មោះញ៉ែត ជ្រឿន ភេទស្រី អាយុ65ឆ្នាំ ត្រូវជាម្តាយរបស់ឈ្មោះហួន ប្រាណ (បានស្លាប់) និង២-ឈ្មោះហួន ជ្រុយ ភេទស្រី អាយុ32ឆ្នាំ ត្រូវជាប្អូនស្រីរបស់ឈ្មោះហួន ប្រាណ (បានស្លាប់) និង៣-ឈ្មោះឯម វី ភេទប្រុស អាយុ53ឆ្នាំ ត្រូវជាប្តីរបស់ឈ្មោះហួន ប្រាណ (បានស្លាប់) និង៤-ឈ្មោះរ៉ា សុខហេង ភេទប្រុស អាយុ21ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះហួន ប្រាណ (របួសធ្ងន់) ។
ស្ត្រីឈ្មោះហួនប្រាណ បាននិយាយប្រាប់បន្តថា មុនពេលកើតហេតុ នារដូវបិណ្ឌភ្ជុំ ជួបជុំបងប្អូនហើយកូនប្រុសរបស់គាត់ដែលត្រូវគេបាញ់រងរបួសធ្ងន់នោះ កំពុងអាំងបបែលហើយឆ្កែវាព្រួសក៍យកស្បែកជើងគប់ឆ្កែខ្ទាតស្បែកជើងត្រូវស្ត្រីម្នាក់ដែលធ្លាប់មានរឿងរ៉ាវប្ដឹងផ្ដល់គ្នាម្ដងជា2ដង។ពេលនោះក្រុមសាច់ញាតិជនរងគ្រោះបានសុំទោសស្ត្រីដែលខ្ទាតស្បែកជើងត្រូវរួចរាល់ហើយ តែស្ត្រីនោះមិនព្រមមិនសុខចិត្តក៍ទូរសព្ទ័ហៅបុរសជាប្ដីដែលជាទាហាននោះជិះម៉ូតូមកឈប់ ហើយចុះដកកាំភ្លើងខ្លីបាញ់ដួលរណូករណែលតែម្ដង ។ អ្វីដែលគួរអោយអាណិតស្ត្រីម្នាក់មិនទាន់ស្លាប់សុំលើកដៃអង្វរ បែរជាជននោះមកវាយបន្ថែមទៅលើជនរងគ្រោះទាំងដែលមិនទាន់ដាច់ខ្យល់។
ស្ត្រីខាងលើបានបន្តថា ជុំវិញករណីខាងលើជាគំនុំយូរហើយរឿងគ្រួសារគាត់ទៅជួយឃាត់គេឈ្លោះគ្នាទំនាស់ទី2រឿងជះទឹកបុណ្យចូលឆ្នាំ។ទោះជាបែបណាគេចាត់ទុកថាអ្នកឃាតករពិតជាឃោឃៅណាស់។
ក្រោយកើតហេតុ នគរបាលខេត្តស្រុកបានរកឃើញសំបកគ្រាប់ចំនួន15គ្រាប់ហើយអត្តសញ្ញាណអ្នកបាញ់ក៍ស្គាល់អស់ហើយដែរកំពង់តែតាមស្រាវជ្រាវចាប់ខ្លួន ៕








ចែករំលែកព័តមាននេះ