ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងទឹកខេត្តបាត់ដំបង និង មួយចំនួនមកពីទឹកដីខេត្តបន្ទាយមានជ័យផង បាននិងកំពុងភៀសខ្លួនជាបន្តបន្តាប់ ចេញពីតំបន់ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ដោយសង្គ្រាមរវាងយោធាកម្ពុជា និង ថៃ មកកាន់តំបន់មានសុវត្ថិភាព ក្នុងទឹកដី ស្រុកបវេល។
បើគិតត្រិមម៉ោង៩ព្រឹកថ្ងៃទី ១៥ មិថុនា នេះ អាជ្ញាធរស្រុកបវេល ទទូលបានជនភៀសសឹកពីតាមតំបន់ព្រំដែន ប្រមាណជាង៥០គ្រួសារហើយ។
លោក សុខ សារិន ដែលកំពុងដឹកនាំកម្លាំងចុះត្រូតពិនិត្យស្ថានភាពជនភៀសសឹក ជាមួយនឹងមន្ត្រីរដ្ឋបាលស្រុក បានផ្ដល់ដំណឹងបឋមថា ប្រជាពលរដ្ឋដែលភៀសខ្លួនមកពីតាមតំបន់ព្រំដែន ចូលមកជ្រកកោន តាមតំបន់មានសុវត្ថុភាពនានា ក្នុងភូមិសាស្ត្រ ស្រុកបវេល នាពេលនេះ គឺ ពួកគាត់មកពីតាមបណ្ដាស្រុកមួយចំនួន ជាប់ព្រំដែនកម្ពុជា ថៃ។ ហើយក៏មានប្រជាពលរដ្ឋមួយចំនួនមកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដែរ។
លោកអធិការបានប្រាប់ថា ប្រជាពលរដ្ឋភៀសសឹកទាំងនោះ បានធ្វើដំណើរមកជាបន្តបន្ទាប់ តាំងពីសៀលថ្ងៃទី ១៤ មិថុនា រហូតដល់យប់មិញនេះ។ បើគិតត្រិមម៉ោង៩ព្រឹកថ្ងៃទី ១៥ មិថុនា នេះ ដែលលោកទទូលបានរបាយការណ៏បឋម គឺមានចំនួនជាង៥០គ្រួសារហើយ។
បើតាមការសាកសួរព័ត៏មានបឋម ប្រជាពលរដ្ឋ ដែលភៀសខ្លួនចាកចោលផ្ទះសម្បែង ក្រែងបារម្ភពីការផ្ទុះសង្គ្រាមនេះ គឺ ពួកគាត់បានរុះរាន់ចាកចេញចោលផ្ទះ ជាបណ្ដោះអាសន្នដោយខ្លួនឯង ព្រោះបារម្ភពីសុវត្ថិភាព។ ពួកគាតភាគច្រើនរស់នៅក្បែរព្រំដែន ដែលប្រឈមនឹងហានិភ័យខ្លាំង ប្រសិនបើមានការផ្ទុះអាវុធរវាងភាគីទាំង២។ ដូច្នេះហើយទើបពួកគាត់ចាកចេញមុនពេលមាន គ្រាហ៏អាសន្ន ដើម្បីធានាបាននូវសុវត្ថិភាព។
មន្ត្រីដែលចុះត្រូតពិនិត្យស្ថានភាពប្រជាពលរដ្ឋភៀសសឹកបានឲ្យដឹងដែរថា ប្រជាពលរដ្ឋដែលភៀសខ្លូន មកជ្រកកោណតំបន់មានសុវត្ថិភាព ក្នុងទឹកដីស្រុកបវេល នាពេលនេះ មានមកពីស្រុកកំរៀង ស្រុកភ្នំ ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយក៏មានមួយចំនួន មកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដែរ។ ពេលនេះរដ្ឋបាលខេត្ត និង អាជ្ញាធរដែនដី បាននិងកំពុងចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅតាមទីជម្រក ជាមួយនឹងការជួយឧបត្ថម្ភស្រៀងអាហារជាបណ្ដោះអាសន្នផងដែរ។
បើតាមមន្ត្រីបាននិយាយថា ប្រជាពលរដ្ឋដែលបានភៀសសឹក ហើយកំពុងស្វែងរកជម្រកសុវត្ថិភាពទាំងនោះ ទំនង និង ត្រូវប្រមូលដឹកជញ្ជូនពួកគេទៅស្នាក់នៅជុំគ្នាក្នុងគោលដៅចំនួន០២កន្លែង ដែលអាជ្ញាធរខេត្ត បានកំណត់រួចហើយ គឺ នៅក្នុងទឹកដី ឃុំក្ដុលតាហែន ស្រុកបវេល ដើម្បីងាយស្រូលក្នុងការគ្រប់គ្រង៕










ចែករំលែកព័តមាននេះ