ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ​ចាស់ជរា​ជន​ពិការ​៩៧​គ្រួសារ ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកស្រី ម៉ែ​ន នារី​សោ​ភ័​ក្រ អគ្គលេខាធិការ​ង​ទី​១ កាកបាទក្រហមកម្ពុជា លោក ម៉ែ​ន វិបុល…

ខេត្តស្វាយរៀង ៖ លោកស្រី ម៉ែ​ន នារី​សោ​ភ័​ក្រ អគ្គលេខាធិការ​ង​ទី​១ កាកបាទក្រហមកម្ពុជា លោក ម៉ែ​ន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​ដល់​ចាស់ជរា​ចំនួន​១២​គ្រួសារ ទីទ័ល​ក្រ​៥៥​គ្រួសារ ជន​ពិការ​៧​នាក់ អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​១​នាក់ និង​គ្រួសារ​រង​គ្រោះ ដោយសារ​ទឹកជំនន់​២២​គ្រួសារ សរុប​៩៧​គ្រួសារ មក​ពី​៧​សង្កាត់ ក្នុង​ក្រុង​ស្វាយ​រៀង​។

ពិធី​នេះ​បាន ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ក្រុង​ស្វាយ​រៀង ព្រមទាំង លោក លោកស្រី ជា​សមាជិក សមាជិការ​នៃ​គណៈកម្មាធិការ​សាខា​ជា​ច្រើន​រូប​ទៀត​។ មាន​ប្រសាសន៍ សំណេះសំណាល នា​ឱកាស​នោះ លោក ម៉ែ​ន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​បាន ថ្លែងអំណរគុណ​ដល់​កាកបាទ ក្រហម កម្ពុជា ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជា​ប្រធាន​ដែល​តែងតែ​គិតគូរ​ពី សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ ពិសេស​ចាស់ជរា​គ្មាន​ទីពឹង ជន​ពិការ​កុមារ កំព្រា​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​ជាដើម​។

លោក ម៉ែ​ន វិបុល បាន​បញ្ជាក់​ថា ជា​ការ​ពិត​ណាស់ អំណោយ​មនុស្សធម៌​នៅ​ថ្ងៃនេះ គឺ​មាន​ចំនួន​តិចតួច​ពិត​មិន​អាច​បំពេញ​តាម​តម្រូវការ​របស់​បងប្អូន​បាន​យូរ អង្វែង​នោះ​ទេ​។ ប៉ុន្តែ​ក៏​ជា​ចំណែក​មួយ​សម្រាប់ ជួយ​ដោះស្រាយ និង​ទ្រទ្រង់​ជីវភាព​របស់​បងប្អូន បាន​មួយ​កម្រិត និង​ជា​ការ​លើកទឹកចិត្ត គ្រួសារ​បងប្អូន រង​គ្រោះ​ក្រីក្រ​គ្មាន​ទីពឹង​ចាស់ជរា និង​មាន​ជំងឺ​ប្រចាំ​កាយ​ឲ្យ​មាន​កម្លាំងចិត្ត​ឡើង​វិញ​កុំ​ឲ្យ​តក់​ស្លត់​នូវ អ្វី​ដែល​បាន​កើតឡើង ហើយ​ប្ដូរ​មក​វិញ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ពុះពារ​តស៊ូ​គ្រប់​ឧបសគ្គ​តទៅ​ទៀត ព្រមទាំង​បាន​ផ្ដាំផ្ញើ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​ដោយ​រដូវ នេះ​ជា​រដូវភ្លៀង​រដូវ​ទឹក​ឡើង​ដែល​ងាយ​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដោយសារ​រន្ទះ លង់ទឹក សត្វ​អ​សិរ​ពិស ចឹក ឬ​ខាំ និង​បញ្ហា​សុខភាព​កូនចៅ​បណ្ដាល​មក​ពី​មូស​ខ្លាខាំ​ជាដើម ហើយ​ក្នុង​ករណី​មាន​បញ្ហា​អ្វី​កើត ឡើង​ក្នុង​គ្រួសារ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ដើម្បី​មាន​វិធានការ​ចុះ​អន្តរាគមន៍ ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា​។

លោកស្រី ម៉ែ​ន នារី​សោ​ភ័​ក្រ អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហមកម្ពុជា​បាន​ពាំនាំ​នូវ​ប្រសាសន៍ ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​នៅ​ថ្ងៃនេះ​។ ដែល​ជា​និច្ចកាល​សម្ដេច​តែងតែ គិតគូរ​ពី​សុខទុក្ខ និង​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ បញ្ហា​នានា​របស់​បងប្អូន ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង មិន​ថា​ជិត ឬ​ឆ្ងាយ​នោះ​ទេ បើ​ទោះបីជា​សម្ដេច​លោក​មិន​បាន​អញ្ជើញ​មក​ដោយ​ផ្ទាល់ ប៉ុន្តែ​លោក​បាន​ក្រើនរំលឹក​ណែនាំ និង​ស្នើ​ដល់​សាខា​អនុ​សាខា និង អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​តែ​ឧស្សាហ៍​ចុះ​ជួប​ជួយ​សង្គ្រោះ និង​ដោះស្រាយ​នូវ​បញ្ហា​របស់ ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា នៅ​ពេល​ដែល​បានដឹង​ឮ និង​ទទួល​ព័ត៌មាន​ថា៖

មាន​បងប្អូន ប្រជាពលរដ្ឋ​កំពុង​ជួប​នូវ​ការ​លំបាក ឆ្លើយ​តប​ទៅ​នឹង​គោល​គ្រឹះ​របស់​កាកបាទក្រហមកម្ពុជា​ទីណា មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហម កម្ពុជា​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់​ៗ​គ្នា​។ អំណោយ​ដែល​ត្រូវ​ចែក​ជូន​ទាំង ៩៧​គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម មី​១​កេស ទឹកស៊ីអ៊ីវ​៦​ដប ត្រីខ​១០​កំប៉ុង កន្ទេល​ជ័រ​បត់​១ មុង​សុវត្ថិភាព​១ អាវយឺត​១ ឃី​ត​១​កញ្ចប់​(​មុង​ផួយ​សារុង និង​ក្រមា​) រួម​នឹង​ថវិកា ធ្វើ​ដំណើរ​៤០.០០០​រៀល​។ ដោយឡែក​គ្រួសារ​រង​គ្រោះ​ដោយសារ ទឹកជំនន់​២២​គ្រួសារ ទទួល​បាន​បន្ថែម​ក្នុង​១​គ្រួសារ​កៅស៊ូ​តង់​១​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ