ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​បេក្ខជន​ប្រឡង​បន្ទប់​ម្នាក់ឯង​ទេ ដឹង​លទ្ធផល​គាត់​ហើយ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បេក្ខជន​ម្នាក់​ដែល​ត្រូវ​អង្គុយ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះដឹង​ទូទៅ​ក្នុង​បន្ទប់​១​តែ​ម្នាក់ឯង នា​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នោះ បាន​ប្រឡង​ជាប់​ហើយ​។ សេចក្តីរាយការណ៍​បន្ត​ទៀត​ថា…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បេក្ខជន​ម្នាក់​ដែល​ត្រូវ​អង្គុយ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះដឹង​ទូទៅ​ក្នុង​បន្ទប់​១​តែ​ម្នាក់ឯង នា​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នោះ បាន​ប្រឡង​ជាប់​ហើយ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា បេក្ខជន​ខាងលើ​នេះ​ឈ្មោះ សេ​ម វិចិត្រ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ខ្នង ឃុំ​ស្តុក ស្រុក​គងពិសី ហើយ​បាន​ប្រឡង​ជាប់​និទ្ទេស D ទៀត​ផង ។

បើ​តាម​លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា នេះ ក៏​បាន​សរសេ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​សូម​ចូលរួម​អបអរសាទរ ជាមួយ​ប្អូន​ៗ​ដែល​ទទួល​បាន​និទ្ទេស A ទាំង​បី​នាក់​» ចំណែក​ប្អូន​ៗ​ដែល​មិន​ទទួល​បាន​និទ្ទេស A ក៏​ពូ​ចូលរួម​ត្រេកអរ និង​អបអរសាទរ​ដូច​គ្នា​។ ហើយ​ដើម្បី​ជា​ការ​លើកទឹកចិត្ត លោក​នឹង​ទិញ​ម៉ូតូ​ជូន​ប្អូន​ៗ​ដែល​ទទួល​បាន​និទ្ទេស A មួយ​ៗ​ម្នាក់​។

ហើយ​លោក​ក៏​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ​ទាំងអស់ សូម​ខិតខំ​រៀនសូត្រ​ទាំង​គ្នា ដើម្បី​ខ្លួន​យើង គ្រួសារ​យើង មិត្តភក្តិ​យើង ជា​ពិសេស​សំរាប់​ចូលរួម​កសាង​ប្រទេស​ជាតិ​របស់​យើង ក្រោម​ម្លប់​នៃ​សន្តិភាព​ដែល​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​។

គួរ​រំលឹក​ថា ៖ ដឹង​មូលហេតុ​ដែល​បេក្ខជន​ម្នាក់​នេះ​ត្រូវ​ប្រឡង​បន្ទប់​១ ម្នាក់ឯង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ