ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ដែល​បេក្ខជន​ម្នាក់​នេះ​ត្រូវ​ប្រឡង​បន្ទប់​១ ម្នាក់ឯង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ឆ្នាំ​នេះ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​មាន​បេក្ខជន​ចូលរួម​ប្រឡង​៤៤២៦​នាក់ ស្រី​២១៣៩​នាក់ លើក​៧​មុខ​វិជ្ជា និង​១០​មណ្ឌល ការ​ប្រឡង​នេះ​ចាប់ផ្តើម​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ ។…

ខេត្តកំពង់ស្ពឺ ៖ ឆ្នាំ​នេះ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​មាន​បេក្ខជន​ចូលរួម​ប្រឡង​៤៤២៦​នាក់ ស្រី​២១៣៩​នាក់ លើក​៧​មុខ​វិជ្ជា និង​១០​មណ្ឌល ការ​ប្រឡង​នេះ​ចាប់ផ្តើម​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ ។

ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​អញ្ជើញ​កាត់​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​មណ្ឌល​វិទ្យាល័យ​កំពង់ស្ពឺ ។

សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះដឹង​ទូទៅ​នា​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នេះ នៅ​ខេត្តកំពង់ស្ពឺ​មាន​មណ្ឌល​ប្រឡង​ចំនួន​១០ អ្វី​ដែល​ចម្លែក​នោះ គឺ​នៅ​មណ្ឌល​បឋម​សិក្សា​វ​ល្លិ៍ ស បន្ទប់​លេខ​១៣ ដែល​ជា​មណ្ឌល​មួយ ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ មាន​តែ​បេក្ខជន​ម្នាក់​គត់ ចូលរួម​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​នេះ ខណៈ​ដែល​ឯកឧត្តម ឱម យិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​ពិនិត្យ​ផ្ទាល់​តែ​ម្តង ។

ប្រធាន​មន្ទី​អប់រំ​យុវជន និង​កីឡា​ខេត្ត​លោក​ថន​ថា រិ​ន​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១ នៃ​ដំណើរការ​ប្រឡង​មណ្ឌល​សំ​ណេ​រ​នៃ​វិញ្ញាសា​ទី​១ គឺ​ប្រវត្តិវិទ្យា ពី​ម៉ោង​៧​និង​៣០ ដល់​ម៉ោង​៨​និង​៣០ នាទី​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ផែនដី ហើយ​បរិស្ថានវិទ្យា​ពី​ម៉ោង​៧​និង​៣០ ដល់​ម៉ោង​៨​និង​៣០ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ។ នៅ​ថ្ងៃ​ប្រឡង​នៃ​ម៉ោង​ទី​១​នេះ​ដែរ ស្ថានភាព​ក្នុង​ដំណើរការ​ប្រឡង មាន​ភាព​ស្ងប់ស្ងាត់ និង​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អ​ទាំង​នៅ​ក្នុង និង​ក្រៅ​មណ្ឌល​ដំណើរការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​តាម​ពេលវេលា​ដែល​បាន​កំណត់ ។

បេក្ខជន​ឈ្មោះ សេ​ម វិចិត្រ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ខ្នង ឃុំ​ស្តុក ស្រុក​គងពិសី បាន​ប្រាប់​ថា រូបគេ​រៀន​នៅ​វិទ្យាល័យ​ទ័ព​មាន​ជ័យ មាន​មិត្តភក្តិ​រួម​ថ្នាក់​ធម្មតា ពេល​ប្រឡង​ឌី​ប្លូ​ម​ក៏​ប្រឡង​ធម្មតា បន្ទប់​១ មាន​បេក្ខជន​២៥​នាក់ ដូច​គេឯង​ដែរ តែ​ដោយឡែក​ប្រឡង​បាក់​ឌុ​ប​នេះ​រូបគេ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រឡង​តែ​ម្នាក់ឯង ។ បញ្ហា​នេះ​រូបគេ​មិនតូច​ចិត្ត​នោះ​ទេ ថ្វី​ត្បិត​រូបគេ​ជា​មនុស្ស​ពិការ (​ជើង​ឆ្វេង​) ហើយ​មាន​ជំងឺ​សើ​ស្បែក​ទៀត​ផង ។ រឿង​ដែល​គ្រូ​ៗ​ដាក់​ឲ្យ​គេ​ប្រឡង​បន្ទប់​១ ម្នាក់ឯង ទំនងជា​គេ​រើសអើង​ដោយសារ​ជំងឺ​សើ​ស្បែក​របស់​គេ​ហើយ​មើលទៅ ទើប​គេ​ត្រូវ​អង្គុយ​ប្រឡង​ម្នាក់ឯង​បែប​នេះ ។

ដោយឡែក​លោក​ប្រធាន​មន្ទីរ​អប់រំ​បាន​ប្រាប់​ថា បានជា​គេ​ដាក់​ឲ្យ​បេក្ខជន​រូប​នេះ​ប្រឡង​បន្ទប់​១​ម្នាក់ឯង ដោយសារ​តែ​គេ​ជ្រើសរើស​យក​ភាសា​បារាំង ។

ការ​លើក​ឡើង​របស់​លោក​ប្រធាន​មន្ទីរ​ត្រូវ​បាន​គេ​បេក្ខជន​រូប​នេះ​ច្រានចោល ហើយ​ប្រាប់​ថា ការ​ប្រឡង​នេះ​គេ​ជ្រើសរើស​យក​ភាសា​អង់គ្លេស​ដូច​បេក្ខជន​ផ្សេង​ទៀត​ដែរ ហើយ​សង្ឃឹម​៧០​ភាគរយ​ថា​នឹង​ជាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ