ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន RANGE ROVER កំពុងបើកសុខៗ ស្រាប់​តែមានភ្លើង​ឆេះសន្ធោសន្ធៅនៅតាមផ្លូវជាតិលេខ ៤

8 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ យោង​តាម​របាយការណ៍​របស់​លោក អ៊ុ​ច ពិសិដ្ឋ ការិយាល័យ​បង្ការ​ពន្លត់​អគ្គី​ភ​យ័​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ…

ខេត្តព្រះសីហនុ ៖ យោង​តាម​របាយការណ៍​របស់​លោក អ៊ុ​ច ពិសិដ្ឋ ការិយាល័យ​បង្ការ​ពន្លត់​អគ្គី​ភ​យ័​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ ២០២៦ មាន​ករណី​អគ្គី​បាន​ឆាបឆេះ​រថយន្ត​ម៉ាក RANGE ROVER ពណ៌​(​ខ្មៅ​) ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BZ-6657 ខណ​:​កំពុង​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៤ ត្រង់​ចំណុច​ខាង​មុខ​ស្រះ​ទឹក ក្បែរ​រោងចក្រ​ផលិត​ស្រា​បៀរ​ ​ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​លេខ​០១ ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង ប៉ុន្តែ​មិន​បង្ករ​ឲ្យ​រង​របួស​ឬ​ស្លាប់​បាត់បង់​អាយុជីវិត​មនុស្ស​ទេ ខណៈ​មូលហេតុ​​កំពុង​ស្រាវជ្រាវ​ ​។

ករណី​អគ្គិភ័យ​ខាងលើ ​ការិយាល័យ​បង្ការ​,​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងកា​រដ្ឋ​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​០១​គ្រឿង បាន​ប្រើប្រាស់​ទឹក​អស់​០១​ឡាន​ស្មើនឹង​០៤​ម៉ែត្រគូប ។ ​ដោយឡែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ ក្រោយ​កើតហេតុ​បាន​គេ​ច​ខ្លួន​បាត់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ