ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​លោក កឹ​ម សុខា អះអាង​ហើយ​ថា​លោក កឹ​ម សុខា មិន​ចេញ​មក​ជួប​អ្នកគាំទ្រ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ចាន់ ចេ​ង មេធាវី​ការ​ក្តី​ឲ្យ​លោក កឹ​ម សុខា បាន​អះអាង​រហូត​មក​ដល់​ពេល​នេះ​លោក កឹ​ម…

រាជធានី​ភ្នំពេញ ៖ លោក ចាន់ ចេ​ង មេធាវី​ការ​ក្តី​ឲ្យ​លោក កឹ​ម សុខា បាន​អះអាង​រហូត​មក​ដល់​ពេល​នេះ​លោក កឹ​ម សុខា មិន​ចេញ​មក​ជួប​ជាមួយ​អ្នកគាំទ្រ​បាន​នោះ​ទេ ដោយសារ​បញ្ហា សុខភាព​របស់​គាត់​មិន​ទាន់​បាន​ស្រួល​នៅឡើយ​ទេ ។

លោក​មេធាវី​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ថា «​តុលាការ​ឲ្យ​លោក កឹ​ម សុខា ចេញពី​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ហើយ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ ។ កូនក្តី​ខ្ញុំ​មាន​សុខភាព​ធម្មតា​ទេ ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ។ តែ​លោក​មិន​អាច​ចេញ​មក​ជួប​អ្នកគាំទ្រ​បាន​ទេ​» ។

យ៉ាងណា​ក្តី​លោក​មេធាវី​បាន​អះអាង​ថា លោក​មិន​ទាន់​បាន​ពិភាក្សា​ជាមួយ​កូនក្តី​ក្នុង​ការ​ពិភាក្សា​ជាមួយ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សុំ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​នៅ​ឡើង​ទេ ។

តាម​រយៈ​មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា មិន​អាច​ចេញ​មក​ជូ​ប​ជាមួយ​អ្នកគាំទ្រ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នេះនោះ​ទេ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​១​ឆ្នាំ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ជា​បណ្តោះអាសន្ន​វិញ​ហើយ កាលពី​ព្រឹក​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ។

លោក គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីការ​បង្គាប់​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា ដោយ​បាន​បញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា​«​ឲ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​«​ម​៣» ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ កឹ​ម សុខា អាយុ​៦៤​ឆ្នាំ ត្រូវ​បាន​តំណាង​អយ្យកា​រដាក់​ឲ្យ ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ «​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​» ប្រព្រឹត្តិ​នៅ​ប្រទេស​កម្ពុជា និង​ទី កន្លែង​ផ្សេង​ទៀត កាលពី​អំឡុង ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា​៤៤៣ នៃ​ក្រម​ហ្ម​ទណ្ឌ​ដែល​ត្រូវ​ឃុំ​ខ្លួ ន​តាម​ដីការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ​៥២០៣​ម​«​គ​» ចុះ​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ ។

ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​៧២៥៨ «​គ​» ចុះ​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ ។ ដីការ​សម្រេច​ពន្យា​ពេល​ឃុំខ្លួន​បណ្តោះអាសន្ន លេខ​១៨១៥ ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៨ ។ ដីការ​បង្គាប់​ឲ្យ​ពន្យា​ពេល​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ​៤៧៨៧ ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១៨ ។ ដីការ​បង្គាប់​ឲ្យ​ពន្យា​ពេល​ឃុំ​ខ្លូ​នប​ណ្តោះ​សន្ន​លេខ​៦៩៩៩ «​គ​» ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១៨» ។

លោក កឹ​ម សុខា ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​នៅ​ម៉ោង​ប្រមាណ​៣​ភ្លឺ ហើយ​ត្រូវ​ដឹក​ទៅ​កាន់​គេហដ្ឋាន​វិញ​ស្ថិត​នៅផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹង​កក​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ