ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ ! វីរបុរស​ពពក​.​សអា​ហ្ស​ង់​ទី​ន Maradona ក្លាយជា​គ្រូបង្វឹក​ក្នុង​លី​គ​ទី​២​របស់​ម៉ិ​ក​ស៊ិ​កបាត់

5 ឆ្នាំ មុន

Dorados ជា​ក្លិប​មួយ​ក្នុង​លី​គ​ទី​២​របស់​មុិ​ក​សុិ​ក បាន​សម្រេចចិត្ត​តែងតាំង​លោក Diego Maradona វីរបុរស​ពពក​.​សអា​ហ្ស​ង់​ទី​ន ជា​គ្រូបង្វឹក​របស់​ក្លិប ។​ Dorados ជា​ក្លិប​នៅ​ក្នុង​លី​គ​«Liga…

Dorados ជា​ក្លិប​មួយ​ក្នុង​លី​គ​ទី​២​របស់​មុិ​ក​សុិ​ក បាន​សម្រេចចិត្ត​តែងតាំង​លោក Diego Maradona វីរបុរស​ពពក​.​សអា​ហ្ស​ង់​ទី​ន ជា​គ្រូបង្វឹក​របស់​ក្លិប ។​

Dorados ជា​ក្លិប​នៅ​ក្នុង​លី​គ​«Liga MX» ឬ​លី​គ​លំដាប់​ទី​២​របស់​មិ​ុ​ក​សុ​ិ​កបាន​ប្រកាស​តែងតាំង​លោក Diego Maradona អតីត​កីឡាករ​ប្រវត្តិសាស្ត្រ​ជនជាតិ​អា​ហ្ស​ង់​ទី​ន ធ្វើ​ជា​គ្រូបង្វឹក​ថ្មី​របស់​ពួក​គេ កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​លោក Diego Maradona មិន​ធ្លាប់​ទទួល​ការ​ដឹកនាំ​ក្លិប​ណាមួយ​ទេ ចាប់តាំងពី​ចាក​ចេញពី​ក្លិប​Al-Fujairah ក្នុង​លី​គ​លំដាប់​ទី​២ របស់​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម កាលពី​ខែមេសា កន្លង​មក ហើយ​ពេល​នេះ​ជា​លើក​ទី​៦​ហើយ​ដែល​លោក​បាន​ធ្វើ​ជា​គ្រូបង្វឹក ។​

​បច្ចុប្បន្ន​ក្លិប Dorados ស្ថិត​នៅ​បាត​តារាង​ក្រោយ​ពី​លេង​មិន​ដែល​ឈ្នះ​នៅ​ក្នុង​លី​គ​ចំនួន​៦​ប្រកួត និង​មាន​៣​ពិន្ទុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ