ខេត្តរតនគីរី ៖ ម្ចាស់ផ្ទះរវល់ទៅចំការ ភ្លើងឆេះផ្ទះអស់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិគ្លិះ ឃុំស៊ីងស្រុកបកែវ ។ ក្រោយពីមានករណីរនេះកើតឡើងមានរថយន្តអគ្គីភយ័អធិការនគបាលស្រុកបកែវចុះជួយអន្តរាគមន៍ដែរ តែមិនអាចជួយសង្គ្រោះទាន់ ព្រោះភ្លើងឆេះលឿនពេក។
បើតាមរបាយការណ៍របស់សមត្ថកិច្ចប៉ូលិសស្រុកបានអោយដឹងថា ម្ចាស់ផ្ទះកើតហេតុឈ្មោះអុយ ខែមរ៉ា អាយុ៣៣ឆ្នាំ ត្រូវជាប្តី និងប្រពន្ធឈ្មោះរម៉ាម ពាន អាយុ២៨ឆ្នាំ ទាំងពីនាក់មានមុខរបរកសិក ហើយផ្ទះដែលត្រូវភ្លើងឆេះនោះមានទំហំទទឹង៧ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដារ។
បើតាមការរៀបរាប់ពីម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុនោះ មានភ្លើងឆេះចេញពីបន្ទប់ដេករបស់គាត់ ហើយម្ចាស់ផ្ទះពីរនាក់ប្ដីប្រពន្ធមិនបាននៅក្នុងផ្ទះនោះទេ គឺបាននាំគ្នាទៅចំការដែលមានចំងាយពីផ្ទះកន្លះគីឡូម៉ែត្រ ហើយពេលភ្លើងកំពុងឆេះនោះក៏មានខ្យល់យ៉ាងខ្លាំងផងដែរ បណ្ដាលអោយភ្លើងឆេះលឿន គឺរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ ភ្លើងបានឆេះផ្ទះអស់គ្មានសល់ ហើយសម្ភារដែលខូចខាតរួមមានលុយខ្មែរចំនួន២លានរៀល អង្ករ១បេ និងចានឆ្នាំងភ្លើងត្រូវភ្លើងឆេះអស់គ្មានសល់ទេ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចមូលហេតុបណ្ដាលអោយភ្លើងឆេះផ្ទះនោះគឺម្ចាស់ផ្ទះមុនពេលចេញទៅចំការបានដាំបាយ ហើយភ្លេចពន្លត់ភ្លើងចង្ក្រាន ទើបបណ្ដាលអោយភ្លើងឆេះផ្ទះអស់ ហើយពេលម្ចាស់មកដល់ផ្ទះស្រែកយំដោយមានការសោកស្ដាយផ្ទះយ៉ាងខ្លាំង។ សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុមកជួយពន្លត់មិនទាន់ព្រោះភ្លើងឆេះលឿនពេក ពេលរថយន្តពន្លត់អគ្គិភ័យមកដល់ ភ្លើងឆេះចង់អស់ទៅហើយ៕

ចែករំលែកព័តមាននេះ