ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចិត្ត​មិន​មានធម៌​ភាព​បរិសុទ្ធ​ពព្រុស​ពពាល

5 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​រុងរឿង​ទៅ​បាន​គឺ​អាស្រ័យ​លើ​សេចក្តីចម្រើន​ខាង​ផ្លូវចិត្ត​នៃ​ពុទ្ធបរិស័ទ​ហ្នឹងឯង ឯ​ចិត្ត​របស់​បរិស័ទ​ដែល​នឹង​ចម្រើន​ទៅ​បាន​នោះ​ក៏​ត្រូវ​អាស្រ័យ​ព្រះធម៌​ជា​គ្រឿង​ចិញ្ចឹម​បីបាច់រក្សា​ជា​និច្ចកាល ដូច​កូន​តូច​ដែល​អាស្រ័យ​ទឹកដោះ​ម្តាយ​អ៊ីចឹង​ដែរ គឺថា​បើ​យើង​យក​ធម៌​ព្រះពុទ្ធ​សាសនា​មក​ជា​អាហារ មក​ជា​គ្រឿង​ជំនួយ ជា​គ្រឿង​បីបាច់​ថែរក្សា​ទំនុកបម្រុង​ចិត្ត​សន្តាន​របស់​យើង ចិត្ត​រមែង​បាន​ដល់​នូវ​សេចក្តី​ក្សេមក្សាន្ត ចម្រើន​ទៅ​ដោយ​សេចក្តី​ស្អាតស្អំ ចម្រើន​ទៅ​ដោយ​ពន្លឺ​ភ្លឺស្វាង និង​ចម្រើន​ទៅ​ដោយ​សេចក្តី​ស្ងប់​សុខ…

ព្រះពុទ្ធ​សាសនា​រុងរឿង​ទៅ​បាន​គឺ​អាស្រ័យ​លើ​សេចក្តីចម្រើន​ខាង​ផ្លូវចិត្ត​នៃ​ពុទ្ធបរិស័ទ​ហ្នឹងឯង ឯ​ចិត្ត​របស់​បរិស័ទ​ដែល​នឹង​ចម្រើន​ទៅ​បាន​នោះ​ក៏​ត្រូវ​អាស្រ័យ​ព្រះធម៌​ជា​គ្រឿង​ចិញ្ចឹម​បីបាច់រក្សា​ជា​និច្ចកាល ដូច​កូន​តូច​ដែល​អាស្រ័យ​ទឹកដោះ​ម្តាយ​អ៊ីចឹង​ដែរ គឺថា​បើ​យើង​យក​ធម៌​ព្រះពុទ្ធ​សាសនា​មក​ជា​អាហារ មក​ជា​គ្រឿង​ជំនួយ ជា​គ្រឿង​បីបាច់​ថែរក្សា​ទំនុកបម្រុង​ចិត្ត​សន្តាន​របស់​យើង ចិត្ត​រមែង​បាន​ដល់​នូវ​សេចក្តី​ក្សេមក្សាន្ត ចម្រើន​ទៅ​ដោយ​សេចក្តី​ស្អាតស្អំ ចម្រើន​ទៅ​ដោយ​ពន្លឺ​ភ្លឺស្វាង និង​ចម្រើន​ទៅ​ដោយ​សេចក្តី​ស្ងប់​សុខ ។

ពិត​ណាស់​បើ​យើង​មិន​យក​ព្រះធម៌​ពុទ្ធសាសនា មក​ជា​គ្រឿង​ជួយ​ទំនុកបម្រុង​ដល់​ចិត្ត​ទេ ចិត្ត​របស់​យើង​រមែង​មិន​ចម្រើន​ទៅ​ដោយ​សេចក្តី​ស្អាត និង​មិន​បាន​ដល់​នូវ​សេចក្តី​ក្សេមក្សាន្ត​ឡើយ​វា​រមែង​ធ្លាក់​ចុះ​ទៅ​តាម​អំណាច​នៃ​សេចក្តី​លោភលន់ សេចក្តី​ខឹង​ក្រោធ សេចក្តី​វង្វេង ការ​ច្រណែនឈ្នានីស ចងគំនុំ និង​ព្យាបាទ​បៀតបៀន​គ្នា​មិន​ចេះ​ចប់​។

សកម្មភាព​ទាំង​អស់នេះ​ជា​ការ​សាង​នូវ​បញ្ហា​ឲ្យ​ដល់​ជីវិត​ពិតប្រាកដ គឺជា​ចិត្ត​ដែល​មិន​មាន​ព្រះពុទ្ធ​សាសនា​នៅ​ជាមួយ ហើយ​ព្រះពុទ្ធ​សាសនា​ក៏​មិន​បាន​ចម្រើន​នៅ​ក្នុង​ចិត្ត​របស់​យើង​ឡើយ នេះ​ជា​រឿង​ដែល​គួរ​គិត គួរ​ពិចារណា ។