ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​តាក់ស៊ី​ប្លន់​ជនបរទេស​គេចខ្លួន​បាន​៥​ថ្ងៃ ជាប់អន្ទាក់​នគរបាល​ព្រហ្មទណ្ឌ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​រត់​តាក់ស៊ី​ម្នាក់​ត្រូវ​បាន​សម​ម​ត្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន កាលពី ថ្ងៃ​ទី​៦ កញ្ញា ២០១៨ បន្ទាប់​ពី​រូបគេ​បាន​ធ្វើ​សកម្មភាព​ប្លន់​ជនជាតិ​ជប៉ុន​យក​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ជនសង្ស័យ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ អ្នក​រត់​តាក់ស៊ី​ម្នាក់​ត្រូវ​បាន​សម​ម​ត្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន កាលពី ថ្ងៃ​ទី​៦ កញ្ញា ២០១៨ បន្ទាប់​ពី​រូបគេ​បាន​ធ្វើ​សកម្មភាព​ប្លន់​ជនជាតិ​ជប៉ុន​យក​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ជនសង្ស័យ​ឈ្មោះ ប៊ុ​ន ម៉ៅ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​អ្នក​រត់​តាក់ស៊ី ប្រើប្រាស់​រថយន្ត​ម៉ាក​បា​ឡែ​ន​។ លោក​វរៈសេនីយ៍ឯក ជាវ វិបុល ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​១ កញ្ញា ២០១៨ មាន​ករណី​ចោរប្លន់​ជនបរទេស យក​ប្រាក់​អស់​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

បន្ទាប់​ពី​មាន​ករណី​ប្លន់​នោះ​ជន​រង​គ្រោះ​មានឈ្មោះ សា​កូ​ស៊ី កាដូ​យ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ជប៉ុន បាន​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ដោយ​បាន​បំភ្លឺ​យ៉ាង​ច្បាស់​ថា កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃ​ទី​៣១ កញ្ញា ២០១៨ ឈ្មោះ សូ គ្រឹះ​តូ​មុ ត្រូវជា​មិត្តភក្តិ​បាន​សង​ប្រាក់​មក​ខ្លួន ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ លុះដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ខ្លួន​បាន​ចេញពីផ្ទះ​ជិះ​ម៉ូតូ​កង់​បី​ជាមួយ​មិត្តភក្តិ ទៅ​ផឹកស៊ី​នៅ​ហាង​យីហោ មី​យ៉ា​មិ ស្ថិត​នៅ​បណ្តោយ​ផ្លូវ​លេខ​៦៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ រហូត​ដល់​ម៉ោង​២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃ​ទី​១ កញ្ញា ហើយ​គេ​ក៏​បាន​ហៅ​តាក់ស៊ី តាម​រយៈ​Passapp​។

មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២I-៧៧៣១ មក​ទទួល​រូបគេ​(​ជន​រង​គ្រោះ​)​ដឹក​សំដៅ​ទៅ​កន្លែង​ដែល​គេ​ស្នាក់​នៅ គឺ​ផ្ទះ​លេខ​២៣ ផ្លូវ​លេខ​១១៣ កែវ ផ្លូវ​លេខ​៣០៤ សង្កាត់​បឹង​កេងកង​២ ខណ្ឌចម្ការមន​។ ពាក្យបណ្តឹង​បាន​បញ្ជាក់​ទៀត​ថា ពេល​ខ្លួន​ទៅ​ដល់​ផ្ទះ​បាន​ចុះ​ពី​រថយន្ត ហើយ​ក៏​យក​ប្រាក់​ពី​កាបូប ដើម្បី​ឲ្យ​ថ្លៃ​តាក់ស៊ី​ចំនួន​៥​ដុល្លារ​អា​មេ​រិ​ក ពេល​នោះ​អ្នក​រត់​តាក់ស៊ី​ឃើញ​ខ្លួន​មាន​ប្រាក់​ក្នុង​កាបូប​ច្រើន ក៏​បាន​វាយ​ប្រតាយប្រតប់​ដណ្តើម​ទាញ​យក​កាបូប​ពី​ខ្លួន ដែល​មាន​ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ ហើយ​បើករថយន្ត​គេចខ្លួន​បាត់​។

ក្រោយ​មាន​ពាក្យបណ្តឹង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង បាន​ចាត់តាំង​រូប​លោក ឲ្យ​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​សហការ ជាមួយ​នគរបាល​ខណ្ឌចម្ការមន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ប្លន់​លុយ​ជនបរទេស​នោះ​។ ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​តាម​រយៈ​កម្លាំង​ជំនាញ បាន​ប្រើ​ពេលវេលា​តែ​៥​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៦ កញ្ញា ក៏​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ដូច​មានឈ្មោះ​ខាងលើ​គឺ​អ្នក​រត់​តាក់ស៊ី​នោះ​ជា​ចោរប្លន់​ជនបរទេស រួម​ទាំង​ដកហូត​វត្ថុ​តាង​ទូរស័ព្ទ ដៃ​២​គ្រឿង និង​រថយន្ត​១​គ្រឿង​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ព្រមទាំង​ប្រាក់​៩.៨០០ ដុល្លារ​អា​មេ​រិ​ក ជា​លុយ​របស់​ជន​រង​គ្រោះ​។

ក្រោយ​ឃាត់ខ្លួន និង​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព ប្លន់​លុយ​ជនបរទេស​នោះ​មែន ប៉ុន្តែ​លុយ​ដែល​ប្លន់​បាន​គឺ​មាន​ចំនួន​តែ​១​ម៉ឺន ដុល្លារ​អា​មេ​រិ​ក​ទេ​។ ទោះជា​យ៉ាងណា​ក្តី​យោង​លើ​ចម្លើយ​របប​ស់ជន​សង្ស័យ​អះអាង ថា​ខ្លួន​បាន​ប្រព្រឹត្ត​ជាក់ស្តែង និង ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​ស៊ីសង្វាក់​ទៅ​លើ​បទល្មើស សមត្ថកិច្ច​បាន កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ