ស្នងការដ្ឋានខេត្តទទួលបានរថយន្តសង្គ្រោះ១គ្រឿង ពីសប្បុរសជន
- បាត់ដំបង
ខេត្តបាត់ដំបង ៖ រថយន្តសង្គ្រោះមួយគ្រឿងបំពាក់ដោយឧបករណ៍ជួយសង្គ្រោះ ត្រូវបានប្រគល់ដោយ ទឹកចិត្តសប្បុរសពីលោក វេជ្ជបណ្ឌិត យី គក់ និងក្រុមគ្រួសារ ព្រមទាំងឱសថមួយចំនួនពីលោកវេជ្ជ…
លោកស្រីគង់ ស៊ីអេង ភរិយារបស់លោកវេជ្ជបណ្ឌិត យី គក់ ព្រមទាំងលោកវេជ្ជបណ្ឌិត តំណាងឲ្យមន្ទីរសម្រាកព្យាបាល យី គក់ និងលោកវេជ្ជបណ្ឌិត សន សុខ ប្រធានមន្ទីរសម្ភព សុខសម្ភព បានថ្លែងនូវទឹកចិត្តរីករាយ ក្នុងពេលបានបរិច្ចាកនូវរថយន្តសង្គ្រោះ និងឱសថជូនដល់កងកម្លាំងដែលមាន លោកស្នងការនគរបាលខេត្តបាត់ដំបង នាពេលនេះដោយ លោក លោកស្រីមើលឃើញយ៉ាងច្បាស់អំពី តម្រូវការចាំបាច់ក្នុងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក្នុងខណៈដែលពួកគាត់ជួបឧប្បត្តិហេតុគ្រោះថា្នក់ចរាចរណ៍ គ្រោះថ្នាក់ដោយប្រការផ្សេងៗ ឬមានជំងឺដែលត្រូវប្រើប្រាស់មធ្យោបាយសង្គ្រោះប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការពិនិត្យ ព្យាបាលជំងឺដល់កងកម្លាំងនគរបាល ក្រុមគ្រួសារនគរបាល និងប្រជាពលរដ្ឋដែលនៅទីឆ្ងាយ ពីមណ្ឌលសុខភាព។
លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះទឹកចិត្តចូលរួមចែករំលែកនូវការចាំបាច់ចំពោះមុខនេះ ដែលលោកស្នងការបានលើកឡើងថា រថយន្ត និងឱសថដែលទទួលបានពីសប្បុរសជននៅពេលនេះ លោកមិនមែនយកទៅប្រើប្រាស់សង្គ្រោះ សម្រាប់តែកងកម្លាំងនគរបាលតែប៉ុណ្ណោះទេ គឺយកទៅប្រើប្រាស់បម្រើជូនដល់ប្រជាពលរដ្ឋទូទៅ នៅក្នុងខេត្តបាត់ដំបងទាំងមូល ក្នុងពេលពួកគាត់ជួបប្រទះនូវឧប្បត្តិហេតុផ្សេងៗ ឬមានជំងឺយប់ ថ្ងៃត្រូវការសង្គ្រោះបន្ទាន់នោះយើងអាចជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា។
ហើយក៏សុំអំពាវនាវ បន្ថែមទៀតផងដែរថា ការិយាល័យសុខាភិបាល នៅក្នុងស្នងការដ្ឋាន មិនទាន់មានអាគារសម្រាប់ជំនាញ ផ្នែកសុខភាពបម្រើពិនិត្យព្យាបាលដល់កងកម្លាំងក្នុងស្នងការនៅឡើយទេ នេះជាចំណាប់អារម្មណ៍មួយ ដែលសប្បុរសជនផ្សេងៗទៀតដែលមានចិត្តចង់ជួយ ហើយមិនបានដឹងអំពីការខ្វះខាត ដូច្នេះមានតែទឹកចិត្តសប្បុរសធម៌ពីបងប្អូនដែលចាប់អារម្មណ៍ សូមយល់ដឹង និងជួយកាត់បន្ថយការលំបាកក្នុងអង្គភាពតាមលទ្ធភាពដែលមាន ព្រោះការងារប្រចាំថ្ងៃ គឺសន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺដើម្បីក្តីសុខរបស់យើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើ និងរួមគ្នាកសាង សម្រាប់ប្រយោជន៍សង្គមយើងទាំងអស់គ្នា៕

ចែករំលែកព័តមាននេះ