ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​មិច​…! ពាន The Best FIFA Men’s Player មិនសូវ​មាន​តម្លៃ​ព្រោះ​គ្មាន Messi​?

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រេ​ស៊ី​ល Filipe Luis ដែល​ធ្លាប់​ឡើង​ប្រកួតប្រជែង​លើ​តារាង​ជាមួយនឹង​កីឡាករ​អា​ហ្ស​ង់​ទី​ន Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រេ​ស៊ី​ល Filipe Luis ដែល​ធ្លាប់​ឡើង​ប្រកួតប្រជែង​លើ​តារាង​ជាមួយនឹង​កីឡាករ​អា​ហ្ស​ង់​ទី​ន Lionel Messi ជា​ច្រើន​លើក​ច្រើន​សារ បាន​វាយប្រហារ​មក​លើ​ពាន The Best Men’s Player 2018 ថា​មិនសូវ​មាន​តម្លៃ​ដោយសារ​តែ Messi បាន​ធ្លាក់​ចេញពី​កីឡាករ​បី​នាក់​ចុង​ក្រោយ ។

នៅ​ដើម​ស​ប្តា​ហ៍​នេះ Cristiano Ronaldo, Mohamed Salah និង Luka Modric ត្រូវ​បាន​រើស​ជា​កីឡាករ​បី​នាក់​ចុង​ក្រោយ​ក្នុង​ការ​យក​ពាន FIFA’s Best Men’s Player សម្រាប់​រដូវ​កាល 2017/18 ។

កីឡាករ​របស់ Atletico Madrid និង​ជា​កីឡាករ​ជម្រើសជាតិ​ក្រុម​ប្រេ​ស៊ី​ល Filipe Luis បាន​លើក​ឡើង​ថា បើ​ទោះបីជា Messi គ្មាន​ឈ្មោះ​ត្រៀម​ទៅ​យក​ពាន​កីឡាករ​បុរស​ខ្លាំង​ផ្តាច់​គេ​ក្តី ក៏​នៅ​តែ​ជា​កីឡាករ​ខ្លាំង​ជាងគេ​ដែរ ។

តាម​ព័ត៌មាន ESPN កីឡាករ​ប្រេ​ស៊ី​ល​ម្នាក់​នេះ​ប្រាប់​ថា ៖«​ពាន FIFA’s The Best គឺ​សម្រាប់​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក ។ សម្រាប់​ខ្ញុំ កីឡាករ​ខ្លាំង​ផ្តាច់​គេ​គឺ Lionel Messi ។ នៅ​ថ្ងៃនេះ​ឆ្នាំ​មុន ពីរ​ឆ្នាំ​មុន បី​ឆ្នាំ​មុន តាំងពី​ពេល Messi មិន​បាន​ពាន​នេះ គឺ​តម្លៃ​របស់​វា​បាន​ធ្លាក់​ខ្លះ​ហើយ​» ។

Luis បាន​បន្ត​ថា ៖«​បើ​ទោះបីជា​កីឡាករ​ណា​ឈ្នះ Champions League ឬ ឈ្នះ​ដល់​វគ្គ​ចុង​ក្រោយ​ក្តី ក៏​ខ្ញុំ​នៅ​តែ​គិត​ថា Messi គឺ​ខ្លាំង​ផ្តាច់​គេ​ដដែល ។ រូបគេ​នៅ​តែ​រក្សា​តំណែង​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ពិត​ណាស់ Neymar អាច​នឹង​ក្លាយទៅជា​បែប​នេះ​នៅ​ថ្ងៃ​ខាង​មុខ Mohamed Salah សម​នឹង​បាន​ដល់​បី​នាក់​ចុង​ក្រោយ Cristiano Ronaldo ក៏​សម​ដែរ តែ Lionel Messi ពេល​នេះ​នៅ​តែ​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ដដែល​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មហាជន​មួយ​ចំនួន​គិត​ថា Messi មិន​ត្រឹមតែ​គួរ​នៅ​បី​នាក់​ចុង​ក្រោយ​នេះ​ទេ តែ​រូបគេ​គួរតែ​ជា​អ្នក​លើក​ពាន ព្រោះ​បាន​ស៊ុត​បញ្ចូល​ទី​៤៥​គ្រាប់ និង Assist បាន​១៨​ដង សម្រាប់​ក្លិប​អ្នកមាន​បុណ្យ Barcelona កាលពី​រដូវ​កាល​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ