ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ត្អូញត្អែរ​ពី​បញ្ហា​ផ្លូវ ខណៈ​អាជ្ញាធរ​ស្នើ​សុំ​ការ​អត់ធ្មត់

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ផ្លូវ​គ្រួ​ស​ក្រហម​ចេញពី​ចំណុច​ផ្លូវបំបែក​ដុ​ង​ក្រឡ ឆ្ពោះទៅ​កាន់​ស្រុក​សៀម​ប៉ា​ង បាន​ត្អូញត្អែ​អំពី​ការ​លំបាក​នៃ​ការ​ឆ្លង​ការ​ដោយសារ​ផ្លូវ​មួយ​ខ្សែ​នោះ រង​ការ​ខូចខាត​យ៉ាងដំណំ ក្រោយ​ពី​រង​នូវ​សម្ពាធ​ទឹកភ្លៀង​ធ្លាក់​បន្តបន្ទាប់​ជាប់​គ្នា​រហូត មក​ទល់​បច្ចុប្បន្ន​។ តែ​អាជ្ញាធរ​ក៏​បាន​ស្នើ​ទៅ​ប្រជាពលរដ្ឋ​វិញ​ដោយ​សុំ​ឲ្យ​ប្រជាពលរដ្ឋ មានការ​អត់ធ្មត់​បន្តិច​ផង​ព្រោះ​ថ្នាក់ដឹកនាំ​បាន​ជ្រាប​អំពី​ផល​លំបាក​នេះ​ហើយ…

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ផ្លូវ​គ្រួ​ស​ក្រហម​ចេញពី​ចំណុច​ផ្លូវបំបែក​ដុ​ង​ក្រឡ ឆ្ពោះទៅ​កាន់​ស្រុក​សៀម​ប៉ា​ង បាន​ត្អូញត្អែ​អំពី​ការ​លំបាក​នៃ​ការ​ឆ្លង​ការ​ដោយសារ​ផ្លូវ​មួយ​ខ្សែ​នោះ រង​ការ​ខូចខាត​យ៉ាងដំណំ ក្រោយ​ពី​រង​នូវ​សម្ពាធ​ទឹកភ្លៀង​ធ្លាក់​បន្តបន្ទាប់​ជាប់​គ្នា​រហូត មក​ទល់​បច្ចុប្បន្ន​។ តែ​អាជ្ញាធរ​ក៏​បាន​ស្នើ​ទៅ​ប្រជាពលរដ្ឋ​វិញ​ដោយ​សុំ​ឲ្យ​ប្រជាពលរដ្ឋ មានការ​អត់ធ្មត់​បន្តិច​ផង​ព្រោះ​ថ្នាក់ដឹកនាំ​បាន​ជ្រាប​អំពី​ផល​លំបាក​នេះ​ហើយ ហើយ​អាជ្ញាធរ និង​កំពុង​មាន​ចំណាត់ការ​ឲ្យ​បាន​ឆាប់រហ័ស​ផង​ដែរ​។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ផ្លូវ​គ្រួ​ស​ក្រហម​នោះ​មាន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ នៅ​ខែវស្សា​នេះ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសា​ជំនន់​ទឹកភ្លៀង និង​រថយន្ត​ធំ​ៗ​មួយ​ចំនួន​ដឹក​លើស​ទម្ងន់​បង្ក​ឲ្យ​ខូច​យ៉ាង​ដូច្នេះ​។

តាម​ស្ថានភាព​ស្រទាប់ដី​ជា​ប្រភេទ​ដីស្អិត និង​រអិល​វា​ក៏​បាន​បង្ក​ជា​គ្រោះថ្នាក់​ដល់​ការ​ធ្វើ​ចរាច​ណ៍ របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។ ស្ថិត​ក្រោម​ដំណក់ភ្លៀង ហើយ​ផ្លូវបែក​ភក់​ទៀត​នោះ ស្ត្រី​ម្នាក់​ឈ្មោះ កែវ ច​ន្ថា ជា​កសិករ​នៅ​ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ បាន​ត្អូញត្អែ និង​លើក​ឡើង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឃុំ​នេះ​មាន បញ្ហា​ប្រឈម​ខ្លាំង​គឺ​រឿង​ផ្លូវ​ធ្វើ​ដំណើរ​តែ​ម្តង ព្រោះថា​កសិករ​យើង​ផលិត​បាន​កសិផល​ដឹក​ទៅ​មិន​ដល់ ទីផ្សារ​ទេ ឈ្មួញ​ក៏​មិន​មក​ទិញ​ដូច​ជា ពោត សណ្តែក ស្រូវ ល្ង ជាដើម ហើយ​គាប់​ជួន​ពេល​ខ្លះ ផ្លូវ​ដ៏​លំបាក​នេះ​វា​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បន្ថែម​ទៀត​។

ស្ត្រី​ដដែល​នេះ​បន្ត​ថា ការ​ព្រួយបារម្ភ​មួយទៀត​នោះ​គឺ ពេល​មាន​ជំងឺ​ឈឺ​ស្កាត់​ទៅ​មុខ​មិន​រួច ថយក្រោយ​ក៏​មិនកើត ដូចនេះ​សូម​ឱ្យ​អាជ្ញាធរ​ពាក់​ព​ន្ធ័​ជួយ​អន្តរាគមន៍​លើ​បញ្ហា​ទាំងនេះ​ផង​។ មេឃុំ​ព្រែក​មាស លោក ណ​យ ខុ​ង បាន​ទទួលស្គាល់​ថា ផ្លូវ​នេះ​ពិតជា​មាន​ភាព​លំបាក​មែន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទាំង​រថយន្ត និង​ម៉ូតូ​ដែល​ធ្លាប់​បើកបរ​រយៈពេល​តែ​២​ម៉ោង បច្ចុប្បន្ន​ត្រូវ​ចំណាយពេល​ជិត​១​ថ្ងៃ​ទើប​ទៅ​ដល់​គោលដៅ ប្រ​សិន​មេឃ​ធ្លាក់​ភ្លៀង​មិន​ចាំបាច់​ដល់​ជិះ​រថយន្ត ឬ​ម៉ូតូ​នោះ​ទេ សូ​ម្បី​តែ​ដើរ​ក៏​រអិល​ដួល​ច្រ​ងាប់ ច្រ​ងិ​ល​ដែរ​។ លោក​បន្ត​ថា ផ្លូវ​នេះ​មិន​ត្រឹមតែ​បង្កើន​ភាព​លំបាក​ដល់​ប្រជាពលរដ្ឋ​ទេ វា​បង្ក​ឲ្យ​ខូច​រថយន្ត​ម៉ូតូ​ដែល​បើកបរ​ឆ្លងកាត់​តាម​ផ្លូវ​នេះ​បន្ថែម​ទៀត ហើយ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាយ​ថវិកា​ច្រើន​ទ្វេ​ដង​។

លោក​ក៏​បាន​សំណូមពរ​បន្ថែម​ដល់​អាជ្ញាធរ​ពាក់​ព​ន្ធ័ គួរតែ​មក​ឈូស​ឆាយ​សម្រួល​ឲ្យ​បាន​ស្រួល​ជាង​នេះ ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ធ្វើ​ដំណើរ​ចេញចូល​ចៀស​ផុត​ពី​គ្រោះថ្នាក់ ហើយ​អ្នកជំងឺ ឬ​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ពេទ្យ​ក៏​បាន​ឆាប់​។ លោក ព្រំ ច​ន្ថា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាន​បញ្ជាក់​ថា ផ្លូវ​នេះ​មន្ទីរ​បាន​ធ្វើ​សំណើសុំ​ការ​ជួសជុល​ឡើង​វិញ និង​សាងសង់​ថ្មី​ទៅ​ក្រសួង​រួច​ហើយ តែ​មិន​ទាន់​ទទួល​បាន​នូវ​ដំណោះស្រាយ​យ៉ាងណា​នៅឡើយ​ដែរ​។ លោក​ថា តែ​ទោះជា​យ៉ាងណា​ក៏​ដោយនៅ​រដូវប្រាំង​នេះ​ក្រុមបច្ចេកទេស​នឹង​ធ្វើការ​កែសម្រួល​ជូន​បងប្អូន ប្រជាពលរដ្ឋ​សម្រាប់​ធ្វើ​ដំណើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ