ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន ដាក់​សម្ពោធ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ជាមួយ​យុទ្ធនាការ​ផ្ទៃមេឃ​ពណ៌​ខៀវ និង​ការ​បញ្ចេញ​ឧស្ម័ន​សូន្យ ឆ្នាំ២០៥០

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​យុទ្ធសាស្ត្រ ច​ក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ ស្រប​ពេល​ជាមួយនឹង​ការ​ដាក់​ចេញ​យុទ្ធនាការ ផ្ទៃមេឃ​ពណ៌​ខៀវ និង​ការ​បញ្ចេញ​ឧស្ម័ន​សូន្យ…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​យុទ្ធសាស្ត្រ ច​ក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ ស្រប​ពេល​ជាមួយនឹង​ការ​ដាក់​ចេញ​យុទ្ធនាការ ផ្ទៃមេឃ​ពណ៌​ខៀវ និង​ការ​បញ្ចេញ​ឧស្ម័ន​សូន្យ ២០៥០ ។

ថ្លែង​ក្នុង​ពិធី​សម្ភោ​ដាក់​ដំណើរការ កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ទីស្តីការក្រសួង ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ថ្លែង​ថា “​នាវា​បរិស្ថាន ផ្តើម​ចេញដំណើរ​ហើយ ដោយ​មាន​បំពាក់ នូវ​ផែនទី​ចង្អុល​ផ្លូវ គឺ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ហើយ​ឈរ​លើ​ផែនទី​ចង្អុល​ផ្លូវ​មួយ​នេះ វិស័យ​បរិស្ថាន​របស់​យើង​ទាំងអស់​គ្នា នឹង​ទទួល​បាន​ប្រសិទ្ធិ​ភាព និង​ប្រសិទ្ធ​ផល ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​បាន នូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០​។ ទន្ទឹម​នឹង​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព នៃ​មុំ​៣ សំខាន់​របស់​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ទៀត​ថា ឈរ​លើ​ភាព​ស្អាត ដោយ​ផ្តើម​ចេញពី​ការ​គាំទ្រ​របស់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្ម​ការ​នី ប្រជាពលរដ្ឋ​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមចំណែក ដោយ​បេះដូង​ធ្វើ​ឱ្យ​សាលារៀន​ស្អាត វត្ត​អារាម​ស្អាត ភូមិឋាន​ស្អាត សហគមន៍​ស្អាត និង​ទីក្រុង​ស្អាត គឺជា​ភាព​ជោគជ័យ​របស់​យើង​ទាំងអស់​គ្នា ហើយ​ភាព​ស្អាត​ទាំង​ក្នុង​និង​ក្រៅ​របស់​យើង​នេះ ប្រៀប​ដូច​ជា​ស្នាមញញឹម​ស្រស់​ស្អាត​បំផុត ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ឲ្យ​មក​ទស្សនា​ប្រទេស​របស់​យើង ។

ជាមួយ​គ្នា​នេះ ភាព​ស្អាត​របស់​យើង បាន​កំពុង​ធ្វើ​រួច​ហើយ​នៅ​លើគោក គឺ​តាម​រយៈ​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក នឹង​បន្ត​ទៅ​យុទ្ធនាការ​ផ្ទៃមេឃ​ពណ៌​ខៀវ និង​ការ​បញ្ចេញ​ឧស្ម័ន​សូន្យ ២០៥០ នៅ​លើ​អាកាស ហើយនឹង​បន្ត​ទៅ​ការ​សម្អាត នៅ​ក្នុង​ទឹកជា​បន្ត​ទៀត ដើម្បី​កម្ពុជា​ស្អាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ