ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ ចុះ​បា​.​ញ់​ទឹក​លាង​សម្អាត​សួនច្បារ​ស្រប​មាត់ទន្លេ​ជា​ប្រចាំ ដើម្បី​បរិស្ថាន និង​អនា​ម័យ

1 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​គណៈ​ប្រជា​ការ​ឯកភាព​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​បា​.​ញ់​ទឹក​លាង​សម្អាត​សួនច្បារ​ស្រប​មាត់ទន្លេ​ជា​ប្រចាំ ដើម្បី​បរិស្ថាន​អនាម័យ សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ និង​ត្រៀម​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​០៩​វិច្ឆិកា ព្រមទាំង​ត្រៀម​

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​ប្រជា​ការ​ឯកភាព​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​បា​.​ញ់​ទឹក​លាង​សម្អាត​សួនច្បារ​ស្រប​មាត់ទន្លេ​ជា​ប្រចាំ ដើម្បី​បរិស្ថាន​អនាម័យ សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ និង​ត្រៀម​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​០៩​វិច្ឆិកា ព្រមទាំង​ត្រៀម​ចូលរួម​អបអរសាទរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ខិត​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សោភ័ណ​ភាព​ស្រស់​ស្អាត និង​អនាម័យ បរិស្ថាន​មាន​ភាពល្អ​ប្រសើរ ។

ការ​ចុះ​បាញ់​ទឹក​លាង​សម្អាត​នេះ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក ជា ខេ​មា អភិបាល​ខណ្ឌដូនពេញ បាន​ចាត់​ឱ្យ​មន្ត្រី​សណ្ដាប់ធ្នាប់​ខណ្ឌ​ចុះ​បា​.​ញ់​ទឹកសាប៊ូ​លាង​ជា​ប្រចាំ ដើម្បី​ឲ្យ​មាន​បរិស្ថាន​អនាម័យ​ល្អ ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​មក​លេង​កំសាន្ត​នៅ​សួនច្បារ​ស្រប​មាត់ទន្លេ​ផង​ដែរ​។

លោក ជា ខេ​មា អភិបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងផង​ដែរ​ថា ការ​ចុះ​បា​.​ញ់​ទឹក​លាង​សម្អាត​នៅ​ក្នុង​មូលដ្ឋាន​តាម​បណ្ដា​មហាវិថី​ធំ​ៗ ក៏​ដូច​ជា​សួនច្បារ​ស្រប​មាត់ទន្លេ​នេះ គឺ​អាជ្ញាធរ​ធ្វើ​ជាប់​ជា​ប្រចាំ មិនមែន​ដើម្បី​តែ​ពិធីបុណ្យ​ជាតិ​នោះ​ទេ គឺ​ដើម្បី​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អជា​ប្រចាំ​តែ​ម្ដង ចៀសវាង​មាន​ក្លិនឆ្អេះ​ឆ្អាប និង​បរិស្ថាន​អនាម័យ​មិនល្អ​។

ជា​ចុង​ក្រោយ​អាជ្ញាធរ​ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​មក​លេង និង​ហាត់ប្រាណ​តាម​សួនច្បារ​ស្រប​មាត់ទន្លេ សូម​ចូលរួម​ជាមួយ​អាជ្ញាធរ ដើម្បី​រក្សា​បរិស្ថាន​អនាម័យ​ឲ្យ​បាន​ល្អ​ប្រសើរ​និង​ទុកដាក់​សំរាម​តាម​ធុងសំរាម​របស់​អាជ្ញាធរ​ដែល​មាន​ដាក់​នៅ​លើ​សួនច្បារ​នោះ​ផង​ដែរ​៕ ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ