ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ខ្លា​ពពក ​ចាត់​ចូល​ក្នុង​បញ្ជី​ក្រហម ជា​ប្រភេទ​ជិត​ទទួល​រង​ការ​គំរាមកំហែង​

10 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ខ្លា​ពពក គឺជា​ថនិកសត្វ​ ស្ថិត​នៅ​ក្នុង​អំបូរ​ខ្លា ​ដែល​មាន​មាឌធំ​មធ្យម ដែល​ត្រូវ​បាន​ហៅ​ឈ្មោះ​ដោយ​ផ្អែក​ទៅ​តាម​ក្រឡា​ឆ្នូត​ ដូច​ពពក ​នៅ​លើ​ស្បែក​របស់​វា ហើយ​រស់នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍…

រាជធានី​ភ្នំពេញ ​៖ ខ្លា​ពពក គឺជា​ថនិកសត្វ​ ស្ថិត​នៅ​ក្នុង​អំបូរ​ខ្លា ​ដែល​មាន​មាឌធំ​មធ្យម ដែល​ត្រូវ​បាន​ហៅ​ឈ្មោះ​ដោយ​ផ្អែក​ទៅ​តាម​ក្រឡា​ឆ្នូត​ ដូច​ពពក ​នៅ​លើ​ស្បែក​របស់​វា ហើយ​រស់នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួម​ទាំង​ប្រទេស​កម្ពុជា ​។

សត្វ​ខ្លា​ពពក ​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​ជិត​ទទួល​រង​ការ​គំរាមកំហែង​នៅ​ក្នុង​បញ្ជី​ក្រហម របស់​អង្គការ​សហភាព​អន្តរជាតិ ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN) ហើយ​វា​រស់នៅ​តាម​ទីជម្រក​ផ្សេង​ៗ ដូច​ជា​ព្រៃស្រោង តំបន់​ព្រៃ​ល្បោះ និង​តាម​តំបន់ដីសើម ជាដើម​។
ខ្លា​ពពក ​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ ខាង​ឡើងដើមឈើ​ នៅ​ក្នុង​ចំណោម​អំបូរ​ខ្លា​។ វា​មាន​ក្រញាំ​ធំ ហើយ​ស្រួច ​។ ខ្លា​ពពក​មាន​ឆ្អឺ​ង​ខ្នងជើង ​ដែល​អាច​បត់បែន​បាន​យ៉ាង​ងាយស្រួល ​ដែល​ធ្វើ​ឱ្យ​ពួក​វា​ អាច​ឡើងដើមឈើ​សំ​យ៉ុ​ង​ក្បាល​ចុះ​ក្រោម ​បាន​យ៉ាង​រលូន​ដូច​អំបូរ​កំប្រុក​។ វា​ច្រើន​តែ​រស់នៅ​ឯកឯង ដែល​សត្វ​ឈ្មោល ​មាន​មាឌធំ​ជាង​សត្វ​ញី ហើយ​វា​មានកូន​ម្តង មួយ​ទៅ​ប្រាំ ជា​រៀង​រាល់​ឆ្នាំ​។

ខ្លា​ពពក​ គឺជា​ពពួក​មំសាសី​ ដែល​ពូកែ​វាយឆ្មក់​ចាប់​ចំណី ហើយ​ចំណី​របស់​វា​ មាន​ច្រើន​ប្រភេទ ប៉ុន្តែ​សត្វ​នេះ​ មិន​ងាយ​បានឃើញ​នៅ​ក្នុង​ព្រៃ​ទេ ហើយ​ចំនួន​របស់​វា​ មានការ​ថយ​ចុះ​ប្រហែល ៤៥% ក្នុង​កំឡុង​ពេល​២១​ឆ្នាំ ​ចុង​ក្រោយ​នេះ បើ​យោង​តាម​ការ​វាយតម្លៃ​របស់​អង្គការ IUCN​។ នៅ​ប្រទេស​កម្ពុជា​ ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​ អំពី​ចំនួន​ នៃ​ប្រភេទ​សត្វ​នេះ​ មាន​តិចតួច​នៅឡើយ ដោយឡែក​តាម​រយៈ​លទ្ធផល​បឋម​ពី​ការ​សិក្សា ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ បាន​ផ្តិត​យក​ខ្លា​ពពក​មួយ​ចំនួន ​កំពុង​រស់នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល ។

ការ​សិក្សា​ថ្មី​ៗ​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​សារសំខាន់ ​ក្នុង​ការ​ការពារ​ទីជម្រក​របស់​វា​។ ការ​ខិតខំ​ប្រឹងប្រែង ​ក្នុង​ការងារ​អភិរក្ស គឺ​មាន​សារសំខាន់​ណាស់ ​ក្នុង​ការ​ធានា​បាន​នូវ​ការ​រស់រាន​មានជីវិត​របស់​ប្រភេទ​សត្វ​នេះ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ