ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​ចម្រុះ​រាប់​ពាន់​ដើម​ដុះ​តាម​ផ្លូវ​នៅ​ស្រុក​ក្រូចឆ្មារ​​កំពុង​លូតលាស់​ល្អ

5 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ដោយ​មើលឃើញ​អាកាសធាតុ​មានការ​បម្រែបម្រួល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ នៅ​តាម​ដងផ្លូវ​ក្នុងភូមិ​ទី​៧ ឃុំ​រកា​ខ្នុរ និង​ភូមិ​សោយ​ឃុំ​ប៉ើ​ស​១ ស្រុក​ក្រូចឆ្មារ ដែល​មាន​ចម្ងាយ​ប្រមាណ​៤០០០​ម៉ែត្រ ត្រូវ​បាន​អាជ្ញាធរ​ដាំ​ដើមឈើ​ជម្រុះ​ ដើម្បី​បង្កើត​ជា​ម្លប់​ត្រ​ឈឹង​ត្រឈៃ​តាម​ដងផ្លូវ​។…

ខេត្ត​ត្បូងឃ្មុំ​ ៖ ដោយ​មើលឃើញ​អាកាសធាតុ​មានការ​បម្រែបម្រួល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ នៅ​តាម​ដងផ្លូវ​ក្នុងភូមិ​ទី​៧ ឃុំ​រកា​ខ្នុរ និង​ភូមិ​សោយ​ឃុំ​ប៉ើ​ស​១ ស្រុក​ក្រូចឆ្មារ ដែល​មាន​ចម្ងាយ​ប្រមាណ​៤០០០​ម៉ែត្រ ត្រូវ​បាន​អាជ្ញាធរ​ដាំ​ដើមឈើ​ជម្រុះ​ ដើម្បី​បង្កើត​ជា​ម្លប់​ត្រ​ឈឹង​ត្រឈៃ​តាម​ដងផ្លូវ​។ ដើមឈើ​ពិតជា​មាន​អត្ថប្រយោជន៍​ជួយ​ស្រូប​កំ​ដៅ​ និង​បញ្ចេញ​អុក​ស៊ី​សែន​នៅ​ពេល​ថ្ងៃ​ទៀត​ផង​។

លោក​សយ ទូច អភិបាលស្រុក​ក្រូចឆ្មារ​ប្រាប់​ឲ្យ​ដឹង​ នៅ​​រសៀល​ថ្ងៃ​ទី១៥ ​វិច្ឆិកា ឆ្នាំ​២០២៣ ​ថា
ចំពោះ​​ដើមឈើ​ដែល​ដាំ​តាម​ដងផ្លូវ ​ក្នុង​នោះ ​រួម​មាន ធ្នង់​ក្ងោក សណ្ដាន់ ព្រមទាំង​ប្រភេទ​ឈើ​មួយ​ចំនួន​ទៀត​ ដែល​ជា​អំណោយ​អតីត​ឧបនាយករដ្ឋមន្ត្រី​ជា សុ​ផា​រ៉ា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិ​បាល​​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ បាន​ផ្ដល់​មក​ឱ្យ​អាជ្ញាធរ​ស្រុក ដើម្បី​រៀបចំ​ដាំ​លម្អ​តាម​ដងផ្លូវ​នៅ​ក្នុង​ឃុំ​ប៉ើ​ស​១​និង​ឃុំ​រកា​ខ្នុរ ដើម្បី​រៀបចំ​ដាំ​តាម​ដងផ្លូវ​ ដែល​រហូត​មក​ដល់​ពេល​នេះ​ មាន​រយៈពេល​ពីរ​ឆ្នាំ​ក្នុង​នោះ​ ដើម​ខ្លះ​មាន​កម្ពស់​រហូត​ដល់​៤​ទៅ ៥​ម៉ែត្រ​។

លោក​អភិបាលស្រុក​ក្រូចឆ្មារ​ប្រាប់​បន្ត​ហើយ​ដឹង​ទៀត​ថា ជាក់ស្ដែង​ នៅ​ថ្ងៃ​ទី​១៤ ​វិច្ឆិកា​ រូប​លោក​និង​​សហការី​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដើមឈើ​ទាំងនេះ​ឃើញ​ថា​ដុះ​បាន​ល្អ​។​ ដោយសារ​តែ​មួយ​រយៈ​​កន្លង​ទៅ​ភ្លៀង​បាន​បង្អោរ​ធ្លាក់​មក​ចុះ​ជា​បន្តបន្ទាប់ ​។ ហើយ​ធ្វើ​ឱ្យ​ដើមឈើ​ដុះ​បែក​មេឃ​សាខា​រីក​ស្រស់បំព្រង​ក្នុង​នោះ​អាជ្ញាធរ​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​មានផ្ទះ​នៅ​ក្បែរ ​និង​ដើម​ឈើ​សូម​ជួយ​ថែរក្សា​ធ្វើ​យ៉ាងណា​ឱ្យ​ដើមឈើ​ដែល​បាន​ដាំ​ដុះ​នោះ​លូតលាស់​ល្អ​ទៅ​ថ្ងៃ​ខាង​មុខ​។

បែកមែក​សាខា ចោល​ម្លប់​ប្រ​ឈឹង​ប្រ​ឈី ពិសេស បងប្អូន​ដែល​ធ្វើ​ដំណើរ​ដោយ​កង់​និង​ម៉ូតូ ក្នុង​រដូវក្តៅ​គឺ អាច​ជ្រក​ក្រោម​ដើមឈើ​ផ្ដល់​ជា​ម្លប់​ ដើម្បី​ឲ្យ​មាន​កម្លាំង​និង​បន្តដំណើរ​ទៅ​មុខ​ទៀត​។​មួយវិញទៀត ​ដោយសារ​បាតុភូត​អែ​ល​នី​ណូ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បាន​ធ្វើ​ឲ្យ​អាកាសធាតុ​មានការ​បម្រែបម្រួល ដូច្នេះ​អាជ្ញាធរ​ស្រុក​រួម​ទាំង​លោក​មេឃុំ​គឺ​បាន​សហការ​គ្នា​ដើម្បី​ដាំ​ប្រប​តាម​ដងផ្លូវ ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​។

លោក​សយ ទូច អភិបាលស្រុក​ក្រូចឆ្មារ​បញ្ជាក់​ថា ក្នុង​ពេល​ដែល​រូប​លោក​ចុះ​ត្រួតពិនិត្យ​មើល​ដើមឈើ​ដុះ​តាម​ដងផ្លូវ​ប្រសិនបើ​មាន​ដើមឈើ​ណា​ដែល​ងាប់​ក្រៀម​ស្វិត​ស្រពោន​ដូច្នេះ​យើង​នឹង​យក​ដើមឈើ​ថ្មី​មក​ដាក់​ដាំ​ជំនួស ​។ សូម​បញ្ជាក់​ថា​ នៅ​តាម​ដងផ្លូវ​ចាប់​ពីមុខ​សាលាស្រុក​មក​ឃុំ​រកា​ខ្នុរ​ស្រុក​ក្រូចឆ្មារ​មាន​កន្លែង​ខ្លះ​ដើមឈើ​ដុស​ធំ​ៗ ត្រូវ​បាន​អភិរក្ស​ដោយ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ម្នាក់​កាប់​បំផ្លាញ​នោះ​ទេ​។​

ហើយ​កន្លែង​ដែល​សម្បូរ​ដើមឈើ​ធំ​នោះ​គឺ​ផ្ដល់​ម្លប់​ត្រជាក់​។​ហើយ​គេ​តែងតែ​ឃើញ​អ្នកដំណើរ​មក​ជ្រក​ក្រោម​ម្លប់ឈើ​មិន​ថា​ក្មេង​ឬ​ចាស់​នោះ​ទេ​។​ក្នុង​នាម​អាជ្ញាធរ​ស្រុក​សូម​អំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុងស្រុក​ក្រូចឆ្មារ​ត្រូវ​តែ​នាំ​គ្នា​ចេះ​ស្រឡាញ់​ព្រៃឈើ​ព្រោះ​ព្រៃឈើ​ត្រូវ​បាន​ចាត់ទុកជា​អាយុជីវិត​របស់​មនុស្ស​ ។ តាម​ពិត​ទៅ​ដើមឈើ​មាន​អត្ថប្រយោជន៍​ច្រើន​នៅ​ពេល​ថ្ងៃ​បញ្ចេញ​អុក​ស៊ី​សែន​និង​ស្រូប​យកជាតិ​ពុល​ផ្សេង​ៗ​ពី​លំហ​អាកាស​។ រួម​ទាំង​ដើមឈើ​ដុះ​នៅ​តំបន់​ព្រៃ​លិច​ទឹក យើង​ត្រូវ​តែ​នាំ​គ្នា​អភិរក្ស​ព្រោះ​វា​ជា​ជម្រក​ត្រី​ពង​ដ៏​មាន​សារៈសំខាន់​ក្នុង​រដូវវស្សា​។

អត្ថបទសរសេរ ដោយ