រាជធានីភ្នំពេញ ៖ សាកសពក្មេងប្រុសម្នាក់ អាយុប្រមាណពីរឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្បែរចិញ្ចើមផ្លូវជាតិលេខ៦អា រួចរាយការណ៍ទៅនគរបាលជំនាញ ដើម្បីចុះត្រួតពិនិត្យ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ ៦អា នៅក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថា ក្មេងប្រុសរូបនោះ ស្លាប់ដោយសារអ្វីឡើយ ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ មានអ្នកដំណើរឆ្លងកាត់ ក៏បានប្រទះឃើញសាកសព មានលក្ខណៈហើមស្អុយទៅហើយ រួចក៏រាយការណ៍ទៅសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។
ជុំវិញករណីនេះ គេពុំទាន់ដឹងថា ក្មេងប្រុសរូបនោះស្លាប់ដោយខ្លួនឯងហើយ ត្រូវបានឪពុកម្ដាយយកទៅបោះចោល ឬក៏ត្រូវគេសម្លាប់យកទៅបោះចោលនោះទេ។សពត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តព្រែកលៀប ដើម្បីនគរបាលជំនាញ និងអង្គការ CPU ធ្វើការត្រួតពិនិត្យ ៕




ចែករំលែកព័តមាននេះ