ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​ចុង​សក់​! អ្នក​សារព័ត៌មាន Fresh News មួយ​រូប ​ស្ទើរ​អស់​ជីវិត ​ដោយសារ​រថយន្ត​ទំនើប​១​គ្រឿង

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ អ្នក​សារព័ត៌មានម្នាក់​ស្ទើរ​អស់​ជីវិត ​នៅ​ក្នុង​ពេល​លោក​កំពុង​ឈរ​ថតរូប​ឡាយ​ព័ត៌មាន​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​ស្ថិត​នៅ​តាម​មហាវិថី​សម្ដេច​តេ​ជោ ​(​ផ្លូវ​៦០​ម៉ែត្រ​) ត្រង់​ចំណុច​ខាងត្បូង​ផ្សារ​អ៊ី​អន​៣ សង្កាត់​ជើង​ឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ​៖ អ្នក​សារព័ត៌មានម្នាក់​ស្ទើរ​អស់​ជីវិត ​នៅ​ក្នុង​ពេល​លោក​កំពុង​ឈរ​ថតរូប​ឡាយ​ព័ត៌មាន​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​ស្ថិត​នៅ​តាម​មហាវិថី​សម្ដេច​តេ​ជោ ​(​ផ្លូវ​៦០​ម៉ែត្រ​) ត្រង់​ចំណុច​ខាងត្បូង​ផ្សារ​អ៊ី​អន​៣ សង្កាត់​ជើង​ឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ ។

លោក​ ទុ​យ ម៉ែ​ន គឺជា​អ្នក​សារព័ត៌មាន Fresh News មួយ​រូប ​ដែល​ស្ទើរតែ​បាត់បង់​ជីវិត ខណៈ​ពេល​ដែល​រូប​លោក ​កំពុង​ឈរ​ថត​យក​រាយ​ព័ត៌មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត ​Lexus RX-330 ១​គ្រឿង​បុក​របាំង​ពុះ​ចែក​ទ្រូង ផ្លូវ​៦០​ម៉ែត្រ។ នៅ​ក្នុង​ពេល​ដែល​លោក ​ទុ​យ ម៉ែ​ន កំពុង​ឈរ​ក្បែរ​របាំង​ថ្ម​ដែល​បាក់​រាយ​ប៉ាយ​នៅ​កណ្ដាលផ្លូវ​នោះ ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​ ១​គ្រឿង​ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2BZ-6699 មិនដឹង​ជា​ប្រញាប់​ទៅ​ណា​ទេ បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង វ៉ា​ជែង​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត ហើយ​ចុច​ស៊ី​ផ្លេ​យ៉ាង​រន្ថើន​ថែម​ទៀត​ផង ​ស្ទើរតែ​បុក​អ្នកកាសែត​រូប​នោះ​ទៅ​ហើយ ។

ប៉ុន្តែ​ខណៈនោះ​ អ្នកកាសែត​ខាងលើ​ បាន​គេច​ចេញ​ផុត​ពី​រថយន្ត​ផ្ដាច់​ព្រលឹង​នោះ​ តែ​បន្តិច​ប៉ុណ្ណោះ ទើបបាន​រួច​ផុត​ពី​សេចក្ដីស្លាប់ ប៉ុន្តែ​លោក ​ទុ​យ ម៉ែ​ន ​រង​ការ​ភិតភ័យ​ខ្លាំង​ណាស់ ហើយ​អាច​និយាយ​បាន​ថា​ ទឹកដោះ​ម្ដាយ​ថ្លៃ​! ទើប​រួច​ផុត​ពី​សេចក្ដីស្លាប់ ចំណែក​រូបភាព​នោះ ត្រូវ​បាន​ថត​ដោយ​អ្នកកាសែត​ដូច​គ្នា ​ដែល​កំពុង​ថត​ឡាយ​ព័ត៌មាន ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​ដែរ។ បន្ទាប់​ពី​មាន​ហេតុការណ៍​បែប​នេះ លោក ​ទុ​យ ម៉ែ​ន ​ក៏​បាន​បង្ហោះ​នូវ​រូបភាព​នោះ​ នៅ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ អម​ដោយ​សំ​ណេ​រ​ខ្លី ​ដែល​មាន​ខ្លឹម​ថា​ «​ជីវិត​ខ្ញុំ​ថ្លៃ ​បាន​គេច​ផុត មិនដឹង​បើក​ប្រញាប់​ទៅ​ណា​ទេ» ។

ក្រោយ​ពី​ការ​បង្ហោះ​នោះ ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ច្រើន ​ឲ្យ​លោក​ ទុ​យ ម៉ែ​ន ​មានការ​ប្រុង​ប្រយ័ត្ន​ខ្លួន​ផង ហើយ​ក៏​មាន​អ្នកខ្លះ​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​រថយន្ត​នោះ​ ដើម្បី​ត្រួតពិនិត្យ​ និង​អប់រំ​ណែនាំ​ដល់​អ្នកបើកបរ​រថយន្ត​នោះ​ផង​ដែរ។ ក្រៅពី​នេះ ​ក៏​មាន​អ្នក​យក​រូបភាព​ដ៏​រន្ធត់​នោះ ​ទៅ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​រៀង​ៗ​ខ្លួន និង​បាន​សរសេរ​ខ្លឹមសារ​ផ្សេង​ៗ​គ្នា ​ក្នុង​មាន​ដូច​ជា ៖

ទី​១ ៖ ​ប្រញាប់​ទៅ​ណា​លោក​ម្ចាស់ ? ក្នុង​វី​ដេ​អូ​នេះ រថយន្ត​ពណ៌​ខ្មៅ​ប្រញាប់​ពេក បើក​ជែង​ស្ទើរ​បុក​អ្នក​សារព័ត៌មាន​ ពេល​ឈរ​រាយការណ៍​ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ទ្រូងផ្លូវ​នៅ​មហាវិថី​សម្តេច​តេ​ជោ ហៅ​ផ្លូវ​៦០​ម៉ែត្រ​។

ទី​២ ៖ ​មិនដឹង​បើក​ប្រញាប់​ទៅ​ណា រថយន្ត​ស៊េរី​ទំនើ​ប​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BZ 6699 បើកបរ​លឿន​ក្បែរ​នឹង​បុក​អ្នក​ព័ត៌មាន​ ខណៈ​កំពុង​ថត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​៦០​ម៉ែត្រ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា ២០២៦ ។

ទី​៣ ៖ ១​លាន​សំណាង​!​ ព្រលឹង​ចុង​សក់ បើកឡាន​ប្រមាថ​អាយុជីវិត​អ្នក​ដទៃ ​សំណាងល្អ​គេច​ទាន់ ទុ​យ ម៉ែ​ន ។

ទី​៤ ៖ ​ជីវិត​អ្នក​សារព័ត៌​មាន នៅ​លើ​ដងផ្លូវ​ប្រឈម​នឹង​គ្រោះថ្នាក់ ដូច​ជា​ព្រឹក​មិ​ញ​នេះ កុំ​តែ​គាត់​គេច​ទាន់​មិនដឹង​ជា​យ៉ាងណា​ទេ ហើយ​អ្នកបើកបរ​ក៏​មិនដឹង​ថា​ប្រ​ញ៉ាប់​ទៅ​ណា បើ​ក​លឿន​ណាស់​! ។

ទី​៥ ៖ ​ហេតុ​អ្វី​ប្រមាថ​ជីវិត​គេ​បែប​នេះ មាន​ឡាន​ទំនើប​បើក​លើ​ដងផ្លូវ​អស្ចារ្យ​ណាស់​មែន​ទេ មាន​ឡាន​ថ្លៃ តែ​ច​រិ​ក​ធូរ​ថ្លៃ ជីវិត​អ្នក​ព័ត៌មាន​តាម​ចិញ្ចើម​ផ្លូវ​ទើប​យល់​អារម្មណ៍​មួយ​នេះ រថយន្ត​សេរី​ទំនើ​ប​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2BZ-6699 បើ​កបរ​យ៉ាង​លឿន និង​វិះ​បុក​អ្នក​សារព័ត៌មាន Fresh News ម្នាក់ ខណៈ​កំពុង​ថត និង​រាយការណ៍​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​លើដងផ្លូវ​៦០​ម៉ែត្រ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦​ ។

ទី​៦ ៖ ​ប្រយ័ត្នប្រយែង​ប្អូន​ទុ​យ ម៉ែ​ន តាម​ល្បឿន​រថយន្ត​នោះ គឺ​ហួស​ល្បឿន​កំណត់​លើ​ផ្លូវ​៦០​ម៉ែត្រ​ហើយ សមត្ថកិច្ច​អាច​ចាត់វិធានការ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ