ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​គ្រប់​ច្រកល្ហក ទើប​ក្របួច​បាន​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ធ្វើការ​ណែនាំ​ដល់​កំលាំង​ជំនាញ​ព្រហ្ម​ទ​ណ្ទ​ខេត្ត​ក៏​ដូច​ជា​កំលាំង​អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក ក្រុង​ក្នុង​ការ​ទប់ស្កាត់​ការ​បង្ការ និង​បង្ក្រាប​បទល្មើស​ផ្សេង​ៗ​ឲ្យ​បាន​ទាន់​ពេលវេលា​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​នា​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា…

ខេត្តតាកែវ ៖ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ធ្វើការ​ណែនាំ​ដល់​កំលាំង​ជំនាញ​ព្រហ្ម​ទ​ណ្ទ​ខេត្ត​ក៏​ដូច​ជា​កំលាំង​អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក ក្រុង​ក្នុង​ការ​ទប់ស្កាត់​ការ​បង្ការ និង​បង្ក្រាប​បទល្មើស​ផ្សេង​ៗ​ឲ្យ​បាន​ទាន់​ពេលវេលា​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​នា​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាច់​សោករ​ម៉ូតូ​) ទៅ​កាន់​សាលាដំបូង​ខេត្តតាកែវ​។

លោក​វរសេនីយ៍ឯក ង៉ា​ន់ សារី អធិការ នគរបាល​ស្រុក​បាទី​បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​មុខ​រោងចក្រ​វី​នតា​យ ស្ថិត​នៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ សុក្រ​បាទី ខេត្តតាកែវ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​មួយ​កើតឡើង ដែល​ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​២​នាក់ ម្នាក់​ឈ្មោះ ជុង វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិត្រើង ឃុំ​ថ្នល់ទទឹង ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​ម្នាក់​ទៀត​ឈ្មោះ វុ​ធ រស្មី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត​ទួ​មាស ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GP-៨២៩៥ ដើម្បី​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ តាកែវ ១T-៧៥៧៨ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឃាង ឡោ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​បឹង​ខ្យា​ង ឃុំ​ព្រែក​តា​តូច ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ពេល​ដែល​ជន​រង​គ្រោះជា​ម្ចាស់​បញ្ឈរ​ម៉ូតូ​ទុក​មុខ​រោងចក្រ​កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​យក​ម៉ូតូ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ពួនស្ទាក់ គ្រប់​ច្រកល្ហក​ទើប​ចាប់​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​ដកហូត​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GP-៨២៩៥ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​និយាយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន តែ​រត់​មិន​រួច ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​តែ​ម្តង​។

លោក​វរសេនីយ៍ឯក​សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត​បានអោយ​ដឹង​ថា សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​រួចរាល់​នៅ​ថ្ងៃ​ទី​៦ កញ្ញា ២០១៨ ហើយ​ក៏​បាន​បញ្ជូន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​កាត់ទោស​ទៅ​តាម​ច្បាប់ ។ រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ក៏​បាន​ប្រគល់​អោយ​ម្ចាស់​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ