ការសរសើរ Man City ពីមាត់ Neymar អាចចាក់ដោតអ្នកគាំទ្រ Liverpool ក្អួតឈាម
តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា កីឡាកររបស់ក្លិបអ្នកមានបារាំង Neymar Jr. តារាឆ្នើមជម្រើសជាតិប្រេស៊ីល ជឿជាក់ថា…
តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា កីឡាកររបស់ក្លិបអ្នកមានបារាំង Neymar Jr. តារាឆ្នើមជម្រើសជាតិប្រេស៊ីល ជឿជាក់ថា…
តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា កីឡាកររបស់ក្លិបអ្នកមានបារាំង Neymar Jr. តារាឆ្នើមជម្រើសជាតិប្រេស៊ីល ជឿជាក់ថា Manchester City នឹងនៅតែឈ្នះ Premier League នៅរដូវកាលនេះដែលអាចនឹងធ្វើឲ្យអ្នកគាំទ្ររបស់ក្លិបហង្សក្រហម Liverpool មិនពេញចិត្ត ។
កីឡាករថ្លៃរបស់ PSG បានប្រាប់សារព័ត៌មាន Express ថា ៖«តើនរណានឹងអាចជាប់? ពិតជាពិបាកនិយាយណាស់ ។ វាពិតជាពិបាកមែន តែ Manchester City នឹងឈ្នះ» ។ នៅពេលគេសួរពីការគិតរបស់ Neymar ទៅលើក្រុមណាដែលអាចឡើងដល់វគ្គបួនក្រុមចុងក្រោយ Neymar បានឆ្លើយថា ៖«ទីពីរគឺ United ទីបីគឺ Chelsea និង ទីបួនគឺ Tottenham» ។
គួរបញ្ជាក់ផងដែរថា ពាក្យចចាមអារាមមួយចំនួនថា បើទោះបីជា Neymar និយាយកាន់ជើង Man City បែបនេះក៏ដោយក៏រូបគេមិនមានគំនិតចង់មកលេងនៅទីនេះដែរ ៕
ចែករំលែកព័តមាននេះ