ខេត្តកំពត ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៥ កញ្ញានេះ មានការភ្ញាក់ផ្អើលមួយកើតឡើងនៅក្នុងផ្ទះជួល ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុង.ខេត្តកំពត ។ ជនបរទេសរូបនោះមានឈ្មោះ ENGELBERT GUNNAR ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិអាឡឺម៉ង់ កាន់លិខិតឆ្លងដែនលេខ VC1WVCW18W ដែលមកស្នាក់នៅបម្រើការងារឲ្យក្រុមហ៊ុនមួយ មានអាសយដ្ឋានខាងលើ ។
ក្រោយពីមានការភ្ញាក់ផ្អើលសពជនបរទេសស្លាប់ សមត្ថកិច្ចគ្រប់ជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសាកសព ដោយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារពុលអាហារ (យកទឹកដោះគោឆៅលាយជាមួយអាកុលផឹក)។ សាកសពត្រូវបានសមត្ថកិច្ចចាត់ចែងប្រគល់ឲ្យទៅក្រុមហ៊ុនសាម៉ីខ្លួន ដែលមានអាសយដ្ឋាននៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ