ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​របស់ Ronaldo សូ​ម្បី​តែ Lionel Messi ក៏​ស្មាន​មិន​ដល់ !

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ដែល​មិន​បាន​ជាប់​ក្នុង Shortlist កីឡាករ​បី​រូប​សម្រាប់​ពាន…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ដែល​មិន​បាន​ជាប់​ក្នុង Shortlist កីឡាករ​បី​រូប​សម្រាប់​ពាន The Best FIFA Men’s Player 2018 បាន​បង្ហើប​ពី​ការ​ភ្ញាក់ផ្អើល​លើ​ការ​ចាកចេញ​របស់​គូប្រជែង​ខ្លួន Cristiano Ronaldo ពី Real Madrid ទៅ​កាន់ Juventus ។

អស់​រយៈពេល​៩​ឆ្នាំ​មក​ហើយ Ronaldo និង Messi គឺជា​គូប្រជែង​នឹង​គ្នា​នៅ​អេ​ស្ប៉ា​ញ ។ បើ​ទោះបីជា Ronaldo បាន​ទៅ​អ៊ី​តា​លី​បាត់​ហើយ​ក៏​ដោយ ពួក​គេ​ទាំង​ពីរ​នៅ​តែ​ប្រជែង​គ្នា​ឈ្នះ UEFA Champions League និង​ពាន​ផ្សេង​ៗ​ទៀត ។

Messi ដែល​មិន​មានឈ្មោះ​ឡើង​យក​ពាន FIFA Men’s Player នៅ​ឆ្នាំ​នេះ​បាន​ប្រាប់​ថា ខ្លួន​ពិតជា​មិន​ជឿ​សោះ​ថា Ronaldo អាច​ចាក​ចេញពី​អធិរាជ​ស Real Madrid ហើយ​ទៅ​លេង​ឲ្យ​សេះបង្កង់ ។

កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បាន​ប្រាប់​វិទ្យុ Catalunya ថា ៖«​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល ហើយ​ក៏​មិន​ដែល​គិត​សោះ​ថា​គេ (Ronaldo) ចាក​ចេញពី Madrid ហើយ​ទៅ Juve ព្រោះតែ​ពេល​នោះ​មាន​ក្លិប​ផ្សេង​ៗ​ទៀត​ជា​ច្រើន​មក​ទាក់ទង​រូបគេ ។ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​មែន ។ តែ​ក្លិប​សេះបង្កង់ Juve ក៏​ជា​ក្លិប​ល្អ​ដែរ​» ។

Messi ក៏​បាន​បន្ត​ថា ៖«Real Madrid គឺជា​ក្លិប​ខ្លាំង​មួយ​ក្នុង​ពិភពលោក និង​មាន​កីឡាករ​ខ្លាំង​នៅ​ទីនោះ ។ ជា​ការ​ពិត​ណាស់ ការ​ចាកចេញ​របស់ Ronaldo ធ្វើ​ឲ្យ​ក្លិប​នេះ​ចុះ​ខ្សោយ​ជាង​មុន ហើយ​ធ្វើ​ឲ្យ Juventus ខ្លាំង​ជាង​មុន អាច​នឹង​យក Champions League ពេល​ខាង​មុខ ។ ពួក​គេ​ជា​ក្លិប​ល្អ ហើយ​ពេល​នេះ​កាន់តែ​ល្អ​ព្រោះ​មាន Cristiano Ronaldo» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ