ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កា​ពី​ទែន Man City ពន្យល់​ពី​មូលហេតុ​ដែល Jose Mourinho ធ្លាក់​កូដ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អតីត​កា​ពី​ទែន​ក្រុម​មេឃ​ខៀវ Richard Dunne បាន​ប្រាប់​ពី​មូលហេតុ​ដែល​អ្នកចាត់ការ​ក្លិប Manchester…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អតីត​កា​ពី​ទែន​ក្រុម​មេឃ​ខៀវ Richard Dunne បាន​ប្រាប់​ពី​មូលហេតុ​ដែល​អ្នកចាត់ការ​ក្លិប Manchester United ធ្លាក់​កូដ​នៅ​ពេល​បើក​រដូវ​កាល​ថ្មី​នេះ ។

សម្រាប់​ការ​បើក​រដូវ​កាល​ថ្មី Jose Mourinho បាន​ទទួល​រង​ការ​រិះគន់​ជា​សន្ធោរ​សន្ធៅ​ពី​សំណាក់​អ្នកគាំទ្រ ដោយសារ​តែ​លទ្ធផល​របស់ Manchester United មិនល្អ​ទាល់តែ​សោះ ។ ក្នុង​បី​ប្រកួត​Man Utd អាច​យកឈ្នះ​ត្រឹមតែ​១​ប្រកួត​ប៉ុណ្ណោះ ។ នេះ​ពិតជា​សម​នឹង​ឲ្យ​អ្នកខ្លះ​ថា បិសាច​ក្រហម​ពេល​នេះ​មិនមែន​ជា​បិសាច​ក្រហម​ពេល​មុន ។

អតីត​កា​ពី​ទែន​របស់​ក្រុម​មេឃ​ខៀវ Richard Dunne បាន​ប្រាប់​នៅ​លើ BT Sport ថា «​វា​ហាក់បីដូចជា​មិន​ស្ងប់​សោះ សម្រាប់​ការ​រិះគន់​ពី​មហាជន ។ រាល់ពេល​ទាំងអស់ វា​តែងតែ​ពាក់ព័ន្ធ​នឹង​កំហុស​កីឡាករ​ខ្លះ ឬ​របស់ Mourinho ។ ការ​ដឹកនាំ​របស់​គាត់​ពិតជា​ល្អ​ណាស់​ក្នុង​រយៈពេល​១០​ឆ្នាំ​សម្រាប់ Premier League នេះ ។ តែ​យើង​ក៏​ត្រូវការ​ផ្លាស់​ប្តូរ​ទៅ​តាម​ពេលវេលា​ដែរ ។ បាល់ទាត់​មានការ​ប្រែប្រួល ។ អ្នកដឹកនាំ​ផ្សេង​ទៀត​ដែល​មាន Pep Guardiola និង Jurgen Klopp បាន​ធ្វើ​វា​រួច​ហើយ​» ។

អតីត​កា​ពី​ទែន​បាន​បន្ត​ថា «​មហាជន​ពេល​នេះ​ចង់​ឃើញ​បាល់​បែប​វាយលុក ហើយ​នេះ​បានជា​គេ​រិះគន់ ។ បើ​ទោះបីជា​អ្នក​ធ្វើ​បាន​ល្អ ហើយ​ឈ្នះ​ពាន វា​ក៏​នៅ​តែ​មិន​មាន​ន័យ​ដែរ ព្រោះតែ​អ្នក​មិន​បាន​ឲ្យ​មហាជន​កំសាន្ត​អារម្មណ៍ ។ សម្រាប់​អ្នកគាំទ្រ​របស់ Man Utd មិន​សប្បាយចិត្ត​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ