ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​មូលនិធិ​ចេ​ន​ឡា​បាន​នាំ​យក​កង់​ចំនួន​១២៥​គ្រឿង ផ្តល់​ជូន​សិស្សានុសិស្ស

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ជាមួយ​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​រដ្ឋបាល​ក្រុង​សែន​មនោ​រម្យ ក្នុង​ការ​ដោះស្រាយ​នូវ​ការ​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ និង​សិស្សានុសិស្ស ដែល​ខ្វះ​មធ្យោបាយ ធ្វើ​ដំណើរ​ទៅ​សាលារៀន ក្រុម​មូលនិធិ​ចេ​ន​ឡា បាន​នាំ​យក​កង់​ចំនួន​១២៥​គ្រឿង…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ជាមួយ​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​រដ្ឋបាល​ក្រុង​សែន​មនោ​រម្យ ក្នុង​ការ​ដោះស្រាយ​នូវ​ការ​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ និង​សិស្សានុសិស្ស ដែល​ខ្វះ​មធ្យោបាយ ធ្វើ​ដំណើរ​ទៅ​សាលារៀន ក្រុម​មូលនិធិ​ចេ​ន​ឡា បាន​នាំ​យក​កង់​ចំនួន​១២៥​គ្រឿង ដែល​ជា​អំណោយ របស់​ប្រទេស​សាំង​ហ្គា​ពួរ ផ្តល់​ជូន​សិស្សានុសិស្ស ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ពិការ​ចំនួន​១២៥​គ្រួសារ នៅ​ក្រុង​សែន​មនោ​រម្យ ដោយ​មានការ​ចូលរួម​ជា​អធិបតីភាព​ពី​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨​។

ក្នុង​សកម្មភាព មនុស្សធម៌​នោះ​ដែរ លោក ង៉​ន ប៉េង​ធី តំណាង​ក្រុម​មូលនិធិ​ចេ​ន​ឡា បានឱ្យ​ដឹង​ថា ក្រុម​មូលនិធិ​ចេ​ន​ឡា បាន​នាំ​យក​កង់​ចំនួន​១២៥​គ្រឿង ដែល​ជា​អំណោយ​របស់​ប្រទេស​សាំង​ហ្គា​ពួរ ផ្តល់​ជូន​សិស្សានុសិស្ស ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ពិការ​ចំនួន​១២៥​គ្រួសារ នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ដើម្បី​ជា​មធ្យោបាយ ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​សិស្សានុសិស្ស ចុះ​ទៅ​សិក្សា​ឱ្យ​បាន​ទាន់​ពេលវេលា ផង​ដែរ​។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែងអំណរគុណ​ជា​អនេក​ចំពោះ​សកម្មភាព មនុស្សធម៌​របស់​មូលនិធិ​ចេ​ន​ឡា និង​ម្ចាស់​ជំនួយ ដែល​បាន​នាំ​យក​កង់​ចំនួន​១២៥​គ្រឿង មក​ឧបត្ថម្ភ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ សិស្សានុសិស្ស និង​ជន​ពិការ ដែល​ពួក​គាត់​ខ្វះខាត​នៅ​មធ្យោបាយ ក្នុង​ការ ធ្វើ​ដំណើរ ជា​ពិសេស​កុមារ​ដែល​ត្រូវ​សិក្សា​បាន​ទាន់​ពេលវេលា​។

អភិបាលខេត្ត បាន​បញ្ជាក់​ថា សកម្មភាព​មនុស្សធម៌​នេះ បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​ជាមួយ​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​រដ្ឋបាល​ក្រុង ក្នុង​ការ​កាត់​បន្ថយ​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការ​ខ្វះខាត​នូវ​មធ្យោបាយ​ដំណើរ ដើម្បី​ធ្វើ​យ៉ាង ជួយ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ