ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នៅ​តែ​ទុក​សហរដ្ឋអាមេរិក​ជា​មិត្ត តែ​ស្អប់​បុគ្គល​ដែល​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​ប្រទេស​នៅ​តែ​ចាត់​ទុក​សហរដ្ឋអាមេរិក​ជា​មិត្ត​របស់​ប្រទេស​កម្ពុជា​ដដែល ប៉ុន្តែ​ស្អប់​បុគ្គល​ដែល​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​។ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​ប្រទេស​នៅ​តែ​ចាត់​ទុក​សហរដ្ឋអាមេរិក​ជា​មិត្ត​របស់​ប្រទេស​កម្ពុជា​ដដែល ប៉ុន្តែ​ស្អប់​បុគ្គល​ដែល​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​។ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​៤ ខែសីហា​ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រជាជន​កម្ពុជា​មិន​ស្អប់​សហរដ្ឋ អា​មេ​រិ​ក​ទេ​។ តែ​សម្តេច​តេ​ជោ និង​ប្រជាជន​កម្ពុជា បាន​ស្អប់​បុគ្គល​អា​មេ​រិ​ក​ទាំងឡាយ​ណា​ដែល​បាន​មក​ឈ្លានពាន និង​ទម្លាក់​គ្រាប់បែក​សម្លាប់​ប្រជាជន​កម្ពុជា និង​បំផ្លាញ​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់​ថា​«​ថ្នាក់ដឹកនាំ​កម្ពុជា និង​ប្រជាជន​កម្ពុជា តែងតែ​គោរព​ឯករាជ្យ អធិបតេយ្យភាព​សហរដ្ឋអាមេរិក និង​ខិតខំ​ពង្រឹងពង្រីក​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា​-​អា​មេ​រិ​ក ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​»​។

លោក​បន្ត​ថា ប៉ុន្តែ​ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា​មិន​ស្វាគមន៍​មេដឹកនាំ​អា​មេ​រិ​ក​ណា និង​បុគ្គល​អា​មេ​រិ​ក​ណា ដែល​យក​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ជា​ខ្មាំងសត្រូវ​របស់​ខ្លួន ឈ្លានពាន​កម្ពុជា​បំផ្លិចបំផ្លាញ​កម្ពុជា ទម្លាក់​ឝ្រា​ប់​បែក​សម្លាប់​ប្រជាជន​កម្ពុជា ហើយ​ប្តេជ្ញា​តស៊ូ​វាយ​ប្រយុទ្ធ​តតាំង​តប​វិញ ដោយ​មិន​រា​ថយ​ជា​ដាច់ខាត ដើម្បី​ការពារ​អាយុជីវិត កា​ពារ​ឯករាជ្យ អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី មិន​បណ្តែតបណ្តោយ​ឲ្យ​ប រទេស​ណា​មក​ឈ្លានពាន​បានជា​ដាច់ខាត​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​នាំ​គ្នា​លើក​ឡើង​ថា អា​មេ​រិ​ក និង​កម្ពុជា​មាន​មាន​បញ្ហា​នឹង​គ្នា ពិសេស​នោះ​អា​មេ​រិ​កបាន​ផ្អាក​ទិ​ដ្ឋ​ការ ដល់​មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​មួយ​ចំនួន​រួច​ហើយ​។ ទោះបីជា​មានការ​លើក​ឡើង​យ៉ាងណា​ក្តី លោក សុខ ឥ​សាន បាន​ស្នើ​បណ្តាជន​អគតិ កុំ​លាប​ពណ៌​ថា ថ្នាក់ដឹកនាំ​កម្ពុជា និង​ប្រជាជន​កម្ពុជា ស្អប់​សហរដ្ឋអាមេរិក និង​ចាត់​ទុក​សហ រដ្ឋ​អា​មេ​រិ​ក​ជា​ខ្មាំងសត្រូវ​ឲ្យ​សោះ ជា​រឿង​មិន​ពិត និង​មិន​ត្រឹមត្រូវ​ទាល់តែ​សោះឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ