រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បានវាយទាត់ធាក់ម្នាក់មួយដៃមួយជើង រួចទើបប្រគល់ជូននគរបាលចាត់ការតាមច្បាប់ ក្រោយជននេះធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាគុបជ្រុង១គ្រឿងបានសម្រេច ហើយជិះគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ឃើញទាន់ស្រែកថា «ចោរៗ» បង្កការភ្ញាក់ផ្អើល ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៤ កញ្ញា ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
នគរបាលបាននិយាយថា ជនសង្ស័យខាងលើឈ្មោះ អា ទេព អាយុ១៨ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀងផងដែរ ។ ធ្វើសកម្មភាពកាច់សោ.កម៉ូតូម៉ាកហុងដា គុបជ្រុង សេ៧០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-1842 ជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់មិនស្គាល់ឈ្មោះ។
ប្រភពដដែលបន្តទៀតថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទុកម៉ូតូនៅចំណុចខាងលើ ហើយរវល់ធ្វើការងារ ស្រាប់តែជនសង្ស័យចូលទៅធ្វើសកម្មភាពកាច់សោរកបានសម្រេច ។ បន្ទាប់មក បានជិះគេចខ្លួនប៉ុន្តែត្រូវបានស្ត្រីជាម្ចាស់ម៉ូតូក្រឡេកឃើញទាន់ ។
នាងបានស្រែកឆោរឡោថាចោៗបង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ទើអ្នកភូមិនាំគ្នាជួយដេញតាម រហូតដល់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចមុខហាង ភីហ្សា ស្ថិតនៅក្នុងភូមិព្រៃជីសាក់នោះដែរ ទើបចាប់បាន ។

ចែករំលែកព័តមាននេះ