មន្ត្រី​វប្បធម៌ ​៖ ​បញ្ហា​ល្ខោនខោល​គួរ​ស្ងប់ស្ងៀម ទុក​ឱ្យ​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ​ធ្វើការ


រាជធានី​ភ្នំពេញ​៖ មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ឆ្លើយ​តប​ទៅ​កាន់​អតីត​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​មួយ​រូប ដែល​បាន​លើក​ឡើង​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សិល្បៈ​ល្ខោនខោល ខណៈ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មានការ​ផុសផុល​តាម​ហ្វេ​ស​ប៊ុ​ក​ពី​មហាជន​ផង​ដែរ ។

រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ថៃ នរៈ​សត្យា បាន​អះអាង​កាលពី​ម្សិលមិញ​ថា «​ចំពោះ​កិច្ចការ​នេះ​ក្រសួង​បាន​ធ្វើ​តាំងពី​ពួក​អស់លោក​មិន​ទាន់​មាន​ងារ​ជា​ថ្នាក់ដឹកនាំ​គណបក្ស​នៅឡើយ​ផង​ទេ ។ តាម​រយៈ​សារ​ដែល​លោក​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កបាន​បញ្ជាក់​ថា «​អា​រឿង​ខែងរ៉ែង​»​ហ្នឹង​វា​កំពុង​តែ​ពុល​សម្បើម​ណាស់​ក្នុង​សង្គម​កម្ពុជា​។

បែប​មក​ពី​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​វា​ហៀរ​កែង​ពេក​ទេ​ដឹង បានជា​មាន​រហូត​ដល់​អ្នកនយោបាយ​ខ្លះ​ឆ្លៀតឱកាស​ទាំង​ទទឹងទិស​ដែរ ពី​បញ្ហា​ល្ខោនខោល ដែល​មើលទៅ​ដូច​ជា​ចង់​ពើងទ្រូង​អួតអាង​ថា ខ្លួន​ជា​អ្នក​ស្នេហា​ជាតិ​លើស​អ្នក​ណា​ទាំងអស់​អ៊ីចឹ​ង !

ចង់​ជម្រាប​ជូន​ជនរួមជាតិ​ជាទី​ស្នេហា មេត្តា​ជ្រាប​ថា ស្ថាប័ន​វប្បធម៌​ជាតិ​ជា​សេនាធិការ​នៃ​រាជរដ្ឋាភិបាល មាន​ក្រុម​មនុស្ស​ជំនាញ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ បាន​ធ្វើ​ការងារ​អំពី​ល្ខោន​ខោល​នេះ​នេះ​យ៉ាង​ស្ងៀមស្ងាត់ មមាញឹក​ស្ទើរ​គ្មាន​ពេល​សម្រាក រត់ប្រណាំង​នឹង​ពេលវេលា ដើម្បី​ចងក្រង​ជា​ឯកសារ​តាម​បទដ្ឋាន​គតិយុត្តិ របស់​យូ​ណេ​ស្កូ​អស់​រយៈ​ពេល​ជិត​១​ឆ្នាំ​ទម្រាំ​បាន​ដាក់​ជូន​អង្គការ​យូ​ណេ​ស្កូ​នៅ​ប៉ា​រី​ស កាលពី​ខែមីនា​ឆ្នាំ​២០១៧ ដូច​មាន​ឯកសារ​ផ្លូវការ​បញ្ជាក់​ស្រាប់ ។

ហេតុនេះ​សូម​ឲ្យ​អស់លោក​អ្នក​សារព័ត៌មាន​មួយ​ចំនួន និង​អ្នកនយោបាយ និង​បញ្ញា​ជន​ខ្លះ មេត្តា​ប្រើ​ការ​ត្រិះ​រិះ​របស់​ខ្លួន អត់ធ្មត់​រង់ចាំ​ឱ្យ​អ្នក​ដែល​មាន​តួនាទី​ភារកិច្ច​ទាំង​ជាតិ និង​អន្តរជាតិ​គេ​ធ្វើការ​ផង​បាន​ដែរ ឬទេ ?

ខ្ញុំ​ឆ្ងល់​សង្គម​ខ្មែរ​យើង​ម៉េច​ក៏​ចូល​ចិត្ត​តែ​អា​រឿង​ពពាក់ពពូន​តាម​គ្នា ដោយ​មិន​ព្រម​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ហ្មត់ចត់​សិន​ចាំ​ស្រែក ? ត្រូវ​យល់​ថា​អំពើ​ពពាក់ពពូន​បែប​នេះ វា​មិន​ត្រឹមតែ​បន្ទាបបន្ថោក​ខ្លួនឯង​ទេ តែ​វា​អាច​ជះ​ឥទ្ធិពល​មិនល្អ​ដល់​ជាតិ​ទៀត​ផង​ក៏​សឹង​មាន ។ ថា​បងប្អូន​ប្រជាពលរដ្ឋ​ចុះ គាត់​ខ្វះ​មូលដ្ឋាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ចុះ​អ្នក​នយោ​បាយ ? ឱ​! ប្រហែល​គេ​ឆ្លៀតឱកាស​តម្កើងខ្លួន​ក្នុង​កន្ត្រក​វប្បធម៌​ទេ​ដឹង តែ​សុំ​ប្រាប់​​ផង​ថា បើ​តាម​ខ្ញុំ​ដឹង «​ក្រសួង​វប្បធម៌ គេ​បាន​ធ្វើ​កិច្ចការ​នេះ​តាំងពី​ពួក​អស់លោក​មិន​ទាន់​មាន​ងារ​ជា​ថ្នាក់ដឹកនាំ​គណបក្ស​នៅឡើយ​ផង​ទេ ! » ។

មួយ​រយៈ​ចុង​ក្រោយ​នេះ​ជា​ពិសេស​នៅ​តាម​ហ្វេ​ស​ប៊ុ​ក មានការ​ចែកចាយ​រូបភាព​នៃ​ល្ខោន​ខោល ត​ៗ​គ្នា ក្នុង​ន័យ​ចង់​បញ្ជាក់​ថា សិល្បៈ​បុរាណ​មួយ​នេះ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​តែ​មួយ​គត់ ក្នុង​ពេល​ដែល​ភាគី​ថៃ​ក៏​បាន​អះអាង​ថា ជា​របស់​ខ្លួន​ផង​ដែរ ។

រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​លទ្ធផល​យ៉ាងណា​ទេ ជុំវិញ​ដំណើរការ​នៃ​ការ​ប្រកាស​លទ្ធផល​សម្រេច​ថា ទម្រង់​សិល្បៈ​នេះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​​ពិតប្រាកដ​សម្រាប់​ប្រជាជាតិ​ខ្មែរ ឬ​ក៏​ថៃ នៅ​ដំណាច់ឆ្នាំ​នេះ ។

មន្ត្រី​ក្រសួង​វប្បធម៌​មាន​សង្ឃឹមថា អង្គការ​យូ​ណេ​ស្កូ​នឹង​យល់ព្រម​ចុះបញ្ជី​ល្ខោនខោល​របស់​កម្ពុជា​ចូល​ជា​បេ​តិ​ភណ្ឌ​ពិភពលោក ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ