ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ! ល្អ ហួស គ្រងមកុដ Miss Preteen Junior Idol

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅទីបំផុត យុវតី ល្អ ហួស បានគ្រប់ម្កុដនៃកម្មវិធី Miss Preteen Junior Idol

រាជធានីភ្នំពេញ ៖ នៅទីបំផុត យុវតី ល្អ ហួស បានគ្រង​មកុដនៃកម្មវិធី Miss Preteen Junior Idol ២០២៤ ដែលបានធ្វើឡើងនៅក្នុងវគ្គផ្តាច់ព័ត្រកាលពីរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងប្រទេសថៃ ក្នុងពេលដែលជ័យជម្នះរបស់នាងនាពេលនេះបានធ្វើឱ្យមហាជន ជាពិសេសអ្នកសិល្បៈសម្ដែងការអបអរ និងសម្ដែងមោទនភាពជាខ្លាំងសម្រាប់រូបនាង ។

ល្អ លួស ត្រូវបានគេដឹងថា មុនការប្រកួតវគ្គផ្តាច់ព្រ័តចូលមកដល់ យុវតីរូបនេះបានត្រៀមខ្លួនបានយ៉ាងល្អសម្រាប់តំណាងកម្ពុជាចូលរួមការប្រកួត ជាពិសេសនោះនាងក៏បានត្រៀមឈុតតំណាងជាតិដ៏ល្អឯកសម្រាប់កម្មវិធីខាងលើនេះផងដែរ ។

សម្រាប់ការប្រកួត ល្អ ហួស បានធ្វើយ៉ាងល្អពីមួយវគ្គទៅមួយវគ្គ ហើយអ្វីដែលធ្វើឱ្យទស្សនិកជនកម្ពុជាសម្ដែងក្ដីរំភើប និងមោទនភាពចំពោះនាងទៀតនោះ គឺយុវត្តីរូបនេះបាននាំរបាំអប្សរា មកសម្ដែងយ៉ាងល្អនៅលើវេទិកា បង្ហាញឱ្យអន្តរជាតិកាន់តែស្គាល់ពីសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូផង់ ។

ល្អ ហួស ក៏ធ្វើបានយ៉ាងល្អផងដែរ នៅក្នុងវគ្គសំណួរចម្លើយ ដោយនាងអាចឆ្លើយសំណួរបានយ៉ាងល្អ ទាក់ទាញគណៈកម្មការដាក់ពិន្ទុ សម្រេចឱ្យនាងគ្រងម្កុដ Miss Preteen Junior Idol ២០២៤ ដោយយកឈ្នះបេក្ខភាពប្រទេសថៃក្នុងវគ្គផ្តាច់ព្រ័ត ។

ដោយឡែកក្រៅពីការគ្រងម្កុដកញ្ញាឯកក្នុងកម្មវិធីខាងលើ ល្អ ហួស ក៏បានឈ្នះពានរង្វាន់ជាច្រើនទៀតផងដែរពីកម្មវិធី ដោយសារនាងអាចមានសមត្ថភាព និងទេពកោសល្យដ៏ល្អ សម្រាប់ការប្រកួតពីមួយវគ្គទៅមួយវគ្គ ។

ជាការកត់សម្គាល់ បន្ទាប់ពីបានគ្រងម្កុដពីកម្មវិធី Miss Preteen Junior Idol ២០២៤ នាពេលនេះ ល្អ ហួស បានបង្ហោះសារខ្លីមួយនៅលើបណ្ដាញសង្គមថា ការប្ដេជ្ញាចិត្តរបស់នាងខ្ញុំធ្វើឱ្យនាងខ្ញុំយកជ័យជម្នះមកជូនជាតិមាតុភូមិ ដោយស្នាមញញឹម និងកិត្តិយសដ៏ខ្ពង់ខ្ពស់ កេរ្តិឈ្មោះដ៏ក្រអូបថ្លៃថ្លារបស់ប្រទេសជាតិយើងទាំងអស់គ្នា។

នាងបញ្ជាក់ថា កូនស្រីកម្ពុជា យកភាពជោគជ័យជូនមាតុភូមិតាមដែលនាងខ្ញុំសន្យាបានហើយ ។

ចំពោះជ័យជម្នះរបស់ ល្អ ហួស នាពេលនេះបានធ្វើឱ្យមហាជន ជាពិសេសបណ្ដាអ្នកសិល្បៈល្បីៗជាច្រើននាក់បាននាំគ្នាចែកចាយ (Share) រូបភាពពេញបណ្ដាញសង្គម ដោយម្នាក់ៗបានសម្ដែងភាពរីករាយ និងកោតសសើរ ជាមួយមោទនភាពយ៉ាងខ្លាំងចំពោះយុវតីកម្ពុជារូបនេះដែលអាចធ្វើបានយ៉ាងល្អ សម្រាប់លើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ។

ទោះជាយ៉ាងណា បន្ទាប់ពីគ្រងម្កុដ Miss Preteen Junior Idol ២០២៤ ជាជំហាន់ដំបូងរបស់ខ្លួននាពេលនេះ ទស្សនិកជនរំពឹងថា ល្អ ហួស នឹងត្រៀមខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀតសម្រាប់ចូលរួមការប្រកួតកម្មវិធីសម្រស់ធំៗជាបន្តបន្ទាប់ទៀតនាពេលអនាគតដែលនោះ ក៏ជាគោលដៅសំខាន់របស់ យុវតីរូបនេះ និងក្រុមគ្រួសាររបស់នាងផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ