ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាកុនកូនជ្រូ.កដ៏ល្បីម្នាក់បោះបង់អាជីព ដើរតាមក្ដីស្រមៃ ដើម្បីក្លាយជាអាជ្ញាកណ្ដាលបាល់ទាត់

1 ខែ មុន

ប្រេស៊ីល ៖ តារាសម្ដែងកុនកូនជ្រូកជើងចាស់ម្នាក់ បានប្រាប់ពីរបៀបដែលនាងដើរតាមក្ដីស្រមៃពី

ប្រេស៊ីល ៖ តារាសម្ដែងកុនកូនជ្រូកជើងចាស់ម្នាក់ បានប្រាប់ពីរបៀបដែលនាងដើរតាមក្ដីស្រមៃពីកុមារភាព ដោយកំពុងហ្វឹកហាត់ដើម្បីក្លាយជាអាជ្ញាកណ្ដាលបាល់ទាត់អាជីព បន្ទាប់ពីសម្រេចចិត្តចូលនិវត្តន៍ពីអាជីពសម្ដែងភាពយន្តពណ៌ខៀវ។

ប្រភពពីកាសែត The Sun កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា តារាសម្ដែងកុនកូនជ្រូក Elisa Sanches ជនជាតិប្រេស៊ីលវ័យ៤២ឆ្នាំ ដែលធ្លាប់ឈ្នះពានរង្វាន់ជាច្រើន និងស្ថិតនៅក្នុងចំណោមតារាដែលមានអ្នកតាមដានទស្សនាច្រើនបំផុតនៅក្នុងវិស័យមួយនេះ។

ប៉ុន្តែបច្ចុប្បន្ន Elisa ដែលបានបោះបង់អាជីពដែលខ្លួនទទួលបានការគាំទ្រយ៉ាងខ្លាំងមួយនេះ គ្រោងនឹងរៀនវគ្គជំនាញ ដើម្បីក្លាយជាអាជ្ញាកណ្ដាលបាល់ទាត់អាជីព។ ទោះយ៉ាងណា Elisa នៅតែមានការព្រួយបារម្ភពីរបៀបដែលអ្នកគាំទ្របាល់ទាត់មួយចំនួននឹងមានប្រតិកម្មចំពោះអាជីពកន្លងមករបស់ខ្លួន ដែលអាចរារាំងការក្លាយជាអាជ្ញាកណ្ដាលបាល់ទាត់អាជីព១រូប។

Elisa Sanches បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «ការភ័យខ្លាចដ៏ធំបំផុតរបស់ខ្ញុំគឺការរើស អើងនៅក្នុងវិស័យនេះ ហើយជារឿងតែមួយគត់ដែលរារាំងខ្ញុំ។ ការក្លាយជាអាជ្ញាកណ្ដាលបាល់ទាត់ តែងតែជាសុបិនកាលពីកុមារភាពរបស់ខ្ញុំ ប៉ុន្តែជីវិតរស់នៅជាក់ស្តែងបានធ្វើឱ្យខ្ញុំភ្លេចរឿងនោះ។

ខ្ញុំបានកំណត់គោលដៅថា នៅឆ្នាំនេះ ខ្ញុំនឹងចុះឈ្មោះ ហើយចាប់ផ្តើមវគ្គសិក្សារបស់ខ្ញុំ ដើម្បីក្លាយជាអាជ្ញាកណ្ដាលបាល់ទាត់អាជីព»។ Elisa បន្ថែមថា «ខ្ញុំមានអារម្មណ៍ថា បានត្រៀមខ្លួនជាស្រេចហើយ ដើម្បីដើរទៅកាន់ទីលានប្រកួត។ ខ្ញុំមើលឃើញអនាគតភ្លឺស្វាងក្នុងនាមជាអាជ្ញាកណ្ដាល។ ខ្ញុំចង់រៀនឱ្យខ្លាំងសម្រាប់ការប្រលង ហើយប្រលងជាប់ជាលើកដំបូង»។

ទោះជាយ៉ាងណាក៏ដោយ Elisa ភ័យខ្លាចថា ខ្លួនអាចត្រូវរងប្រមាថដោយអ្នកគាំទ្រ ហើយទទួលការមិនអើពើពីសំណាក់កីឡាករ ព្រោះអាជីពកន្លងមករបស់ខ្លួន។ Elisa បានលើកឡើងថា «ខ្ញុំសារ ភាព ថា ពេលខ្លះខ្ញុំឆ្ងល់ថា តើកីឡាករនិងសាធារណជនគោរពខ្ញុំឬអត់? ខ្ញុំជាស្ត្រី និងជាអតីតតារាសម្ដែងកុនកូនជ្រូក ដូច្នេះខ្ញុំត្រូវតែត្រៀមខ្លួនសម្រាប់អ្វីគ្រប់យ៉ាងដែលកើតឡើង ប៉ុន្តែខ្ញុំនៅតែរំភើបខ្លាំងណាស់»។

តាមពិតទៅ Elisa បានបំពេញតួនាទីជាអាជ្ញាកណ្ដាលបាល់ទាត់រួចទៅហើយ កាលពីឆ្នាំ ២០២០ ប៉ុន្តែជាការប្រកួតសប្បុរសធម៌នៅតំបន់ Queimados នៃរដ្ឋរីយ៉ូដឺចេណេរ៉ូ (Rio de Janeiro) ហើយក៏ជាថ្ងៃដែល Elisa ចងចាំពិសេសបំផុតនៅក្នុងឆាកជីវិតរបស់ខ្លួន ដោយក្ដីស្រឡាញ់ដ៏អស្ចារ្យ ព្រោះបានបំពេញក្ដីស្រមៃមួយ បើទោះបីជាមិនជាការប្រកួតផ្លូវការក៏ដោយ ប៉ុន្តែ Elisa ទទួលបានរសជាតិនៃការធ្វើជាអាជ្ញាកណ្ដាលនៅលើទីលានជាលើកដំបូង។

សូមជម្រាបថា Elisa Sanches បានសម្ដែងនៅក្នុងកុនកូនជ្រូករាប់រយរឿង និងទទួលបានការគាំទ្រយ៉ាងខ្លាំង និងទាក់ទាញអ្នកទស្សនាច្រើនជាង៧លានដង។ មិតែប៉ុណ្ណោះ Elisa ដែលមានអ្នកតាមដានលើបណ្ដាញសង្គម Instagram ១.៨លាននាក់ផងដែរ។ Elisa លើកឡើងថា «កន្លងមក អ្នកនយោបាយ និងឥស្សរជនសាធារណៈមួយចំនួនតែងតែស្វែងរកការណាត់ជួបជាមួយនាងជាសម្ងាត់ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ