ក្បាច់គុនសៅលីង និងល្បុក្កតោ រួមគ្នាសម្តែង នៅអង្គរផ្តល់ទស្សនីយភាពដ៏ទាក់ទាញ
- សៀមរាប
ក្បាច់គុណសៅលីញ និងគុណល្បុក្កតោត្រូវបានសម្តែងនៅអង្គរ នៅថ្ងៃទី ២៤ ខែមេសានេះ ដើម្បីជា ផ្នែកមួយនៃកិច្ចប្រឹងប្រែងរួមគ្នារវាងកម្ពុជា និងចិន ក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកម្ពុជា ។

ផ្ទាំងទស្សនីយភាពនៃក្បាច់គុណទាំងពីរនេះ បានទាក់ទាញមនុស្សចូលទស្សនា និងផ្តិយករូបភាពជាច្រើននៅអង្គរវត្ត ។
យោងតាមក្រសួងទេសចរណ៍កម្ពុជាបានអោយដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ គុនល្បុក្កតោនៃព្រះរាជាណាចក្រកម្ពុជា និងក្បាច់គុនសាវលីញ របស់ប្រទេសចិនបានហាត់សមរួមគ្នា ដើម្បី ត្រៀមក្នុងកម្មវិធី «ការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor)» នៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ដែលរៀប ចំឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប បរិវេណខាងជើងប្រាសាទបាយ័ន ។

ចំណែកនៅថ្ងៃនេះ គេក៏បានធ្វើការសម្តែងក្បាច់គុណទាំងពីរនេះរួមគ្នា។ ទិដ្ឋភាព គឺគួរអោយស្ញប់ស្ញែង ខ្លាំងណាស់។ ក្នុងពេលរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី មកទស្សនកិច្ចកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក វ៉ាង យី ក៏មានការពិភាក្សាផងដែរ អំពីការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគចិនអោយមកកាន់ប្រទេសកម្ពុជា ។

ជាមួយនឹងការសម្តែងក្បាច់គុណសៅលីងនេះ គេរំពឹងថា រូបភាពដ៏ស្រស់ស្អាតនៃ ការសម្តែងក្បាច់ គុណសៅលីង និងល្បុក្កតោ គួរផ្សំនឹងសម្រស់អង្គរវត្តនឹងទាក់ទាញទេសចរណ៍ចិនមកកម្ពុជា កាន់តែ ច្រើន នៅឆ្នាំ២០២៤នេះ ៕





ចែករំលែកព័តមាននេះ