ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រចនា រ៉ាវ៉ាឌី ទម្លាយជីវិតពិតមួយនៅពីក្រោយភាពរីករាយលើវិថីសិល្បៈ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង រចនា រ៉ា​វ៉ា​ឌី បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ជីវិត​ពិត​មួយ ដែល​នាង​កំពុង​ឆ្លងកាត់​ដែល​ខុស​គ្នា​ស្រឡះ​ពី​អ្វី​ដែល​មហាជន​មើលឃើញ​រូបភាព​ខាងក្រៅ​ដែល​នាង​កំពុង​តែ​មាន​ភាព​សប្បាយ​រីករាយ ហ៊ី​ហា នៅ​ក្នុង​ដំណើរ​លើ​វិ​ថី​សិល្បៈ​របស់​នាង​នា​ពេល​បច្ចុប្បន្ន​នេះ ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង រចនា រ៉ា​វ៉ា​ឌី បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ជីវិត​ពិត​មួយ ដែល​នាង​កំពុង​ឆ្លងកាត់​ដែល​ខុស​គ្នា​ស្រឡះ​ពី​អ្វី​ដែល​មហាជន​មើលឃើញ​រូបភាព​ខាងក្រៅ​ដែល​នាង​កំពុង​តែ​មាន​ភាព​សប្បាយ​រីករាយ ហ៊ី​ហា នៅ​ក្នុង​ដំណើរ​លើ​វិ​ថី​សិល្បៈ​របស់​នាង​នា​ពេល​បច្ចុប្បន្ន​នេះ ។

គេ​តែង​និយាយ​ថា ជីវិត​ពិត​ខុស​ពី​ការ​សម្តែង ដូច​តារា​ស្រី​រូប​នេះ​ដែល​ធ្លាប់តែ​សម្តែង​ពី​ភាព​ហ៊ឺហា និង​ផ្តល់​ភាព​សប្បាយ​រីករាយ​តាម​រយៈ​ការ​សម្តែង ប៉ុន្តែ​ជីវិត​ពិត​ដែល​ស្ថិត​នៅ​ពីក្រោយ​ខ្នង​របស់​តារា​ស្រី​នាង រចនា រ៉ា​វ៉ា​ឌី គឺ​មិន​ដូច​គ្នា​នោះ​ឡើយ ពោល​នាង​កំពុង​ឆ្លងកាត់​នូវ​បញ្ហា​ជីវិត​ជា​ច្រើន​នឹក​ស្មាន​មិន​ដល់ ខណៈ​ពេល​ដែល​នាង​កំពុង​ស្ថិត​ក្នុង​ភាព​ជា​យុវវ័យ​ក៏​ដោយ ។

តាម​រយៈ​បទ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ក្នុងស្រុក​មួយ​តារា​សម្តែង​នាង រចនា រ៉ា​វ៉ា​ឌី បាន​រៀបរាប់​ជីវិត​ក្រោយ​ឆាក​សម្តែង​របស់​ខ្លួន​ទាំង​ទឹកភ្នែក​ថា កន្លង​មក​នាង​តែងតែ​សួរ​ខ្លួនឯង​ថា ហេតុ​អ្វី​នាង​កើតមក​មិន​ដូច​គេឯង​អ​ញ្ចឹ​ង ព្រោះ​នា​ពេល​នេះ នាង​ទើបតែ​មាន​វ័យ​២៣-២៤​ឆ្នាំ​ប៉ុណ្ណោះ ហេតុ​អ្វី​នាង​ត្រូវ​ឆ្លងកាត់​ជីវិត​ដែល​មានរឿង​ច្រើន​ម្ល៉េះ ។ នាង​និយាយ​ថា ខ្ញុំ​កើតមក​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ម្តាយ​ផ្តល់​ភាព​កក់ក្តៅ​ឲ្យ​ខ្ញុំ ទោះបីជា​គ្រួសារ​អត់​ក៏​ដោយ ។ ខ្ញុំ​មានសំណាង​ត្រង់​នឹង ប៉ុន្តែ​ហេតុ​អ្វី​ខ្ញុំ​គ្មាន​សំណាង​ចាយ​ពេលវេលា​ភាព​ជា​យុវជន​របស់​ខ្លួន​ដូច​គេ ។ វ័យ​គេ​ខ្លះ​គេ​អាច​រក​លុយ​បាន គេ​អាច​សប្បាយ​ជាមួយនឹង​គ្រឿង​តុបតែង​ខ្លួន គ្រឿង​លម្អ​បែប​ប្រ៊េ​ន​ៗ និង​សប្បាយ​ជាមួយ​អ្វី​ដែល​គេ​ចង់បាន ប៉ុន្តែ​ហេតុ​អី​បានជា​ខ្ញុំ​មិន​មាន​ទាំងអស់​នឹង ។

យ៉ាងណា​នាង​បញ្ជាក់​ថា រឿង​មួយ​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​មក​ដាក់​សម្ពាធ ឬ​ហាមឃាត់​មក​លើ​រូប​នាង​ឡើយ ពោល គឺ​រូប​នាង​ខ្លួនឯង ដោយ​នាង​តែង​គិត​ពី​គ្រួសារ​ជា​ធំ​ធ្វើ​យ៉ាងណា​ឲ្យ​ឪពុក​ម្តាយ​បាន​រស់នៅ​ស្រួល​ជា​មុន​សិន ហើយ​ខ្លួនឯង​តាម​ក្រោយ ។

រចនា រ៉ា​វ៉ា​ឌី បាន​លើក​ឡើង​បន្ថែម​ថា នាង​ជា​កូនពៅ ប៉ុន្តែ​បន្ទុកគ្រួសារ គឺ​នាង​លើស​ជាង​កូនច្បង​ទៀត ដូច្នេះ​ពេល​ខ្លះ​នាង​ក៏​អន់ចិត្ត​ខ្លួនឯង​ដែរ ប៉ុន្តែ​នាង​មិន​ដែល​បាន​បង្ហាញ​ភាព​លំបាក​អស់ទាំង​នេះ​ទៅ​កាន់​ឪពុក​ម្តាយ​របស់​នាង​ឡើយ ព្រោះ​មិន​ចង់​ឲ្យ​ពួក​គាត់​ពិបាកចិត្ត ដោយសារ​ពួក​គាត់​ទាំង​ពីរ​កំពុង​មាន​ជំងឺ​ដូច​គ្នា ។

ទោះជា​យ៉ាងណា​តាម​រយៈ​ការ​ទម្លាយ​រឿងរ៉ាវ​ពិត​នា​ពេល​នេះ រចនា រ៉ា​វ៉ា​ឌី រំពឹង​ថា ឪពុក​ម្តាយ​នាង​នឹង​បានឃើញ​ទិដ្ឋភាព​របស់​នាង នា​ពេល​នេះ​ដែល​ពួក​គាត់​មិន​ធ្លាប់​ឃើញ ប៉ុន្តែ​នាង​សូម​ឪពុក​ម្តាយ​របស់​នាង​កុំ​មានការ​បារម្ភ​ពី​រូប​នាង ព្រោះ​ពេល​នេះ​នាង​ធំ​ហើយ មិនមែន​តូច​ដូច​មុន​ឡើយ ហើយនឹង​បន្ត​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ឪពុក​ម្តាយ​របស់​នាង​បាន​រស់នៅ​ដោយ​សប្បាយចិត្ត សម​តាម​បំណង និង​អ្វី​ដែល​នាង​បាន​លះបង់ ។

ជា​ការ​កត់សម្គាល់​តារា​សម្តែង​នាង រចនា រ៉ា​វ៉ា​ឌី គឺជា​តារា​មួយ​រូប​ដែល​កំពុង​មាន​ទីផ្សារ​ការងារ​សិល្បៈ​ច្រើន​ក្នុង​ពេល​ដែល​នាង​តែងតែ​ទទួល​បាន​តំណែង​ជា​តួឯក​ជា​បន្តបន្ទាប់​តាម​រយៈ​ភាពយន្ត​ភាគ​ដែល​ចាក់​ផ្សាយ​តាម​បណ្តា​ស្ថានីយ៍ទូរទស្សន៍ ។ ស្រប​ពេល​ដែល​នាង​កំពុង​មានឱកាស​អាច​រក​ប្រាក់​ពី​អាជីព​សិល្បៈ​របស់​ខ្លួន​នា​ពេល​នេះ រចនា រ៉ា​វ៉ា​ឌី ក៏​បង្ហាញ​សកម្មភាព​ជុំ​គ្រួសារ​យ៉ាង​មាន​សុភមង្គល ហើយ​តែងតែ​បំពេញ​បំណង និង​ការ​តបស្នង​សងគុណ​ចំពោះ​ឪពុក​ម្តាយ​តាម​រយៈ​ការ​ទិញ​របស់របរ និង​គ្រឿងអលង្កា​ដែល​មាន​តម្លៃ​ជា​បន្តបន្ទាប់​សម្រាប់​អ្នក​មានគុណ​របស់​នាង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ