ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួឯក​ស្រី ម៉ា​រី​ម៉ា បានវិល​មក​ជា​ថ្មី​ក្នុង​ខ្សែ​ភាព​មួយ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រឡាំងគាំងស្មានមិនដល់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​នៅ​ចាំ​បាន​ទេ? តួរ​អង្គ ម៉ា​រី​ម៉ា ដែល​ប្រិ​យ​មិត្ត​តាមដាន​ភ្លេច​បាយ​ភ្លេច​ទឹក​កាលពី​កន្លង​ទៅ ឬ​ខ្លះ​មានកូន​មួយ​ពីរ​ហើយ​នោះ ពេល​នេះ​ស្រី​ស្រស់ ម៉ា​រី​ម៉ា បាន​វិល​មក​ថ្មី​ហាក់ដូចជា​ដាស់​អារម្មណ៍​អ្នកគាំទ្រ​ឡើង​វិញ…

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​នៅ​ចាំ​បាន​ទេ? តួរ​អង្គ ម៉ា​រី​ម៉ា ដែល​ប្រិ​យ​មិត្ត​តាមដាន​ភ្លេច​បាយ​ភ្លេច​ទឹក​កាលពី​កន្លង​ទៅ ឬ​ខ្លះ​មានកូន​មួយ​ពីរ​ហើយ​នោះ ពេល​នេះ​ស្រី​ស្រស់ ម៉ា​រី​ម៉ា បាន​វិល​មក​ថ្មី​ហាក់ដូចជា​ដាស់​អារម្មណ៍​អ្នកគាំទ្រ​ឡើង​វិញ ។

ជាមួយ​គ្នា​នេះ​ដែរ កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង ម៉ា​រី​ម៉ា ដែល​មានឈ្មោះ​ពិត​ថា Marian Rivera និយាយ​ថា នាង​ទទួលយក​ការ​សម្តែង​ជា​ថ្មី​ក្នុង​រឿង «My Guardian Alien» ដូច្នេះ​កូន​ៗ របស់​នាង​អាច​មើល​រឿង​ភាគ​ដែល​ខ្លួន​បាន​សម្តែង​ផង​ដែរ​ ។

ជា​ការ​ពិត​ណាស់ ស្ថិត​ក្នុង​វ័យ​៣៩​ឆ្នាំ​ក្តី​ក៏​ស្រី​ស្រស់ Rivera នៅ​តែ​មាន​រូប​សម្រស់​ស្រស់​សោភា​ដដែល ការ​ត្រឡប់​មក​វិញ​របស់ Marian Rivera នា​ពេល​នេះ​ធ្វើ​អោយ​បណ្តាល​ទូរទស្សន៍​ផ្សេង​ៗ​មានការ​ចាប់អារម្មណ៍​ខ្លះ ខណៈ​សន្ទុះ​នៃ​ការ​គាំទ្រ​នៅ​តែ​មាន ទោះ​នាង​មាន​ស្វាមី និង​កូន​ពីរ​នាក់​ក្តី ។

នៅ​ក្នុង​រឿង «My Guardian Alien» ម្ចាស់​ក្ស​ត្រី Kapuso Primetime បាន​ត្រឡប់​មក​វិញ បន្ទាប់​ពី​រយៈពេល​៥​ឆ្នាំ ដោយ​ទទួលយក​ការ​ប្រកួតប្រជែង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុង​ការ​លេង​មនុស្ស​ក្រៅ​ភព​ក៏​ដូច​ជា ម្តាយ​ដែល​ស្រលាញ់​មនុស្ស​ដែល​មានឈ្មោះ​ថា Katherine ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏​ធំ​មួយ​នៅ​ក្នុង​កម្មវិធី​នៅ​ឯ​សណ្ឋាគារ Luxent ក្នុង​ទីក្រុង Quezon កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នក​នាង​ម៉ា​រី​ម៉ា​បាន​និយាយ​ថា នាង​ពិតជា​ចង់​ធ្វើ​រឿង​ភាគ​អោយ​កូន​ៗ​របស់​នាង Zia និង Sixto អាច​មើល​បាន​ផង​ដែរ ។ My Guardian Alien” គឺជា​ការ​វិល​ត្រឡប់​របស់ Marian ទៅ​ក្នុង​វគ្គ​ដំបូង​ជាមួយ​តួអង្គ​មនុស្ស​ក្រៅ​ភព​មួយ​ចំនួន ហើយ​បាន​ចុះ​ចត​នៅ​លើ​ភព​ផែនដី បន្ទាប់​ពី​ការ​ធ្លាក់​ដោយ​ចៃដន្យ​ពី​លំហ​អាកាស ។

នៅ​លើ​ភព​ផែនដី មនុស្ស​ភព​ក្រៅ​មាន​ទម្រង់​ជា​ស្ត្រី​ដែល​ស្លា​.​ប់​ឈ្មោះ Katherine ។ ហើយ​រឿង​មួយ​នេះ​ផង​ដែរ ជា​រឿង​បែប​ច្នៃប្រឌិត​លក្ខណៈ​វិទ្យា​សាស្ត្រា ដែល​ធ្វើ​អោយ​អ្នក​តាមដាន​ចង់​ដឹង​ជា​ខ្លាំង ក្រោយ​នាង​ខកខាន​ការ​សម្តែង​នោះ ។ ទន្ទឹម​នឹង​នេះ​រឿង «My Guardian Alien» ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១ ខែមេសា នៅ​លើ​កញ្ចក់​ទូរទស្សន៍ GMA Prime ។

គួរ​បញ្ជាក់​ដែរ​ថា ស្រី​ស្រស់ Marian Rivera ជាតា​រា​ស្រី​ដែល​លេចធ្លោ និង​ពហុ​ជំនាញ នាង​ជា​តារា​សម្តែង ម៉ូ​ដែល អ្នក​រាំ និង​ជា​តារាចម្រៀង​ផង​ដែរ ។ កុំ​ភ្លេច​តាមដាន​ទាំងអស់​គ្នា​ណា ក្រោយ​អាយ​ដល​របស់​អស់លោក​អ្នក​វិញ​មក​ជា​ថ្មី ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ