ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ ហួស បង្ហើបគោលដៅថ្មីសម្រាប់់វិស័យបវរកញ្ញានៅក្នុងរយៈ ៣ឆ្នាំខាងមុខ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​គ្រង​ម្កុដ Miss Preteen Junior Idol 2024 នោះ ល្អ​ហួស…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​គ្រង​ម្កុដ Miss Preteen Junior Idol 2024 នោះ ល្អ​ហួស បាន​បង្ហើប​គោលដៅ​ថ្មី​មួយទៀត នៅ​ក្នុង​វិស័យ​បវរកញ្ញា​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​ដែល​នេះ គឺជា​ដំណឹង​ល្អ និង​ជា​អ្វី​ដែល​អ្នកគាំទ្រ​កម្ពុជា​ចង់​ឃើញ ។

ការ​ប្រកាស​ពី​យុវតី ល្អ ហួស នា​ពេល​នេះ គឺ​ស្របគ្នា​ទៅ​នឹង​អ្វី​ដែល​នាង​ធ្លាប់​លើក​ឡើង​នា​ពេល​កន្លង​មក​ថា នាង​នឹង​ចូលរួម​ប្រឡង​កម្មវិធី Miss Grand នៅ​ពេល​នាង​មាន​អាយុ​១៨​ឆ្នាំ ។ ល្អ ហួស បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា កំពុង​តែ​ដាក់​គោលដៅ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​នៅ​៣​ឆ្នាំ​ក្រោយ ។

ការ​បង្ហើប​ពី​ការ​ចូលរួម​ការ​ប្រឡង​បវរកញ្ញា​នានា​ក្នុង​ពេល​អនាគត​របស់ ល្អ ហួស នា​ពេល​នេះ​បាន​ធ្វើ​អោយ​មហាជន​ជា​ច្រើន​សម្តែង​ការ​អបអរ និង​គាំទ្រ​ដោយសារ​យុវតី​រូប​នេះ​មាន​រូប​សម្រស់ និង​ទេព​កោសល្យ​គ្រប់គ្រាន់​សម្រាប់​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​បវរកញ្ញា​នៅ​លើ​ឆាក​អន្តរជាតិ ។

យ៉ាងណា គេ​ទស្សនិកជន​បាន​ដាក់​ការ​រំពឹង​ទុក​ថា ល្អ ហួស នឹង​ចូលរួម​កម្មវិធី Miss Grand ឬ Miss Universe ដោយ​កម្មវិធី​ទាំង​ពីរ​នេះ​ជា​កម្មវិធី​ប្រកួត​បវរកញ្ញា​ដ៏​ធំ និង​មានការ​ចាប់អារម្មណ៍​ច្រើន ។

ជា​ការ​កត់សម្គាល់ កន្លង​មក​ក្រោយ​ពេល ល្អ ហួស បាន​ប្រកាស​ថា នាង​នឹង​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី Miss Grand នៅ​ពេល​នាង​មាន​អាយុ​១៨​ឆ្នាំ​នោះ​អ្នកគ្រប់គ្រង​កម្មវិធី​ខាងលើ​ប្រចាំ​កម្ពុជា ក៏​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ពី​ការ​ចូលរួម​របស់​នាង​ផង​ដែរ ។

គួ​បញ្ជាក់​ថា ល្អ ហួស ត្រូវ​បាន​មហាជន​ជា​ច្រើន​កោតសរសើរ​នូវ​រូប​សម្រស់ និង​ទេព​កោសល្យ​សិល្បៈ​របស់​នាង​តាំងពី​កុមារភាព ។ តាំងពី​នាង​មាន​វ័យ​៦​ឆ្នាំ​នាង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ឱ្យ​រៀន​ផ្នែក​របាំ​បុរាណ​ខ្មែរ ហើយ​ពេល​ដែល​ដឹង​ថា នាង គឺជា​ក្មេង​ស្រី​ម្នាក់​ដែល​ស្រលាញ់​ផ្នែក​សិល្បៈ ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​នាង​ឱ្យ​រៀន​រាំ រៀន​ច្រៀង រៀន​ដើរ​ម៉ូ​ដ រៀន​សម្តែង បន្ថែម​ជំនាញ​បន្ថែម​ទៀត ។

ដោយ​មើលឃើញ​ពី​ទេព​កោសល្យ រូប​សម្រស់ ការ​សិក្សា​បាន​ល្អ រួម​ទាំង​មានការ​គាំទ្រ​ផង​នោះ ក្រុម​គ្រួសារ​របស់​នាង ក៏​បាន​បង្ហាញ​គោលដៅ និង​ធ្វើការ​បណ្តុះបណ្តាល​ឱ្យ​នាង​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សម្រស់​នានា​ក្នុង​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ