ល្អ ហួស បញ្ចេញឈុតតំណាងជាតិយ៉ាងល្អឯក ត្រៀមចូលរួមប្រកួតកម្មវិធី Miss Preteen
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងពេលដែលកម្មវិធី Miss Preteen international2024 ដែលធ្វើនៅប្រទេសថៃកាន់តែកៀកថ្ងៃប្រកួតនោះ យុវតី ល្អ ហួស…
រាជធានីភ្នំពេញ ៖ ក្នុងពេលដែលកម្មវិធី Miss Preteen international2024 ដែលធ្វើនៅប្រទេសថៃកាន់តែកៀកថ្ងៃប្រកួតនោះ យុវតី ល្អ ហួស…
រាជធានីភ្នំពេញ ៖ ក្នុងពេលដែលកម្មវិធី Miss Preteen international2024 ដែលធ្វើនៅប្រទេសថៃកាន់តែកៀកថ្ងៃប្រកួតនោះ យុវតី ល្អ ហួស បានបញ្ចេញឈុតតំណាងជាតិដ៏ទាក់ទាញ និងល្អឯកសម្រាប់ត្រៀមចូលរួមដណ្តើមម្កុដនៃកម្មវិធីខាងលើ ។
ឈុតតំណាងជាតិដែល ល្អ ហួស នឹងគ្រោងនេះមានឈ្មោះថា «អធិរាជិនីហង្សាវតី្តស្រីកម្ពុជា» អត្ថន័យនៃឈ្មោះនេះ គឺមានន័យថា: (កំពូលក្សត្រីយនៃអម្បូររាជហង្សក្នុងដែនកម្ពុជា) ។
ក្រោយការបញ្ចេញឈុតតំណាងជាតិនៅលើបណ្តាញសង្គមនាពេលនេះ គេឃើញមហាជនជាច្រើនបានលើកសសើរ ចំពោះឈុតដ៏ល្អឯកមួយនេះ ខណៈពេលអ្នកគាំទ្ររំពឹងថា ល្អ ហួស នឹងអាចគ្រងម្កុដនៃកម្មវិធីមួយនេះ ។
ជាការកត់សម្គាល់ នៅមុនពេលធ្វើដំណើរទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័តកម្មវិធី Miss Preteen ដែលរៀបចំនៅប្រទេសថៃនោះយុវតី ល្អ ហួស ក៏បានអំពាវអោយមានការគាំទ្រពីទស្សនិកកម្ពុជា ដើម្បីលើកទឹកចិត្តដល់រូបនាងដែលតំណាងកម្ពុជាចូលរួមនៅក្នុងកម្មវិធីខាងលើនេះ ។
ល្អ ហួស បានលើកឡើងតាមបណ្តាញសង្គមថា នាងខ្ញុំសូមអោយពុកម៉ែបងប្អូនជួយតែរឿងVoteតែមួយមុខ គឺគ្រប់គ្រាន់ហើយ សម្រាប់រួមចំណែកជួយកម្ពុជា នាងខ្ញុំចង់យកពេលខ្លះៗមកពង្រឹងសមត្ថភាពខ្លួនឯង នាងខ្ញុំមានរឿងដែលត្រូវធ្វើច្រើនដើម្បីCambodia នៅមានពេលតិចណាស់សម្រាប់នាងខ្ញុំ នាងខ្ញុំសុំតែប៉ុនណ្ណឹងទេ ក្នុងនាមយើងជាប្រជាជនរួមសុខ រួមទុក្ខ រស់នៅលើទឹកដីកម្ពុជា ។
នាងបញ្ជាក់ថា ទោះបីជាលទ្ធិផលចេញមកបែបណាក៏នាងខ្ញុំមិនស្តាយក្រោយនោះដែរ នាងខ្ញុំ និងបង្ហាញអ្វីដែលជាខ្មែរ ដើម្បីអោយពិភពលោកបានស្គាល់អ្វីដែលជាម្ចាស់ដើម និងអ្វីដែលជារបស់ពិត ។
គួរបញ្ជាក់ថា កូនស្រីអ្នកនាង ដេនី ក្វាន់ គឺកញ្ញា ល្អ ហួស បានគ្រងមកុដ Miss Preteen Cambodia ឆ្នាំ២០២៣ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលបានធ្វើឡើង កាលកាលអំឡុងខែកក្កដា ឆ្នាំ២០២៣ ។ ល្អ ហួស ត្រូវបានមហាជាច្រើនកោតសរសើរនូវរូបសម្រស់ និងទេពកោសល្យសិល្បៈរបស់នាងតាំងពីកុកុមារភាព ។ ដោយមើលឃើញពីទេពកោសល្យ រូបសម្រស់ ការសិក្សាបានល្អ រួមទាំងមានការគាំទ្រផងនោះ ក្រុមគ្រួសាររបស់នាងបានបង្ហាញគោលដៅ និងធ្វើការបណ្តុះបណ្តាលឱ្យនាងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងផ្នែកសម្រស់ធំៗនាពេលអនាគត ៕
ចែករំលែកព័តមាននេះ