ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីខ្មែរម្នាក់រាសីខ្ពស់ត្រូវរង្វាន់ទី១ឆ្នោតជាតិ៦លានបាតប្រញាប់ទៅចុះបញ្ជីប្រចាំថ្ងៃនៅការិយាល័យនគបាល ខេត្តរះយ៉ង ក្រោយពីស្វាមីដណ្ដើមឲ្យដាក់នាមត្រកូលរបស់ខ្លួន ក្រោយពីដឹងថា ប្រពន្ធត្រូវឆ្នោតធ្វើឲ្យឈ្លោះប្រកែកគ្នាព្រោះខ្លាឱបលុយតែឯង ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រក្នុងស្រុកថៃ ។
កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ លោកអនុសេនីយ៍ឯក ថេប ឆារី អធិការរងតម្រួតស្រុករះយ៉ង ខេត្តរះយ៉ង បានទទួលពាក្យបណ្ដឹងរបស់ស្ត្រីម្នាក់ឈ្មោះ ហ៊ីន សង អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាមេផ្ទះ ធ្វើដំណើរមករួមជាមួយស្វាម៉ីឈ្មោះ ផៃធូន ថងឌែង អាយុ៣៩ឆ្នាំ ជនជាតិថៃ មានមុខរបរជាសន្តិសុខរបស់ក្រុមហ៊ុនផ្សារដែក និងកូនស្រីដើម្បីចុះក្នុងបញ្ជីប្រចាំថ្ងៃ ក្រោយពីត្រូវឆ្នោតរង្វាន់ទី១ ចំនួន៦លានបាត ។
ស្ត្រីឈ្មោះ ហ៊ីន សង បានឲ្យដឹងថា មុន៥ថ្ងៃនៃការចេញឆ្នោតជាតិបានទៅទិញរបស់របរនៅហាង ស៊ែងថង ស៊ុបពើម៉ាឃីត នៅទីរួមខេត្តរះយ៉ង ដោយទៅទាំងគ្រួសារក្រោយពីទិញរបស់របររួចហើយឃើញអ្នកលក់ឆ្នោតជាតិនៅមុខផ្លូវចេញឃើញថា នៅខាងលើគេមានសន្លឹកឆ្នោត ជាប់គ្នា៣សន្លឹកទើបហែកយក១សន្លឹកដាក់ចូលក្នុងកាបូបលុយរួចក៏ត្រឡប់ទៅផ្ទះ ។
រហូតដល់ថ្ងៃចេញឆ្នោតបានបើកទូរទស្សន៍ថៃ ប៉ុស្តិ៍៣២ មើលដើម្បីផ្ទៀងផ្ទាត់ និងតាមដានការចេញឆ្នោតនៅពេលប្រកាសរង្វាន់ទី១ លេខដែលចេញមកគឺត្រូវជាមួយលេខដែលទិញមុខហាង សប្បាយចិត្តណាស់ប្រញាប់ខលទូរស័ព្ទប្រាប់ស្វាម៉ី ហើយស្វាម៉ីក៏មកទទួលត្រឡប់ទៅផ្ទះយកមកមើលដោយមិនរង់ចាំយូរក៏ដាក់ឈ្មោះរបស់ស្វាម៉ីភ្លាមៗ ទើបសួរថា «ខ្លួនក៏មានប៉ាស្ព័រ ហេតុអីបានជាសរសេរឈ្មោះចូលទៅបែបនេះ?» ទើបធ្វើឲ្យឈ្លោះប្រកែកគ្នា ។
ក្រោយមកស្ត្រីរូបនោះបានប្រាប់ស្វាម៉ីថា «ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នឹងទៅប្ដឹងតម្រួត នឹងដាក់ឈ្មោះខ្លួនឯងជាអ្នកទិញឆ្នោត ដោយមិនទុកចិត្តស្វាម៉ី ព្រមទាំងប្រាប់សមត្ថកិច្ចនគបាលថា ថ្ងៃទី០៣ ខែកញ្ញា នឹងប្រញាប់ធ្វើដំណើរទៅឯស្ថាប័នឆ្នោតជាតិ ក្រោយពីបើកលុយ៦លានបាតបានហើយនឹងប្រញាប់យកលុយបញ្ចូលក្នុងបញ្ជូធនាគារខ្លួនឯងភ្លាមៗ» ៕
ចែករំលែកព័តមាននេះ