ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យរាងណាស្រីស្អាត…សូម​កុំចេះតែហ៊ាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ ​ត្រូវ​មិត្តភក្តិ​នាំ​ទៅ​ហូប​អាហារ រួច​ឌុ​ប​គ្នា​ចេញ​ទៅ​បាត់ ទុក​ចោល​នាង​ឱ្យ​​នៅ​ម្នាក់ឯង​រហូត​ដល់​យប់ ។ បន្ទាប់​មក នាង​បាន​ហៅ​ម៉ូតូឌុប​ជិះ​ត្រឡប់​ទៅផ្ទះ​វិញ ក៏​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ប៉ង​រំលោភ​…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ ​ត្រូវ​មិត្តភក្តិ​នាំ​ទៅ​ហូប​អាហារ រួច​ឌុ​ប​គ្នា​ចេញ​ទៅ​បាត់ ទុក​ចោល​នាង​ឱ្យ​​នៅ​ម្នាក់ឯង​រហូត​ដល់​យប់ ។ បន្ទាប់​មក នាង​បាន​ហៅ​ម៉ូតូឌុប​ជិះ​ត្រឡប់​ទៅផ្ទះ​វិញ ក៏​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ប៉ង​រំលោភ​ បង្ក​ឱ្យផ្អើល​ដល់​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​២ ​កញ្ញា តាម​ផ្លូវ​ជាតិ​លេខ​៦ ចំណុច​រង្វង់​មូល​នាង​ម​ឆ្ឆា ស្ថិត​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។

នារី​ដែល​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​លែបខាយ​នេះប្រាប់​​ថា នាង​ឈ្មោះ​អា​ស្រី អាយុ​១៦​ឆ្នាំ ជា​អ្នក​រត់​តុ​កា​ហេ្វ​នៅ​ក្រុង​​តា​ខ្មៅ ស្នាក់​នៅផ្ទះ​ជួលក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមាន​ជ័យ និង​មានស្រុក​កំណើត​នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

មុន​ពេល​កើតហេតុ រូប​នាង​និង​មិត្តភក្តិ​ប្រុស-​ស្រី​២​នាក់​ទៀត បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​អង្គុយ​លេង​ក្បែ​រ​រង្វង់​មូល​នាង​មច្ឆា នៅ​គល់​ស្ពាន​ជ្រោយចង្វា ស្ថិត​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ព្រមទាំង​ទៅ​ហូប​អាហារ ។ បន្ទាប់​មក មិត្តភក្តិ​ស្រី​ប្រុស​២​នាក់​នោះ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ដោយ​ប្រាប់​ថា ទៅ​ក្រៅ​បន្តិច​​ត្រឡប់​មក​វិញ​ហើយ និង​ឱ្យ​រូប​នាង​នៅ​អង្គុយ​ចាំ ប៉ុន្តែ​ដោយ​ចាំ​យូរ​ពេក ​អត់​ឃើញ​មក​វិញ នាង​ក៏​ហៅ​ម៉ូតូឌុប​ជិះ​ត្រឡប់​ទៅ​បន្ទប់​ជួល​ស្នាក់​នៅ​វិញ ។

ប្រភព​ដដែល​បន្ត​ថា ពេល​រូប​នាង​ដើរ​ចេញពី​កន្លែង​អង្គុយ​ចាំ ទៅ​ជិះ​ម៉ូតូឌុប​ដែល​ជា​កន្លែង​ស្ងាត់ បាន​
ហៅ​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​និយាយ​តថ្លៃ​គ្នា​បម្រុង​នឹង​ឡើង​ជិះ​ចេញ​ទៅ​ហើយ ដោយ​អ្នក​រត់​ម៉ូតូឌុប​យក​ថ្លៃ​១៥.​០០០​រៀល ។ ខណៈ​នោះ ស្រាប់តែ​អ្នក​រត់​ម៉ូតូឌុប​បាន​លូក​ចាប់ដៃ​នាង​ ហាក់ដូចជា​មានគំនិត​មិនល្អ​ដាក់​
នាង ​ទើប​នាង​ចោទ​ថា​ប៉ង​ចាប់រំលោភ ធ្វើ​ឱ្យ​មានការ​ផ្អើល​ឆោឡោ​ដល់​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគម​ន៍ តែ​អ្នក​រត់​ម៉ូតូឌុប​ប្រាប់​ថា​ មិន​បាន​ប៉ង​ចាប់រំលោភ​ទេ រួច​ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ទៅ ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល នារី​វ័យក្មេង​រូប​នេះ​មិន​ហ៊ាន​ជិះ​ម៉ូតូឌុប​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ​ទេ ហើយ​សមត្ថ​កិច្ច​​បានឱ្យ​អ្នក​យក​ព័ត៌មាន​ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​ជួល នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​វិញ៕

អត្ថបទសរសេរ ដោយ