ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក វ៉​ន ពៅ ប្រធាន​សមាគម​IDEA ត្រូវ​បាន​តុលាការ​កោះ​ចូល​បំភ្លឺ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គី​ឫ​ទ្ធី ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ IDEA លោក វ៉​ន ពៅ…

រាជធានី​ភ្នំពេញ ៖ លោក គី​ឫ​ទ្ធី ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ IDEA លោក វ៉​ន ពៅ ចូល​ទៅ​កាន់​សាលាដំបូង រាជធានី​ភ្នំពេញ កោះ​អញ្ជើញ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ខាង​មុខ​នេះ ក្នុង​នាម​ជា​សាក្សី ពាក់ព័ន្ធ​សំណុំរឿង​លោក កឹ​ម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

សូម​បញ្ជាក់​ថា លោក កឹ​ម សុខា ត្រូវ​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ ធ្វើ​សន្ធិ​ដ្ឋិ​ភាព ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ បើ​គិត​ទៅ​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ គឺ​មួយ​ឆ្នាំ​គត់​នៃ​ការ​ឃុំខ្លួន​លោក កឹ​ម សុខា​។ បើ​ទោះបីជា​មានការ​ស្នើ​សុំ នៅ​ក្រៅ​ឃុំ ជា​ច្រើន​លើក​ច្រើន​សារ តែ​ទីបំផុត​តុលាការ​គ្រប់​ជាន់ថ្នាក់​បាន​បដិសេធ​សំណើ​នេះ​ជា​បន្តបន្ទាប់​។

សូម​ជម្រាប​ថា លោក គី ឫ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ បាន​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹ​ម សុខា ក្នុង​ពន្ធនាគារ​ដដែល ដោយ​មិន​អនុញ្ញាត ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ​ទេ​។ បន្ទាប់​ពី​សម្រេច​ឃុំខ្លួន​បន្ត​ចៅក្រម​ស៊ើបសួរ បាន​ចេញ​ដីកា កោះហៅ​សាក្សី​សំខាន់​ម្នាក់​ទៀត​គឺ​លោក វ៉​ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឲ្យ​ចូល​តុលាការ ដើម្បី​ឆ្លើយ​បំភ្លឺ​ជា​សាក្សី​នៅ​ក្នុង​រឿង​ក្ដី​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ខាង​មុខ​នេះ​។

នៅ​ក្នុង​សំណុំរឿង​លោក កឹ​ម សុខា មាន​សាក្សី​ជា​ច្រើន​ត្រូវ​បាន​តុលាការ​កោះ​ចូល​បំភ្លឺ​មាន​ដូច​ជា​អ្នកនយោបាយ និង​សង្គម​ស៊ី​វិល​គឺ​លោក ឈឹ​ម ផល​វរុណ លោក ម៉​ម សូណ​ង់​ដូ លោកស្រី ចក់ សុភាព ជាដើម​៕

កែសម្រួលដោយ