ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​គុក​មិន​ទាន់​បាន​ប៉ុន្មាន​ផងលោក គឹ​ម សុខ អ្នកវិភាគ​នយោបាយ​ត្រូវ​ចូល​តុលាការ​ជា​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​ជនសង្ស័យ​ចេញ​ទៅ​ក្រៅប្រទេស​បាត់​ចៅក្រម​ស៊ើបសួរ​លោក លាង សំណាក់ នៃ​សាលា​ដំ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ បាន​ដេញ​ដីកាកោះ​ឲ្យ​លោក គឹ​ម…

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​ជនសង្ស័យ​ចេញ​ទៅ​ក្រៅប្រទេស​បាត់​ចៅក្រម​ស៊ើបសួរ​លោក លាង សំណាក់ នៃ​សាលា​ដំ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ បាន​ដេញ​ដីកាកោះ​ឲ្យ​លោក គឹ​ម សុខ អាយុ​៣៨​ឆ្នាំ អ្នកវិភាគ​នយោបាយ និង​សង្គម​កម្ពុជា​ឲ្យ​ចូល​បំភ្លឺ​ដំណើររឿង​បទ​បរិហា​កេរ្តិ៍​សាធារណៈ និង​បទ​ញុះ​ញ៉​ង់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១១២៥ ចុះ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ ។

យោង​តាម​បង្គាប់​បាន​លើក​ឡើង​ថា បើក​ការ​ស៊ើប​សង្កេត​លើ​ឈ្មោះ គឹ​ម សុខ កើត​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​១៩៨០ ត្រូវ​បាន​ចោទ​ពី​បទ​បរិហា​កេរ្តិ៍​សាធារណៈ ញុះ​ញ៉​ង់ ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍​កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ តាម​បញ្ញត្តិ មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។

លោក​ចៅក្រម​បាន​បញ្ជាក់​ថា «​បង្កា​ប់​មក​ឈ្មោះ គឹ​ម សុខ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កើត​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​១៩៨០ ជនជាតិ​ខ្មែរ មាន​អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ចូល​តុលាការ​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ២០១៨ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ដើម្បី​មក​សាកសួរ​យក​ចម្លើយ​ពី​ដំណើររឿង​បទ​បរិហា​កេរ្តិ៍​ជា​សា​ធា​ណៈ និង​បទ​ញុះ​ញ៉​ង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជា​អាទិ៍​» ។ លោក គឹ​ម សុខ ទើបត្រូវ​បាន​ដោះ​លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​បន្ទាប់​ពី​ជាប់គុក​ជាង​២​ឆ្នាំ​ករណី​បរិហា​កេរ្តិ៍​ជា​សាធារណៈ​លើ​គណបក្សកាន់អំណាច ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ​ចៅក្រម​ក៏​បាន​កោះហៅ​លោក ជួង ជូ​ងឺ មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹ​ម សុខ ចូលរួម​ស្តាប់​ការ​សួរ​ចម្លើយ​លោក គឹ​ម សុខ នៅ​វេលា​ម៉ោង​៨​និង​៣០​ព្រឹក នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ បន្ទប់​ឈ ជាន់​ទី​៤ ។ ទាំង​មេធាវី និង​ជនសង្ស័យ​​ត្រូវ​យក​មក​នូវ​ឯកសារ​នានា​ដែល​ទាក់ទង​នឹង​រឿង​នេះ និង​មក​កាន់​តុលាការ​ឲ្យ​ទាន់​ពេល​វេលា ៕

កែសម្រួលដោយ