ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ ៖ «​ទីក្រុង​ថ្មី​បង្កើត​ឡើង​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​អន្តរជាតិ​»

5 ឆ្នាំ មុន

ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ៖ រដ្ឋមន្ត្រី​ប្រចាំ​តំបន់ លោក Phyo Min Thein បាន​មាន​ប្រសាសន៍​ថា ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​ត្រូវ​តែ​អភិវឌ្ឍន៍​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យ​មាន​ទំហំ​ទំនេរ​សម្រាប់​តំបន់​ឧស្សាហកម្ម…

ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ៖ រដ្ឋមន្ត្រី​ប្រចាំ​តំបន់ លោក Phyo Min Thein បាន​មាន​ប្រសាសន៍​ថា ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​ត្រូវ​តែ​អភិវឌ្ឍន៍​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យ​មាន​ទំហំ​ទំនេរ​សម្រាប់​តំបន់​ឧស្សាហកម្ម និង​លំនៅ​ឋាន​ថ្មី ដែល​នឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​បន្ថែម ។

លោក​បាន​លើក​ឡើង​បែប​នេះ ក្នុង​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​ទី​២៤ ខែសីហា កន្លង​មក​ដែល​រៀបរាប់​លម្អិត​អំពី ផែនការ​សម្រាប់​ត្រីមាស​ខាង​មុខ​នេះ ។

នៅ​ឆ្នាំ​នេះ លោក​បាន​ប្រកាស​គម្រោង​ថ្មី​មួយ​ចំនួន​សម្រាប់​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន រួម​ទាំង​គម្រោង​ថ្មី​មាន​តម្លៃ​៥​ប៊ី​លាន​ដុល្លារ ដែល​នឹង​ដាក់​បញ្ចូល​ទីក្រុង​ចំនួន​៥ និង​សួន​ឧស្សាហ​កម្ម​ទំហំ​១០​គីឡូ​ម៉ែត្រការ៉េ នៅ​លើ​ច្រាំង​ខាងលិច​នៃ​ទន្លេ​យ៉ាំ​ង​ហ្គោ​ន​, ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​, Amata Smart & Eco និង​តំបន់ឧស្សាហកម្ម​ថ្មី​ចំនួន​១១​កន្លែង​ទៀត​ក្នុង​ទីប្រជុំជន​ទាំង១១ ។

ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​បែប​នេះ​បាន​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​ថា គម្រោង​ថ្មី​នេះ​អាច​លុប​បំបាត់​ធនធាន​ដែល​អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​ទីក្រុង​ចាស់ ។

ប៉ុន្តែ​លោក Phyo Min Thein បាន​និយាយ​ថា គម្រោង​ថ្មី​នេះ​នឹង​ជួយ​សម្របសម្រួល​ដល់​ចំនួន​ពលករ​ចំណាកស្រុក​ដែល​កើនឡើង​ពី​រដ្ឋ​និង​តំបន់​ដទៃ​ទៀត ។ វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​បញ្ហា​ជាមួយ​ប្រជាជន​អនាធិបតេយ្យ ដែល​ជា​បញ្ហា​ចម្បង​មាន​ស្រាប់​ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​ផង​ដែរ ។

លោក​បាន​បន្ថែម​ថា ទីក្រុង​ថ្មី​និង​គម្រោង​ដទៃ​ទៀត នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិស័យ​​ឯកជន ហើយ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​។ លោក​ក៏​បន្ត​ថា គម្រោង​ថ្មី​នេះ​គឺ​ចាំបាច់ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ក្នុង​រយៈពេល​វែង ។

លោក​មាន​ប្រសាសន៍​ថា ៖« នៅ​ពេល​វិនិយោគិន​បរទេស​មក​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ពួក​គេ​តែងតែ​ស្វែងរក​ដីធ្លី ឬ​ទីលាន​ដើម្បី​បង្កើត​ប្រតិបត្តិការ​របស់​ពួក​គេ​។ នៅ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន នា​ពេល​បច្ចុប្បន្ន​នេះ យើង​មិន​មាន​ដី​ច្រើន​ដើម្បី​ផ្តល់​ឱ្យ​ពួក​គេ​ទេ ព្រោះ​ភាគច្រើន​នៃ​ឡូត៍​គឺ​ត្រូវ​បាន​កាន់កាប់ ឬ​ថ្លៃ​ពេក ។ យើង​កំពុង​ព្យាយាម​យកឈ្នះ​លើ​ស្ថានការណ៍​នេះ​តាម​រយៈ​ការ​បង្កើត​តំបន់ឧស្សាហកម្ម​ថ្មី​ដែល​យើង​អាច​ផ្តល់​ជូន​វិនិយោគិន​បរទេស​នៅ​ពេល​យើង​អញ្ជើញ​ពួក​គេ​មក​វិនិយោគ​នៅ​ឆ្នាំ​២០១៨-២០១៩ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ