ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ប៉ូលិស​ដូច​បានឃើញ​ខ្មោច ចូល​ទៅ​ដល់នាំ​គ្នា​ដាក់​មេ​ផាយ​បាតជើង​ស​ព្រាត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​មួយ​ក្រុម​ដែល​កំពុង​ស្រែក​ហ៊ោរ​ចុះឡើង​ត្រូវ​បាន​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ដោយ​អ្នកខ្លះ​រត់​បាតជើង​ស​ព្រាត​ក្នុង​នោះ​ឃាត់ខ្លួន​បាន​៣​នាក់​ដកហូត​អា​គក​២​ក្បាល និង​ម៉ូតូ​៦​គ្រឿង ។ ការ​ចុះ​ចាប់​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ខាងកើត​ភូមិ​អង្គ​តាន​ន ឃុំ​រលាំងគ្រើល…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​មួយ​ក្រុម​ដែល​កំពុង​ស្រែក​ហ៊ោរ​ចុះឡើង​ត្រូវ​បាន​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ដោយ​អ្នកខ្លះ​រត់​បាតជើង​ស​ព្រាត​ក្នុង​នោះ​ឃាត់ខ្លួន​បាន​៣​នាក់​ដកហូត​អា​គក​២​ក្បាល និង​ម៉ូតូ​៦​គ្រឿង ។ ការ​ចុះ​ចាប់​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ខាងកើត​ភូមិ​អង្គ​តាន​ន ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ក្រុម​អ្នក​ញៀន​ល្បែង​ដែល​សមត្ថកិច្ច​ឃាត់​បាន​រួម​មាន​ទី​១-​ឈ្មោះ ទ្រី តឹក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ពាន​តោ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង​, ទី​២-​ឈ្មោះ ចាន់ សឿង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិលផ្អែម ឃុំ​រលាំងចក ស្រុក​សំរោង​ទង និង​ទី​៣-​ឈ្មោះ ច​យ ច​ន្ថ​ន ភេទ​ប្រុស អា​៣២​ឆ្នាំ មាន​ទីលំនៅ​អន្លុង់​បារាំង ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ប្រភព​ពី​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​បានអោយ​ដឹង​ថា ដោយ​ទទួល​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ថា មាន​មនុស្ស​មួយ​ក្រុម​កំពុង​ពពាក់ពពូន​គ្នា​នៅ​ក្នុង​ព្រៃរបោះ​ខាងកើត​ភូមិ​អង្គ​តាន​ន ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ចម្ងាយ​២០០​ម៉ែត្រ​ពី​ភូមិ ដោយ​បាន​ចាក់​ភ្នាល់​គ្នា​ដាក់​លុយរាប់​លាន​ទើប​កម្លាំង​នគរបាល​ស្រុក​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​ស្រុក​បាន​ចុះ​ទៅ​ដល់​ចំណុច​ខាងលើ​បានឃើញ​មនុស្ស​មួយ​ក្រុម​កំពុង​ស្រែក​ហ៊ោរ​ក្នុង​ការ​ដែល​ពួក​គេ​ភ្នាល់មាន់​រៀង​ៗ​ខ្លួន ។ ពេល​ចូល​ទៅ​ដល់​អ្នកខ្លះ​ក៏​រត់គេច​ខ្លួន​អស់​ទៅ​ដោយ​បន្សល់​តែ​វត្ថុ​តាង​នៅ​នឹង​កន្លែង ។

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាំ​ក្រុម​អ្នក​ញៀន​ជល់​មាន់​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បុរស​ទាំង​៣​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ណាត់គ្នា​មក​ជល់​មាន់នៅ​ចំណុច​ខាងលើ​ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ